ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រសួង​ការងារ ចុះ​អនុស្សរណៈ​ ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ វគ្គ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ដល់​យុវជន និង​ការ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ

1 ខែ មុន

រាជធានីភ្នំពេញ៖ ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ឯកឧត្តម…

រាជធានីភ្នំពេញ៖ ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អមដំណើរ​ដោយ​សហការី នៅ​ម​ជ្ឈ​ម​មណ្ឌល​ម៉ា​នី អគារ The Kampus នៅ​ថ្ងៃ​ទី២៦ ខែមីនា ឆ្នាំ២០២៤ ​។ កិច្ច​សហប្រតិបត្តិការ​នេះ មាន​គោលបំណង​ជំរុញ​ការ​ផ្សព្វផ្សាយ​ អំពី​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ ក្នុងការ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ និង​ណែនាំ​អំពី​អាជីព ​។

មាន​ប្រសាសន៍​នា​ឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ថ្លែងអំណរគុណ ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដែល​បាន​ជ្រើសរើស​ស​.​ស​.​យ​.​ក​. ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន និង​ការ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ និង​ណែនាំ​អំពី​អាជីព ​។ ជាមួយ​គ្នា​នេះ ឯកឧត្តម ក៏​បាន​លើក​ឡើង​អំពី​ប្រវត្តិ បេស​សកម្ម និង​ចក្ខុវិស័យ ស​.​ស​.​យ​.​ក​. ផង​ដែរ ដោយ​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ស​.​ស​.​យ​.​ក​. បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​បន្ត​បេស​សកម្ម​យ៉ាង​ខ្ជាប់ខ្ជួន ​ពី​យុវជន​ជំនាន់​មុន ក្នុង​ការ​ចូលរួម​ក្នុង​បុព្វហេតុ ជាតិ​មា​តិ​ភូមិ តាម​រយៈ​ការ​ផ្តល់​ឱកាស ​ដល់​យុវជន​គ្រប់​ទិស​ទី មក​រួម​ជា​កម្លាំង​សាមគ្គី ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម ហេង សួរ បាន​លើក​ឡើង​ថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស​.​ស​.​យ​.​ក​.​នេះ កើតឡើង​ដោយសារ​ ការ​មើលឃើញ​ពី​វិសាលភាព ​នៃ​រចនាសម្ព័ន្ធ​របស់​ស​.​ស​.​យ​.​ក​. ដែល​មាន​លក្ខណៈ​ទូលំទូលាយ និង​សាយភាយ​ទូ​ទាំង​ប្រទេស ដែល​អាច​ផ្តល់​ជា​លទ្ធផល​ខ្ពស់​ ក្នុង​ការ​ជំរុញ ក្នុង​ការ​ផ្សព្វផ្សាយ ​នូវ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​សមាជិក ស​.​ស​.​យ​.​ក​. និង​យុវជន​ទូទៅ​ឱ្យ​កាន់តែ​មាន​សក្តានុពល​ ។ ឯកឧត្តម​បាន​បន្ថែម​ថា អនុស្សរណៈ​នេះ នឹង​សម្របសម្រួល​ ដល់​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. យុវជន​ទូទៅ ក្នុង​ការ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ បន្ទាប់​ពី​ទទួល​បានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ អំពី​ឱកាស​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

សូម​ជម្រាប​ថា ស​.​ស​.​យ​.​ក​. គឺជា​អង្គការ​យុវជន​មួយ ដែល​បាន និង​កំពុង​បន្ត​បេស​សកម្ម​ពី​សមាគមយុវជន​កម្ពុជា និង​សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​ដែល​បាន​បដិសន្ធិ​នា​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​១៩៧៨​ ។ បច្ចុប្បន្ន​នេះ ស​.​ស​.​យ​.​ក​. មាន​រចនាសម្ព័ន្ធ​ទូលំទូលាយ​ទូ​ទាំង​ប្រទេស ហើយ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ នឹង​អនុញ្ញាត​ឱ្យ​ទីស្នាក់ការ ស​.​ស​.​យ​.​ក​. នៅ​តាម​បណ្តា​រា​ធានី​ខេត្ត ក្លាយជា​ប៉ូ​ល​ការងារ ​សម្រាប់​យុវជន​មក​ស្វែងរក​ព័ត៌មាន ​ដើម្បី​ទទួល​បាន​ឱកាស និង​ជំនាញ​ពិតប្រាកដ​ ៕ អត្ថបទសហការ