ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ​ទាំងនេះ​ជួយ​កាត់​បន្ថយ​ក្មេង​ពី​ការ​រោល​ខោទឹកនោម

4 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ លោកប៉ា ​អ្នក​ម៉ាក់ ​ជ្រាប​ទេ​ថា ក្មេង​ងាយ​នឹង​រោល​ជាមួយ​ខោ​ទឹកនោម​ក្នុង​ករណី​ដែល​គាត់​ស្លៀកខោ​ទឹកនោម​សើម​យូរ ឬ ខោ​ទឹកនោម​ដែល​មិនសូវ​ត្រូវ​បាន​ផ្លាស់​ប្ដូរ ​។ ក្មេង​ក៏​អាច​អាលែកហ្ស៊ី​នឹង​ក្លិន…

រាជធានីភ្នំពេញ ៖ លោកប៉ា ​អ្នក​ម៉ាក់ ​ជ្រាប​ទេ​ថា ក្មេង​ងាយ​នឹង​រោល​ជាមួយ​ខោ​ទឹកនោម​ក្នុង​ករណី​ដែល​គាត់​ស្លៀកខោ​ទឹកនោម​សើម​យូរ ឬ ខោ​ទឹកនោម​ដែល​មិនសូវ​ត្រូវ​បាន​ផ្លាស់​ប្ដូរ ​។ ក្មេង​ក៏​អាច​អាលែកហ្ស៊ី​នឹង​ក្លិន ឬ ជាតិ​ពណ៌​ដែល​មាន​ក្នុង​ខោ​ទឹកនោម​ដែរ​ ។

ដើម្បី​កាត់​បន្ថយ និង​ការពារ​ក្មេង​ពី​ការ​រោល​ខោ​ទឹកនោម សូម​ប៉ា​ម៉ាក់​រក្សា​អនាម័យ​បរិវេណ​គូថ​ក្មេង​ឱ្យ​ស្អាត និង​ស្ងួត​ជាប់​ជា​និច្ច​ ។
ពិសេស​អាណាព្យាបាល​ក៏​អាច ​៖

•​ ​ឧស្សាហ៍​ផ្លាស់​ប្ដូរ​ខោ​ទឹកនោម ពេល​មាន​សញ្ញា​បញ្ជាក់​ថា​ មានការ​សើម
•​ ​សម្អាត​បរិវេណ​ស្បែក​ក្មេង​ជាមួយ​សាប៊ូ ឬ សម្ភារដែល​សាក​សមជា​មួយ​ស្បែក​ក្មេង
•​ ​លាប​គ្រី​ម​ការពារ​ការ​រោល (​ជា​ប្រភេទ​គ្រី​ម​មាន​សារជាតិ zinc oxide)
•​ ​រក្សា​ស្បែក​ក្មេង​ឱ្យ​មាន​ខ្យល់​ចេញចូល ដោយ​អាណាព្យាបាល​គួរ​ស្វែងរក​ពេលវេលា​សម​ស្រប​ណាមួយ​ក្នុង​ការ​រក្សា​ស្បែក​ក្មេង​ឱ្យ​មាន​ខ្យល់​ចេញចូល និង​ស្ងួត​ល្អ​ ។ អាណាព្យាបាល​អាច​ដាក់​ក្មេង​លើ​កម្រាល​ដែល​មិន​ជ្រាប​ទឹក ឬ កម្រាល​ដែល​អាច​បោក​សម្អាត​បាន​ក្នុង​រយៈពេល​ប្រមាណ​ជា​ ១០ ​នាទី ដើម្បី​ឱ្យ​ស្បែក​ក្មេង​អាច​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ដកដង្ហើម ​។
•​ ​ដំឡើង​ទំហំ​ខោ​ទឹកនោម ​៖ ខោ​ទឹកនោម​រឹប​ពេក អាច​ធ្វើ​ឱ្យ​សំណើម​កាន់តែ​កៀក​នឹង​ស្បែក ​។ ការ​ដំឡើងទំហំ​ខោ​ទឹកនោម​ឱ្យ​ស្រប​នឹង​ទម្ងន់​ក្មេង​អាច​កាត់​បន្ថយ​ការ​រលាក និង​ការ​សើម​លើ​ស្បែក​ក្មេង​ ។

ក្នុង​ករណី​មិន​ធូរស្បើយ ឫ កាន់តែ​ធ្ងន់ធ្ងរ​ក្រុម​គ្រូពេទ្យ​ជំនាញ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឱ្យ​ប្រើ​ឱសថ​កម្ចាត់​មេរោគ​បាក់តេរី ឫ មេរោគ​ផ្សិត ​។ ការ​ជ្រើសរើស​ខោ​ទឹកនោម​ត្រឹមត្រូវ​គឺ​ជួយ​សម្រួល​ច្រើន​ពី​ការ​រលាក​រោល​ដោយ​ខោ​ទឹកនោម ​។

ជាក់ស្តែង​ខោ​ទឹកនោម​ក្មេង Bippi មាន​ផ្ទៃ​ខោ​ទន់ ដែល​កាត់​បន្ថយ​ការ​កកិត​ជាមួយ​ស្បែក​ក្មេង​ ។ ជាមួយនឹង​បច្ចេកវិទ្យា​ពិសេស​ផ្ទៃ​ស្រូប 3D ជួយ​ការ​ស្រូប​ទឹកនោម​បាន​លឿន​ហើយ​ផ្ទៃ​ខោ​ស្ងួត​ល្អ​មិន​ធ្វើ​ឱ្យ​ទឹកនោម​នៅ​សើម​ជាប់​នឹង​គូថ​ក្មេង មិន​បណ្តាល​អោយ​គូថ​ក្មេង​រោល​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ផ្ទៃ​ខាងក្រៅ​របស់​ខោ​ទឹកនោម​ក្មេង Bippi អាច​បំ​ភាយ​ចំហាយ​ក្តៅ​បាន 100% ធ្វើ​អោយ​គូថ​ក្មេង​ត្រជាក់​មិន​ហប់ ការពារ​គូថ​ក្មេង​មិន​អោយរ​លាក​ ។ ការ​គិតគូរ​ពី​គុណភាព និងសុវត្ថិភាព​នេះ​ហើយ​ទើប​ខោ​ទឹកនោម Bippi មិន​មាន​បន្ថែម​សារជាតិ​គីមី ក្លិន ក្ល​រី​ន ដែល​ជួយ​កាត់​បន្ថយ​ការ​រលាក​ស្បែក ​៕ អត្ថបទសហការ