ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អស្ចារ្យ​ណាស់​! កេស​វី​តា​ល់​ចេញ​រូបរាង​ថ្មី ​ជួយ​ផ្សព្វផ្សាយ​ល្បែង​ប្រជាប្រិយ​ខ្មែរ ​ជាមួយនឹង​បច្ចេកវិទ្យា​ស្កេ​ន AR

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ​៖ ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​ដ៏​ធំ​មួយ ​ដែល​ប្រជាជន​កម្ពុជា​តែង​ប្រារព្ធ​នៅ​ពាក់កណ្តាល​ខែមេសា ​ក្រោយ​ការ​ប្រមូល​ផល​ច្រូតកាត់​ហើយ ​។ ក្នុង​ឱកាស​រីករាយ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ វី​តា​ល់​បាន​ចេញ​នៅ​ការ​វេច​ខ្ចប់​ថ្មី​ប្លែក​អស្ចារ្យ «​លេង​កម្សាន្ត​ជាមួយ​វី​តា​ល់​» គួប​ផ្សំ​ជាមួយនឹង​បច្ចេកវិទ្យា​ស្កេ​ន…

រាជធានី​ភ្នំពេញ​៖ ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​ដ៏​ធំ​មួយ ​ដែល​ប្រជាជន​កម្ពុជា​តែង​ប្រារព្ធ​នៅ​ពាក់កណ្តាល​ខែមេសា ​ក្រោយ​ការ​ប្រមូល​ផល​ច្រូតកាត់​ហើយ ​។ ក្នុង​ឱកាស​រីករាយ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ វី​តា​ល់​បាន​ចេញ​នៅ​ការ​វេច​ខ្ចប់​ថ្មី​ប្លែក​អស្ចារ្យ «​លេង​កម្សាន្ត​ជាមួយ​វី​តា​ល់​» គួប​ផ្សំ​ជាមួយនឹង​បច្ចេកវិទ្យា​ស្កេ​ន AR ចេញ​នៅ​ល្បែង​កម្សាន្ត​ប្រជាប្រិយ​ខ្មែរ​ទាំង​៦ ប្រភេទ​គួរ​ឱ្យ​ទាក់ទាញ​ដែល​បាន​ចេញ​លក់​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃនេះ​តទៅ​ ។

តាម​ចំណាំ ប្រជាជន​កម្ពុជា​តែង​និយម​លេងល្បែង​ប្រជាប្រិយ​កម្សាន្ត អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ជួបជុំ​ញាតិ​មិត្ត​បងប្អូន​យ៉ាង​សប្បាយ​រីករាយ​ ដែល​មាន​ថ្ងៃ​ទី​១ ជា​ថ្ងៃ​មហា​ស​ង្រា​ន្ត ថ្ងៃ​ទី​២ ជា​ថ្ងៃ​វន​ប​ត្រ និង​ថ្ងៃ​ទី​៣​ជា​ថ្ងៃ​ឡើងស័ក ​។ គោលបំណង​នៃ​ការ​ច្នៃ​បង្កើត​ឱ្យ​មាន​កេស​វី​តា​ល់ លេង​កម្សាន្ត​ជាមួយ​វី​តា​ល់ នេះ​ឡើង​គឺ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ ដែល​ដូនតា​បាន​បន្សល់​ទុក​ឱ្យមក​កូនចៅ​ជំនាន់​ក្រោយ​ដែល​ជា​ល្បែង​កម្សាន្ត​ដូនតា​ ជា​ផ្នែក​មួយ​ផ្សារ​ភ្ជាប់​នឹង​វប្បធម៌​ប្រពៃណី​ជាតិ​ដ៏​ត្រចះត្រចង់ ជា​ពិសេស​គឺ​រំលឹក​នូវ​ការ​លេង​កម្សាន្ត​បន្ត​ត​ៗ​គ្នា ​តាំងពី​វ័យ​កុមារភាព​ឱ្យ​យុវជន​ជំនាន់​ក្រោយ​នៅ​តែ​បន្ត​ចូលរួម​លេង​កាន់តែ​ច្រើន​ ។

អ្វី​ដែល​កាន់តែ​ពិសេស​សម្រាប់​រូបរាង​ថ្មី​នេះ វី​តា​ល់​បាន​បន្ថែម​ជាមួយនឹង​ការ​ស្កេ​ន​បច្ចេកវិទ្យា AR លើ​សំបក​ដប​វី​តា​ល់ លោក​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​អស្ចារ្យ​ ជាមួយនឹង​ល្បែង​កម្សាន្ត​ប្រជាប្រិយ​ខ្មែរ​ទាំង​៦​ផ្សេង​ៗ​គ្នា​ រួម​មាន ចោល​ឈូង លាក់កន្សែង បោះអង្គញ់ ទាញព្រ័ត្រ ចាប់កូនខ្លែង និង​ទាត់សី ដែល​សុទ្ធសឹងតែ​ជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​ពេញ​និយម​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ ។ ដើម្បី​រីករាយ​ជាមួយ​បទ​ពិសោធន៍​ថ្មី របស់​បច្ចេកវិទ្យា AR នៅ​លើ​សំបក ដប​វី​តា​ល់ លោក​អ្នក​គ្រាន់តែ​ដាក់​ដប​វី​តា​ល់​លើ​ផ្ទៃរាប​ស្មើ រួច​បើក​កាមេរ៉ា​ទូរស័ព្ទ ស្កេ​ន QR កូដ​លើ​សំបក​ដប​វី​តា​ល់
ហើយ​ចូល​ទៅ​កាន់ LINK បន្ទាប់​មក​ចុច​លើ​ពាក្យ Launch រួច​ចុច​លើ​ពាក្យ Allow ដើម្បី​ប្រើប្រាស់​កា​ម៉េ​រ៉ា​សម្រាប់​បច្ចេកវិទ្យា AR​ ។ ចុង​ក្រោយ គ្រាន់តែ​យក​កា​ម៉េ​រ៉ា មក​ស្កេ​ន​ឱ្យ​ចំ​រូប​ល្បែង​ប្រជាប្រិយ​ លើ​សំបក​ដប អ្នក​នឹង​អាច​រីករាយ​ជាមួយ​មាតិកា AR ល្បែង​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន​ទម្រង់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា វី​តា​ល់​ជា​ក្រុមហ៊ុន​ទឹក​ពិសា​គុណភាព​ខ្ពស់​ឈានមុខ​គេ​ក្នុងស្រុក និង​ទទួល​បានការ​គាំទ្រ​ពេញ​និយម​ពី​សំណាក់​ប្រជាជន​កម្ពុជា​ គួរ​ឱ្យ​កត់សម្គាល់​ ។ តាម​រយៈ​ការ​គាំទ្រ​របស់​អតិថិជន វី​តា​ល់​នឹង​បន្ត​ខិតខំ​រិះរក​ជាមួយនឹង​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ​អស្ចារ្យ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​អតិថិជន និង​ការ​និយម​ប្រើប្រាស់​ទឹក​ពិសា​វី​តា​ល់​ទាំងអស់​។ លោក​អ្នក​អាច​ស្វែងរក​កេស​ថ្មី​វី​តា​ល់ លេង​កម្សាន្ត​ជាមួយ​វី​តា​ល់ ដែល​នៅ​ក្បែរ​លោក​អ្នក​បាន​ចាប់ពី​ថ្ងៃនេះ​តទៅ ​៕ អត្ថបទសហការ