ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែម​ទៀត​ជិត ៥០០ កន្លែង ​ក្នុង​វេទិកា​ការងារ​របស់ NEA

1 ខែ មុន

រាជធានីភ្នំពេញ៖ វេទិកា​ការងារ និង​កម្មសិក្សា​ការងារ​ដែល​សហការ​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយនឹង ស​.​ស​.​យ​.​ក វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

រាជធានីភ្នំពេញ៖ វេទិកា​ការងារ និង​កម្មសិក្សា​ការងារ​ដែល​សហការ​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយនឹង ស​.​ស​.​យ​.​ក វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៤ ស្អែក​នេះ នឹង​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​៦ ដោយ​នាំ​យក​ឱកាស​ការងារ​ថ្មី​បន្ថែម​ទៀត ​ចំនួន ៤៥៦ កន្លែង សម្រាប់​ផ្តល់​ជូន​យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ​។

ចំពោះ​សិស្ស​/​និស្សិត និង​អ្នក​កំពុង​តែ​ស្វែងរក​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់​ប្តូរ​ការងារ អាច​យក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់​ពាក្យ និង​សម្ភាស​ផ្ទាល់​ភ្លាម​ៗ​ជាមួយ​តំណាង​ក្រុមហ៊ុន​ទាំងនោះ​បាន​ចាប់ពី​ម៉ោង ៨:០០​ព្រឹក ដល់​ម៉ោង ០៥:០០​ល្ងាច នៅ​ក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

ក្រុមហ៊ុន និង​ស្ថាប័ន​ធំ​ៗ​ទាំង​៦ ដែល​នឹង​ចូលរួម​វេទិកា​ការងារ​នា​ថ្ងៃ​ទី​២៨ ស្អែក​នេះ​រួម​មាន​៖ ក្រុមហ៊ុន ក្រៀល ខេ​ម​បូ​ឌា​, ក្រុមហ៊ុន GP Investment Management Limited, ក្រុមហ៊ុន ហ្វ័​រ​វើ​ដ​ខេ​ម អ៊ិ​ន​ធើ​ណេ​សិន​ណ​ល់ អ៊ិ​ន​វេស​មេន​, ក្រុមហ៊ុន Goodhill Enterprise, ក្រុមហ៊ុន ណូ​វ៉ា និង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា (SME)​ ។

ព័ត៌មាន​បន្ថែម​អំពី​ការ​ចូលរួម​វេទិកា​ការងារ សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាម​រយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ​គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ​) ៕ អត្ថបទសហការ