ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Yeo’s Cambodia បន្ថែម​អត្ថប្រយោជន៍​ទ្វេ​ដងក្នុង​ទឹក​សណ្តែកសៀង Immuniti របស់​ខ្លួន​ជាមួយវីតាមីន B6 និង​រ៉ែ​ស័ង្កសី ដើម្បី​ជំនួយ​ដល់​សុខភាព​ឱ្យ​កាន់តែ​ប្រសើរ

8 ខែ មុន

Yeo’s Cambodia ដែល​ជា​ក្រុមហ៊ុន​នាំមុខ​គេ​ក្នុង​ការ​ផលិត​ទឹក​ផ្លែ​ឈើ​បាន​នាំ​មក​នូវ​ភេសជ្ជៈ​ទឹក​សណ្តែកសៀង​យ៉ាង​ពិសេស ដោយ​បាន​បន្ថែម​នូវ​វីតាមីន B6 និង​សារធាតុ​រ៉ែ​ស័ង្កសី ដើម្បី​ជំនួយ​ដល់​សុខភាព​របស់​អ​ថិ​ជន​ជា​រៀងរាល់ថ្ងៃ រាជធានីភ្នំពេញ​, ថ្ងៃ​ទី ​២៩…

Yeo’s Cambodia ដែល​ជា​ក្រុមហ៊ុន​នាំមុខ​គេ​ក្នុង​ការ​ផលិត​ទឹក​ផ្លែ​ឈើ​បាន​នាំ​មក​នូវ​ភេសជ្ជៈ​ទឹក​សណ្តែកសៀង​យ៉ាង​ពិសេស ដោយ​បាន​បន្ថែម​នូវ​វីតាមីន B6 និង​សារធាតុ​រ៉ែ​ស័ង្កសី ដើម្បី​ជំនួយ​ដល់​សុខភាព​របស់​អ​ថិ​ជន​ជា​រៀងរាល់ថ្ងៃ

រាជធានីភ្នំពេញ​, ថ្ងៃ​ទី ​២៩ ខែមករា ឆ្នាំ​ ២០២៤ ៖ ក្រុមហ៊ុន Yeo’s Cambodia ជា​ក្រុមហ៊ុន​ផលិត​ទឹក​ផ្លែ​ឈើ​ដែល​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចាប់​ដំណើរការ​ផលិត​នូវ​ភេសជ្ជៈ​ទឹក​សណ្តែកសៀង ដែល​ទើបនឹង​ទទួល​បានការ​កែ​លម្អ​រូបរាង​ថ្មី និង​គុណភាព​កាន់តែ​ប្រសើរ​ជាង​មុន ដើម្បី​ផ្តល់​ឱ្យ​អតិថិជន​ទាំងអស់ នូវ​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព នោះ​គឺ​ទឹក​សណ្តែកសៀង Yeo’s Immuniti ដែល​ត្រូវ​បាន​ផលិត​ចេញពី​សណ្តែកសៀង មាន​ប្រភព​មក​ពី​ប្រទេស​កា​ណា​ដា​សុទ្ធ ១00% ​។ ក្រៅពី​សារធាតុចិញ្ចឹម​ល្អ​ៗ​សម្រាប់​បំប៉ន​ដល់​សុខភាព​ដែល​មាននៅ​ក្នុង​គ្រាប់​សណ្តែកសៀង វីតាមីន B6 និង​សារធាតុ​រ៉ែ​ស័ង្កសី ក៏​ត្រូវ​បាន​បន្ថែម​នៅ​ក្នុង​កំប៉ុង​នីមួយ​ៗ​ផង​ដែរ ។

ឥឡូវនេះ លោក​អ្នក​អាច​ចាប់ផ្តើម​ថ្ងៃ​ថ្មី​យ៉ាង​រលូន ដោយ​ការ​ទទួលទាន​អាហារ​ពេល​ព្រឹក​របស់​អ្នក​ជាមួយ ទឹក​សណ្តែកសៀង Yeo’s Immuniti ដោយ​លោក​អ្នក​នឹង​ទទួល​បាន​ជំនួយ​សុខភាព​ដ៏​ចាំបាច់​សម្រាប់​សកម្មភាព​ប្រចាំ​ថ្ងៃ មិន​ថា​នៅ​សាលារៀន កន្លែងធ្វើការ នៅផ្ទះ ឬ​កន្លែង​ហាត់ប្រាណ​នោះ​ទេ​។ ដើម្បី​ជួយ​លើកកម្ពស់​គុណភាព ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា ក្រុមហ៊ុន Yeo’s Cambodia តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹង និង​អភិវឌ្ឍន៍​គុណភាព​ផលិតផល​របស់​ខ្លួន ជា​និច្ច​ផង​ដែរ​ ។

ដើម្បី​ឱ្យ​អតិថិជន​ទទួល​បាន​នូវ​រសជាតិ​ឆ្ងាញ់ អារម្មណ៍​ស្រស់ស្រាយ និង​សុខភាព​ល្អ​ផង​ដែរ​នោះ​ក្រុម​អ្នកជំនាញ​របស់ Yeo’s បាន​ធ្វើការ​អភិវឌ្ឍន៍​នូវ​ផលិតផល​ទឹក​សណ្ដែកសៀង Yeo’s Immuniti ដោយ​បាន​រួម​បញ្ចូល​ជាមួយ​វីតាមីន B6 និង​សារធាតុ​រ៉ែ​ស័ង្កសី នូវ​រាល់​កំប៉ុង​នីមួយ​ៗ ដែល​មានគុណ​ប្រយោជន៍​ដល់​ការ​ចង​ចាំ ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ល្អ​បំផុត​សម្រាប់​រា​ង្គ​កាយ និង​ខួរក្បាល​ ។ ដូច្នេះ​អ្នក​អាច​ផ្តោតអារម្មណ៍ កាន់តែ​ប្រសើរ​នៅ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ មិន​ថា​នៅ​សាលារៀន កន្លែងធ្វើការ និង​នៅផ្ទះ ក៏​ដូច​ជា​រីករាយ​ជាមួយនឹង​ការ​ហាត់ប្រាណ​ នា​ពេល​ព្រឹក ឬ​ពេល​ល្ងាច​នៅ​តាម​សួនច្បារ ឬ​ធ្វើ​លំ​ហាត់ប្រាណ​នៅ​លើ​កម្រាល​យូ​ហ្គា​ជាដើម ​។

លោក Ozgur Simsek នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Yeo’s Cambodia បាន​លើក​ឡើង​ថា​ ៖ «​នៅ​ក្នុង​សម័យកាល​ដ៏​ទំនើប​នេះ មនុស្ស​ជា​ច្រើន​មានជីវិត​ដ៏​មមាញឹក ហើយ​ជា​រឿយ​ៗ​មានការ​លំបាក​ក្នុង​ការ​រក្សា​តុល្យភាព​រវាង​ការ​បំពេញការងារ និង​ការ​ចំណាយ​ពេលវេលា​ជាមួយ ក្រុម​គ្រួសារ មិត្តភក្តិ ក៏​ដូច​ជា​ការ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​ ។ ទឹក​សណ្តែកសៀង​របស់ Yeo’s Cambodia ឥឡូវនេះ​ត្រូវ​បាន​បន្ថែម​ជាមួយ វីតាមីន និង​សារធាតុ​រ៉ែ ដើម្បី​ធានា​ថា​អតិថិជន​របស់​យើង​ទាំងអស់ ទទួល​បាន​សារធាតុចិញ្ចឹម​ចាំបាច់ ដើម្បី​ឱ្យ​ពួក​គេ​អាច​បំពេញការងារ​យ៉ាង​រលូន ប្រកបដោយ​ថាមពល​ជា​រៀងរាល់ថ្ងៃ​» ​។

ដើម្បី​ណែនាំ​ផលិតផល​ទឹក​សណ្ដែកសៀង Yeo’s Immuniti របស់​ខ្លួន ដែល​ផ្តល់​អត្ថប្រយោជន៍​ទ្វេ​ដង ទៅ​ដល់​អតិថិជន ក្រុមហ៊ុន Yeo’s Cambodia បាន​នឹង​កំពុង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​គួរ​ឱ្យ​រំភើប​ជា​ច្រើន​នៅ​តាម​ក្លឹ​ប​កីឡា កន្លែង​ហាត់ប្រាណ ឱសថស្ថាន និង​សួនច្បារ​សាធារណៈ​នានា​ទូ​ទាំង​រាជធានី​ភ្នំពេញ​។ សូមកុំ​ភ្លេច​តាមដាន​បណ្តាញ​សង្គម​របស់ ក្រុមហ៊ុន Yeo’s Cambodia ដើម្បី​ចូលរួម​ជាមួយ​សកម្មភាព​លេង​កម្សាន្ដ​សប្បាយ​ៗ​នានា និង​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ទៀត​ផង​ដែរ​ ។

អំពី​ក្រុមហ៊ុន Yeo’s Cambodia
ក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD ឬ Yeo’s Cambodia គឺជា​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន Yeo Hiap Seng ដែល​មាន​អាយុកាល​ជាង ១២០ ឆ្នាំ​មក​ហើយ​។ ក្រុមហ៊ុន Yeo’s Cambodia បាន​បើក​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០១៣ ហើយ​បាន​រីក​ចម្រើន​ក្លាយជា​ម៉ាក​យីហោ​ភេសជ្ជៈ​អាស៊ី (Asian Soft Drink) ឈាន មុខ​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជោគជ័យ​របស់​ខ្លួន នៅ​ពេល ដែល​បាន​ជាប់​ជា​ជម្រើស​ទី​មួយ ក្នុង​ចំណោម​ប្រភេទ​ភេសជ្ជៈ​អាស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្អែក​លើ ទិន្ន័យ​របស់ Kantar Research ក្នុង​ខែមីនា ឆ្នាំ​២០២១ ។ Yeo’s ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ជូន ដល់​អតិថិជន​នា​ពេល​បច្ចុប្បន្ន​នូវ​ផលិតផល​ដែល​ប្រកបដោយ​គុណភាព​ខ្ពស់ ផ្ដល់​នូវ​សុខភាព​ល្អ និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដ៏​រស់​រវើក​ ៕​ អត្ថបទសហការ