ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​៖​ ក្រដាសប្រាក់​ ៥​ ម៉ឺន​រៀល ​មាន​គូស​ឆ្នូត​កណ្តាល​អាច​ប្តូរ​យក​ប្រាក់​ថ្មី​ បាន​ដោយ​ឥត​គិតថ្លៃ

1 ខែ មុន

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​ ​ក្រដាសប្រាក់​ ៥​ ម៉ឺន​រៀល​ មាន​គូស​ឆ្នូត​កណ្តាល​អាច​ប្តូរ​យក​ប្រាក់​ថ្មី​បាន​ ដោយ​ឥត​គិតថ្លៃ​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អះអាង​ថា​ក្រដាសប្រាក់​ ៥​ ម៉ឺ​នរៀល​ដែល​មាន​គូស​ឆ្នូត​កណ្តាល​ឬ​លុយ​រហែក…

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​ ​ក្រដាសប្រាក់​ ៥​ ម៉ឺន​រៀល​ មាន​គូស​ឆ្នូត​កណ្តាល​អាច​ប្តូរ​យក​ប្រាក់​ថ្មី​បាន​ ដោយ​ឥត​គិតថ្លៃ​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អះអាង​ថា​ក្រដាសប្រាក់​ ៥​ ម៉ឺ​នរៀល​ដែល​មាន​គូស​ឆ្នូត​កណ្តាល​ឬ​លុយ​រហែក លុយ​ចាស់​ៗ លុយ​បិទ​អាច​យក​ប្តូរ​នៅ​ធនាគារជាតិ​ ឬ​សាខា​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ បាន​ដោយ​មិន​មានការ​កាត់​តម្លៃ​អ្វី​ទាំងអស់ ​។

ការ​អះអាង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​បង្ហោះ​ តាម​បណ្តាញ​សង្គម​តេ​កតុក​ឬ​ហ្វេ​ហ៊ុ​កមួយ​ចំនួន ​ដែល​បាន​ផ្សព្វផ្សាយ​កន្លង​មក​ថា​ក្រដាសប្រាក់ ​៥ ​ម៉ឺន​រៀល ​ដែល​មានការ​គូស​ឆ្នូត​កណ្តាល ​ឬ​លុយ​រហែក​ឬ​លុយ​ចាស់​ៗ​ ស្មើនឹង​តម្លៃ​សូន្យ​មិន​អាច​ដូរ​វិញ​បាន​ទេ​ ។

ថ្លែង​ក្នុង​ពិព័រណ៍ ការ​ប្រគុំ​តន្ត្រី​និង​ការ​ប្តូរ​ក្រដាសប្រាក់​រៀល​រហែក ទក់​និង​ចាស់​យក​ក្រដាសប្រាក់​ថ្មី​ដោយ​ឥត​គិតថ្លៃ​នៅ​ផ្សារ​ទំនើប ខេ ម៉​ល ផ្លូវ​វ៉េ​ង​ស្រេង នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមីនា​ ក្រោម​អធិបតីភាព​លោក យឹ​ម លាត ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា លោក ឈឹ​ម ច័ន្ទ​កុសល​អគ្គ​បេឡា​រង ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ​ក្រដាស​ ៥ ​ម៉ឺន​រៀល ​ដែល​មាន​គូស​ឆ្នួ​ត​ចំ​កណ្តាល​ ដែល​បង្ហោះ​នៅ​លើ​ទំព័រ​តេ​កតុក​ឬ​ហ្វេ​ប៊ុ​កមួយ​ចំនួន​ ថា​មិន​អាច​ដូរ​បាន​ឬ​ស្មើនឹង​តម្លៃ​សូន្យ​នោះ​មិន​ត្រឹមត្រូវ​ទេ​ គឺ​អាច​ធ្វើការ​ដូរ​ក្រដាស់ប្រាក់​ថ្មី​វិញ​បាន ​ដោយ​មិន​គិត​តម្លៃ​ទេ ​។

លោក​បាន​ពន្យល់​ថា​៖ «ពេល​ក្រដាសប្រាក់​ ដែល​មិន​ដិត​វា​ខុស​បច្ចេកទេស​ក​កន្លែង​ណាមួយ​នោះ​ យើង​នឹង​យក​ប៊ិ​ច​គូស​បណ្តោយ​ ព្រោះថា​ពេល​បោះពុម្ព​ក្រដាស់ប្រាក់​រាប់​លាន​សន្លឹក​ ជួន​កាល​មាន​ក្រដាស​ ១​ ចូល​មក​ជាមួយ​ដុំ ​ធ្វើ​ចរាចរណ៍​ហើយ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ ពេល​ឃើញ​មាន​ក្រដាសប្រាក់​ប្រភេទ​ហ្នឹង ហើយ​ផេ​ក​ខាងលើ​បាន​បង្ហោះ​ថា ឱ្យ​ប្រយ័ត្នប្រយែង​ ព្រោះ​ក្រដាសប្រាក់​មាន​តម្លៃ​ស្នើ​នឹង​សូន្យ ​។ ​ការ​ពិត​ប្រជាពលរដ្ឋ​មាន​ក្រដាសប្រាក់​ ៥​ ម៉ឺន​រៀល ​ដែល​មាន​គូស​ឆ្នូត​អាចយ​កមក​ដូរ​បាន​ នៅ​ធន​គារ​ជាតិ​ដោយ​មិន​មានការ​កាត់​តម្លៃ​ទេ​​ ហើយ​ឥឡូវនេះ​ស្នើ​ឱ្យ​ធន​គារ ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ អាច​ប្តូរ​លុយ​ចាស់​ៗ​រហែក​ទក់ ​ឬ​លុយ​ប្រឡាក់ លុយ​បិទ​ពី​ប្រជាពលរដ្ឋ​ ពិសេស​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​ដាច់​ស្រយាល ​អាច​ដូរ​នៅ​សាខា​ធនាគារ ​ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន ​ដោយ​មិន​មាន​កាត់​តម្លៃ​អ្វី​ទាំងអស់​»​ ។

លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ កុំ​មានការ​យល់​ច្រឡំ​ ចំពោះ​ព័​ត៍​មាន ដែល​បង្ហោះ​តាម​ផេ​ក​តេ​កតុក​ និង​ហ្វេ​ប៊ុ​កមួយ​ចំនួន ​។ ​ព្រោះថា​បច្ចុប្បន្ន​នេះ​យើង​បាន​ចាប់ផ្តើម​អនុវត្ត​រួច​ហើយ ​ចំពោះ​គ្រឹះស្ថាន​ធនាគារ​ឱ្យ​ដូរ​យក​លុយ​ចាស់​ៗ​រហែក​ទក់​ ឬ​លុយ​ប្រឡាក់ លុយ​បិទ​ពី​ប្រជាពលរដ្ឋ​លើកលែងតែ​លុយ​ក្លែងក្លាយ​ និង​លុយ​ដាច់​ជា​ពីរ ​ហើយ​មាន​បំណែក​ខុស​គ្នា​មិន​អាច​ដូរ​បាន​ទេ​ និង​លុយ​ដែល​មាន​កណ្តុរ​កាត់​ច្រើន​ ព្រោះ​ធនាគារ​គ្រឹះស្ថាន​ឯកជន​អាច​មានការ​លំបាក ​។​ ប៉ុន្តែ​លុយ​ដែល​មាន​កណ្តុរ​កាត់​ច្រើន ​អាច​មក​ដូរ​នៅ​ធនាគារជាតិ​បាន ។

យ៉ាងណា​ក៏​ដោយ លោក ឈឹ​ម ច័ន្ទ​កុសល បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គួរ​ងាក​មក​ប្រើប្រាស់​ប្រាក់​រៀល​ ឱ្យ​បាន​ច្រើន​ព្រោះថា​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ ​មិន​ងាយស្រួល​ទេ​ប្រសិនបើ​មានការ​រហែក​បន្តិច ​ក៏​មានការ​កាត់ទឹក​ដែរ ​។ ​ដូចនេះ​គួរ​នាំ​គ្នា​ប្រើ​ប្រាក់​រៀល​វា​ប្រសើរ​ជាង ​។

គួរ​បញ្ជាក់​ថា ​ដើម្បី​ចូលរួម​ចំណែក​អបអរសាទរ​ខួប​លើក​ទី​៤៤ នៃ​ការ​បោះផ្សាយ​ក្រដាសប្រាក់​រៀល ថ្ងៃ​ទី​២០ ខែមីនា ក៏​ដូច​ជា​គាំទ្រ​គោលនយោបាយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​យុទ្ធនាការ “​ស្រលាញ់​ប្រាក់​រៀល​” រយៈពេល ១០​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​២០ ខែមីនា ដល់​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ ដោយ​បើក​ទទួល​ប្តូរ​លុយ​រៀល​ចាស់​ៗ ដោយ​មិន​កាត់​ខាត​ឡើយ ។

ក្នុង​យុទ្ធនាការ “​ស្រលាញ់​ប្រាក់​រៀល​” រយៈពេល ១០​ថ្ងៃនេះ ដោយ​មានការ​សហការ​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ​ទទួល​ប្រាក់​បញ្ញើ​តាម​ខេត្ត​-​ក្រុង ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​នាម​ជា​អាជ្ញាធរ​រូបិយ​វត្ថុ​ជាតិ សារ​ធា​ណ​ជន​ទាំងអស់ អាច​យក​ក្រដាសប្រាក់​រៀល​ចាស់​ៗ ទក់ និង​រហែក មក​ប្តូរ​នៅ​គ្រប់​សាខា របស់​ធនាគារជាតិ​នៃ​កម្ពុជា ខេត្ត​-​ក្រុង ដោយ​មិន​កាត់​ខាត​ឡើយ ​៕ អត្ថបទសហការ