ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៧ ទម្លាប់​ល្អ ដើម្បី​បង្រៀន​កូន​របស់​អ្នក​នៅ​ឆ្នាំ ២០២៤ នេះ !

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភពលោក​ដែល​មាន​ល្បឿន​លឿន​នៃ​ឆ្នាំ ២០២៤ ការ​ចិញ្ចឹម​កូន​ដែល​មាន​សុខភាព​ល្អ និង​ជោគជ័យ ទាមទារ​ឱ្យ​ឪពុក​ម្តាយ​ឆ្លាត​វៃ ហើយ​ចេះ​សម្រប​ខ្លួន​ទៅ​នឹង​និន្នាការ​ចុង​ក្រោយ​បំផុត ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភពលោក​ដែល​មាន​ល្បឿន​លឿន​នៃ​ឆ្នាំ ២០២៤ ការ​ចិញ្ចឹម​កូន​ដែល​មាន​សុខភាព​ល្អ និង​ជោគជ័យ ទាមទារ​ឱ្យ​ឪពុក​ម្តាយ​ឆ្លាត​វៃ ហើយ​ចេះ​សម្រប​ខ្លួន​ទៅ​នឹង​និន្នាការ​ចុង​ក្រោយ​បំផុត ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ វា​ជា​រឿង​ចាំបាច់​ក្នុង​ការ​បង្កើត​ទម្លាប់​ដែល​ជួយ​ដល់​សុខុមាលភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​កូន​ៗ​របស់​យើង ។ ចូរ​ស្វែង​យល់​ពី​ទម្លាប់​ល្អ​ទាំង​ប្រាំពីរ ដែល​នឹង​បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ដែល​រីក​ចម្រើន ។

១. បង្រៀន​គំនិត​វិទ្យាសាស្ត្រ តាម​រយៈ​ការ​លេង ៖ នៅ​ឆ្នាំ ២០២៤ ការ​សង្កត់ធ្ងន់​លើ​ការ​អប់រំ STEM (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា​) បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី និង​សំខាន់​បំផុត​សម្រាប់​ក្មេង​ៗ ។ ការ​ណែនាំ​អំពី​គំនិត​វិទ្យាសាស្ត្រ​តាម​រយៈ​ហ្គេ​ម និង​ការ​ពិសោធន៍​នានា​ដែល​សម​ស្រប​តាម​អាយុ កុមារ​មិន​ត្រឹមតែ​រៀន​ប៉ុណ្ណោះ​ទេ ពួក​គេ​ថែម​ទាំង​បង្កើត​ការ​ចង់​ដឹង​ចង់​ឃើញ​ពី​ធម្មជាតិ​សម្រាប់​ពិភពលោក​ជុំវិញ​ពួក​គេ​ផង​ដែរ ។

២. រួម​បញ្ចូល​ការ​រៀន​នៅ​ក្នុង​ការ​លេង​របស់​កុមារ ៖ ការ​លេង គឺជា​ភាសា​នៃ​កុមារភាព ហើយ​នៅ​ឆ្នាំ ២០២៤ អ្នក​គួរ​ទទួលស្គាល់​អំពី​សារៈសំខាន់​របស់​វា​ក្នុង​ការ​អភិវឌ្ឍន៍​ការ​យល់​ដឹង អារម្មណ៍ និង​សង្គម ។ លើកទឹកចិត្ត​កូន​ឱ្យ​លេង​ដោយ​គ្មាន​រចនាសម្ព័ន្ធ ដែល​ជំរុញ​ឱ្យ​មានការ​ច្នៃប្រឌិត និង​ជំនាញ​ដោះស្រាយ​បញ្ហា ។

៣. បញ្ចូល​សិល្បៈ​ទៅ​ក្នុង​ការ​លេង ៖ ប្រដាប់​ក្មេង​លេង​អប់រំ​ដែល​រួម​បញ្ចូល​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង​គណិត​វិទ្យា ផ្តល់​នូវ​បទ​ពិសោធន៍​សិក្សា​ល្អ​ៗ​ជា​ច្រើន ។ នៅ​ឆ្នាំ ២០២៤ ការ​ទិញ​ប្រដាប់ប្រដា​ក្មេង​លេង STEAM ឱ្យ​កូន​លេង​អាច​ជួយ​កុមារ​អភិវឌ្ឍ​ជំនាញការ​គិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ចំណង់​ចំណូលចិត្ត​ក្នុង​ការ​រៀនសូត្រ ដែល​អាច​ពង្រីក​សមត្ថភាព​កុមារ​លើស​ពី​ថ្នាក់រៀន ។ សាកល្បង​ឧបករណ៍​សិល្បៈ​ថ្មី​បំផុត​នៅ​លើ​អន​ឡាន ដើម្បី​ជួយ​កុមារ​អភិវឌ្ឍ​ជំនាញ​សិល្បៈ និង​ការ​ច្នៃប្រឌិត​របស់​ពួក​គេ ។

៤. ជួយ​ពួក​គេ​ឱ្យ​មាន​របៀបរៀបរយ ៖ ការ​បង្រៀន​ជំនាញ​រៀបចំ និង​របៀបរៀបរយ មិនមែន​គ្រាន់តែ​អំពី​ការ​ថែរក្សា​បន្ទប់​ឱ្យ​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​និយាយ​អំពី​ការ​បណ្តុះ​ស្មារតី​នៃ​សណ្តាប់ធ្នាប់ និង​ការ​ទទួលខុសត្រូវ ។ នៅ​ក្នុង​ពិភពលោក​ដែល​តែងតែមាន​អារម្មណ៍​ច្របូកច្របល់ ការ​ដឹង​ពី​របៀប​រៀបចំ​កិច្ចការ និង​របស់របរ គឺជា​ជំនាញ​ជីវិត​ដ៏​មាន​តម្លៃ ។ ចាប់ផ្តើម​ពី​តូច ដោយ​បញ្ចូល​កូន​របស់​អ្នក​ក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​រៀបចំ​គ្រែ​គេង និង​របស់​ក្មេង​លេង ។ នៅ​ពេល​ពួក​គេ​ធ្វើ​បាន​ល្អ ពួក​គេ​អាច​ទទួលយក​ទំនួល​ខុស​ត្រូវ​សំខាន់​ៗ​បន្ថែម បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​គ្រប់គ្រង​ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព ។

៥. បង្រៀន​អំពី​ការ​ផ្តោតអារម្មណ៍ ៖ ជាមួយនឹង​ការ​រំខាន​ជា​ច្រើន​នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ការ​បង្រៀន​កុមារ​អំពី​សារៈសំខាន់​នៃ​ការ​ផ្តោតអារម្មណ៍ គឺ​មាន​សារៈសំខាន់​ណាស់ ។ សកម្មភាព​សតិអារម្មណ៍ ដូច​ជា​លំ​ហាត់​ដកដង្ហើម​ជ្រៅ ឬ​វគ្គ​សមាធិ​រយៈពេល​ខ្លី អាច​ជួយ​បង្កើន​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​ផ្តោតអារម្មណ៍ ។ ការ​កំណត់​ម៉ោង​លើ​អេ​ក្រង់ និង​បង្កើត​ចន្លោះ​សម្រាប់​សកម្មភាព​ផ្តោតអារម្មណ៍ ដូច​ជា​ការ​អាន ឬ​ការ​បំពេញ​ល្បែង​ផ្គុំ​រូប រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ជំនាញ​ផ្តោតអារម្មណ៍​ខ្លាំង ដែល​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួក​គេ​ក្នុង​ការ​សិក្សា និង​ផ្នែក​ផ្សេង​ទៀត​នៃ​ជីវិត ។

៦. បង្រៀន​ទម្លាប់​ញ៉ាំ​អាហារ​សុខភាព​ល្អ ៖ ការ​ទម្លាប់​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ​ចំពោះ​កុមារ គឺ​មាន​សារៈសំខាន់​ជាង​ពេល​ណា​ទាំងអស់ ។ អប់រំ​ពួក​គេ​អំពី​សារៈសំខាន់​នៃ​របប​អាហារ​ដែល​មាន​តុល្យភាព ហើយ​ចូលរួម​ជាមួយ​ពួក​គេ​ក្នុង​ការ​រៀបចំ​ផែនការ និង​ការ​រៀបចំ​អាហារ ។ ការ​បង្រៀន​ពួក​គេ​ឱ្យធ្វើ​ការ​ជ្រើសរើស​ដោយ​គិតពិចារណា ឱ្យ​តម្លៃ​លើ​អាហារ​ជា​ច្រើន​ប្រភេទ និង​យល់​ពី​តម្លៃ​អាហារូបត្ថម្ភ​នៃ​អ្វី​ដែល​ពួក​គេ​បរិភោគ រួមចំណែក​ដល់​មូលដ្ឋាន​គ្រឹះ​នៃ​សុខភាព​ល្អ​ពេញ​មួយ​ជីវិត ។

៧. បង្កើន​សកម្មភាព​ក្រៅ​ផ្ទះ ៖ នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ទូរ​សព្ទ ថា​ប្លេ​ត និង​ទូរទស្សន៍​ច្រើន​តែ​គ្របដណ្ដប់​លើ​ពេលវេលា​លំហែ ដូច្នេះ​ចាប់ពី​ពេល​នេះ​ទៅ​សកម្មភាព​ក្រៅ​ផ្ទះ គឺជា​រឿង​សំខាន់​បំផុត ៕ ប្រភព ៖ smartivity

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​នឹង​បើក​ដំណើរការ​សាខា​ថ្មី ៣ បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ គឺ​សាខា​ក្រុង​តា​ខ្មៅ សាខា​ទួល​ពង្រ និង​សាខា​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។ លើស​ពី​នេះ សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕