ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មករនិយោជិត​នៃ​រោងចក្រ ញូ ស្កា​យ ព្រី​ន​ធី​ង អរគុណ​រាជរដ្ឋាភិបាល​ដែល​បើកប្រាក់​ឈ្នួល​ជូន​កម្មករនិយោជិត

1 ខែ មុន

រាជធានីភ្នំពេញ ៖ កម្មករនិយោជិត​នៃ​រោងចក្រ ញូ ស្កា​យ ព្រី​ន​ធី​ង (NEW SKY PRINTING) អរគុណ​រាជរដ្ឋាភិបាល​ដែល​បាន​បើកប្រាក់​ឈ្នួល…

រាជធានីភ្នំពេញ ៖ កម្មករនិយោជិត​នៃ​រោងចក្រ ញូ ស្កា​យ ព្រី​ន​ធី​ង (NEW SKY PRINTING) អរគុណ​រាជរដ្ឋាភិបាល​ដែល​បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​កម្មករនិយោជិត ដែល​ទាំងនេះ​បង្ហាញ​ពី​ការ​យកចិត្ត​ទុក្ខ​ដាក់​អំពី​សុខទុក្ខ​របស់​បងប្អូន​កម្មករនិយោជិត​នៃ​រោងចក្រ​នេះ​ក្រោយ​ថៅកែ​រត់​ចោល​ ។

អ្នក​មីង សុខ សា​វុន ដែល​ជា​កម្មការិនី​រោងចក្រ ញូ ស្កា​យ ព្រី​ន​ធី​ង មក​ពី​ខេត្តកណ្តាល លើក​ឡើង​ថា​៖ «​ខ្ញុំ​សូម​អរគុណ​ដល់​សម្តេច​ធីប​តី ហ៊ុន ម៉ា​ណែ​ត ដែល​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​ដែល​បាន​ខិតខំ​បំពេញការងារ​ក្នុង​ការ​ដោះស្រាយ រហូត​កម្មករនិយោជិត​ទាំងអស់​បាន​មក​ទទួល​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​កម្មករ​គ្រប់​គ្នា​។ ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​មក​ទទួល​ប្រាក់​នៅ​ថ្ងៃនេះ​»​ ។

អ្នក​មីង ឆាំ គឿ​ន ជា​កម្មការិនី​នៃ​រោងចក្រ ញូ ស្កា​យ ព្រី​ន​ធី​ង ម្នាក់​ទៀត​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ផ្តល់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ៗ​ជូន​កម្មករនិយោជិត​នៃ​រោងចក្រ​ញូ ស្កា​យ ព្រី​ន​ធី​ង ទាំងអស់​នៅ​ថ្ងៃនេះ​គឺ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សមត្ថភាព​ដឹកនាំ និង​ការ​យកចិត្ត​ទុក្ខ​ដាក់​របស់​ថ្នាក់ដឹកនាំ​មក​លើ​កម្មករនិយោជិត​ទាំងអស់​គ្នា ​។ អ្នក​មីង​ថា​ ៖ «​សប្បាយចិត្ត​ណាស់ ពីព្រោះ​ប្រាក់​ដែល​ទទួល​ថ្ងៃនេះ​វា​មាន​សារសំខាន់​ណាស់​សម្រាប់​ខ្ញុំ​ ។ រួច​ពី​នេះ​ទៅ​ខ្ញុំ​នឹង​ទៅ​រក​ការងារ​ថ្មី​ទៀត ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​គ្រួសារ ​។ ខ្ញុំ​សូម​អរគុណ​សម្តេច ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​ដែល​បាន​ជួយ​រក​ដំណោះស្រាយ​ជូន​កម្មករ​នៅ​ថ្ងៃនេះ​» ​។

កញ្ញា ថន ចាន់​ថូ ដែល​ជា​កម្មការិនី​នៃ​រោងចក្រ ញូ ស្កា​យ ព្រី​ន​ធី​ង ម្នាក់​ទៀត​ក៏​បាន​អរគុណ​ដល់​សម្ត​ច​នាយក​រដ្ឋមន្ត្រី ក៏​ដូច​ជា​បណ្តា​ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​ខិតខំ​បំពេញការងារ ដោះស្រាយ​ជូន​បងប្អូន​កម្មករនិយោជិត​ទាំងអស់​នៅ​ថ្ងៃនេះ​ ។ ការ​ដោះស្រាយ​នៅ​ថ្ងៃនេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ទាំងអស់​លើ​សុខទុក្ខ​របស់​កម្មករ កម្មការិនី នៃ​រោងចក្រ​ញូ ស្កា​យ ព្រី​ន​ធី​ង ​។

ទន្ទឹម​នឹង​នេះ កម្មករនិយោជិត​ទាំងអស់​បាន​អំពាវនាវ​ឱ្យ​កម្មករនិយោជិត​ទាំងអស់​បន្ត​ស្វែងរក​ការងារ​ថ្មី​តាម​រយៈ​យន្តការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ ហើយ​ជឿ​ទុកចិត្ត​មក​លើ​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល​ ។

គូសបញ្ជាក់​ផង​ដែរ​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជូនដំណឹង​ទៅ​ដល់​កម្មករនិយោជិត​នៃ រោងចក្រ ញូ ស្កា​យ ព្រី​ន​ធី​ង (NEW SKY PRINTING) អាច​មក​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ៗ​នៅ​ថ្ងៃ​ទី​ ២៦ ខែមីនា ឆ្នាំ​ ២០២៤ ចាប់ពី​ម៉ោង ៣ រសៀល នៅ​សាលា​ខណ្ឌដង្កោ​ ។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​ ២៦ ខែមីនា ឆ្នាំ​២០២៤ ​។

ទន្ទឹម​នឹង​នេះ ក្រសួង​អំពាវនាវ​ដល់​បងប្អូន​កម្មករនិយោជិត​ដែល​មិន​ទាន់​មានការ​ងារ​ថ្មី​ធ្វើ សូម​មក​ទទួល​ឱកាស​ការងារ​ថ្មី​ពី​មជ្ឈមណ្ឌល​ការងារ​ចល័ត​នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌដង្កោ ឬ​មក​កាន់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ឬ​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ ០៧៧ ២៣២ ៣ ៧៨ / ០១៦ ៧៨៦ ៦៥៥ ឬ​តាម​រយ​: hotline ១២៩៧ ឬ ១២៨៦​ ៕ អត្ថបទសហការ