ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ជីប ម៉ុង ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មនាំ​ចូល និង​ចែកចាយ ផលិតផល​អេ​ឡិច​ត្រូ​និក របស់​ថៃ​សាម​សុង

1 ខែ មុន

រាជធានីភ្នំពេញ​ ៖ ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុន​ពហុ​ពាណិជ្ជកម្ម​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​ នៃ​ការ​យោគយល់ ជាមួយនឹង​ក្រុមហ៊ុន ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និក ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​សកល…

រាជធានីភ្នំពេញ​ ៖ ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុន​ពហុ​ពាណិជ្ជកម្ម​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​ នៃ​ការ​យោគយល់ ជាមួយនឹង​ក្រុមហ៊ុន ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និក ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​សកល Samsung Electronics ក្នុង​ការ​ទទួល​បាន​សិទ្ធ​ផ្តាច់មុខ ​លើ​ការ​ចែកចាយ​ផលិតផល​អេ​ឡិច​ត្រូ​និក ​រួម​មាន ទូរស័ព្ទ ថែប​ប្លែ​ត និង​នាឡិកា​ឆ្លាត​វៃ របស់​សាម​សុង ក្នុង​ទីផ្សារ​កម្ពុជា ​។

ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៥ ខែមីនា ឆ្នាំ​ ២០២៤ នៅ​ឯសណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន និង​មាន​ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ និង​ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ មន្ត្រី ជា​សាក្សី ក្រៅពី​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​មួយ​ចំនួន រួម​ទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទាំង​ពីរ ព្រមទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មាន​ចំនួន​សរុប​ប្រមាណ​ជាង ២០០ នាក់ ​។ កិច្ចព្រមព្រៀង​នេះ គូសបញ្ជាក់​ពី​ទស្សនៈ​រួម​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ដើម្បី​ប្រើប្រាស់​កម្លាំង​និង​ធនធាន​រៀង​ៗ​ខ្លួន​សម្រាប់​ផ្តល់​ប្រយោជន៍​ដល់​អតិថិជន​របស់​ខ្លួន​ ។

អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បាន​មាន​ប្រសាសន៍​ថា ៖ «​ក្រុមហ៊ុន ជីប ម៉ុង មាន​សេចក្តី​សោមនស្ស​ដែល​បាន​ចាប់ដៃ​គូរ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន ថៃ​សាម​សុង ​អេ​ឡិច​ត្រូ​និក ដែល​ជា​ក្រុមហ៊ុន​ធំ​មួយ​មានឈ្មោះ​ល្បី​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​ពិភពលោក​ទាំងមូល​» ​។

អ្នកឧកញ៉ា​បន្ត​ថា ៖ «​ក្រុមហ៊ុន​តែងតែ​ឈរ​លើ​គោល​ការ ដំណើរការ​ធុរកិច្ច​ប្រកប​ទៅ​ដោយ​ភាព​ស្មោះត្រង់ យុត្តិធម៌ និង​មាន​ក្រមសីលធម៌​ខ្ពស់ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ និង​ច្បាប់​នានា​របស់​ប្រទេស​កម្ពុជា និង​តែងតែ​យកចិត្តទុកដាក់ និង​សកម្ម​ក្នុង​ការ​បង្កើត​ការងារ ការ​ផលិត ការ​សាងសង់ ផ្តល់​សេវាកម្ម​ដែល​មានគុណ​ភាព និង​នាំ​ចូល​ផលិតផល​ពេញ​និយម​ដែល​មានគុណ​ភាព និង​អត្ថប្រយោជន៍ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ និង​កំណើន​កម្រិតជីវភាព​រស់នៅ ជា​ពិសេស​ការ​រស់នៅ​ជំនាន់​ថ្មី​របស់​ប្រជាពលរដ្ឋ​កម្ពុជា ​។ ដោយ​ផ្អែក​លើ​គោលការណ៍​នេះ បូក​ផ្សំ​ជាមួយនឹង​បទ​ពិសោធន៍​ពាណិជ្ជកម្ម​ជាង​បួន​ទសវត្សរ៍ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​និង​ផ្សព្វផ្សាយ​ទីផ្សារ ក៏​ដូច​ជា​ប្រព័ន្ធ​ដៃគូ​អាជីវកម្ម​ដ៏​ទូលំទូលាយ​ដែល ជីប ម៉ុង មាន ខ្ញុំ​ជឿជាក់​ថា ភាព​ជា​ដៃគូ​នេះ​នឹង​ធ្វើ​ឲ្យ​ម៉ាក​យីហោ សាម​សុង កាន់តែ​ទទួល​បានការ​គាំទ្រ​ពេញ​និយម និង​ជោគជ័យ​កាន់តែ​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​» ​។

លោក Mark Kim អនុប្រធាន​សាជីវកម្ម និង​ជានាយក​ផ្នែក​ទូរស័ព្ទ​ នៃ​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច បាន​មាន​ប្រសាសន៍​ថា ៖ «​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ភាព​ជា​ដៃគូ​សហការ​នេះ​នឹង​បង្កើត​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​ពង្រឹង​វត្តមាន​ទីផ្សារ​របស់ ក្រុមហ៊ុន​សាម​សុង នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុខ​ទៅ​ទៀត ​។ លើស​ពី​នេះ កម្ពុជា គឺជា​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ដ៏​មាន​សក្ដានុពល​មួយ ហើយ​ស្រប​ពេល​សេដ្ឋកិច្ច​កម្ពុជា កំពុង​តែ​រីក​ចម្រើន​ទៅ​មុខ ចំនួន​ប្រជាជន​ក៏​ចេះ​តែ​កើន​ឡើងជា​លំដាប់ វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការ​ពង្រីក​ទីផ្សារ​របស់​ក្រុមហ៊ុន​សាម​សុង នៅ​កម្ពុជា ​។ តាង​នាម​ឱ្យ​ក្រុមហ៊ុន សាម​សុង ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​ចំពោះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប សម្រាប់​ទំនុកចិត្ត​មក​លើ​ក្រុមហ៊ុន សាម​សុង ពិសេស ភាព​ជឿជាក់ ចំពោះ​ស្មា​ត​ហ្វូ​ន​របស់ សាម​សុង ផង​ដែរ​»​ ។

តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ក្រុមហ៊ុន ជីប ម៉ុង និង ក្រុមហ៊ុន ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និក នឹង​ស្វែង​យល់​ពី​មធ្យោបាយ​ផ្សេង​ៗ​ នៃ​កិច្ច​សហប្រតិបត្តិការ រួម​មាន ការ​ស្រាវជ្រាវ​រួម​គ្នា ដើម្បី​អភិវឌ្ឍ ការ​ផ្តល់​ប្រសិទ្ធិ​ភាព​ដល់​សង្វា​ក់​ផ្គត់ផ្គង់ និង​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​។ ដោយ​បន្សំ​ជំនាញ និង​ធនធាន ក្រុមហ៊ុន​ទាំង​ពីរ មាន​ច​ក្ខុះ​វិស័យ​ពង្រឹង​មុខ​តំណែង​ប្រកួតប្រជែង និង​ជំរុញ​ឲ្យ​មាន​កំណើន​និរន្តរភាព​នៅ​ក្នុង​វិស័យ​អេ​ឡិច​ត្រូ​និក​នៅ​ក្នុងស្រុក​ ៕ អត្ថបទសហការ