រាជធានីភ្នំពេញ ៖ បន្ទាប់ពីលេចមុខបានប៉ុន្មានខែមក ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល បានក្លាយជាភេសជ្ជៈមួយក្នុងទីផ្សារដែលកំពុងពេញនិយម និងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ រួមទាំងអ្នកលក់បន្តជាច្រើននៅកម្ពុជា ។
យោងទៅតាមការប្រាប់របស់តំណាងចែកចាយភេសជ្ជៈប៉ូវកម្លាំង KIZZ បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យទីផ្សាររបស់ភេសជ្ជៈប៉ូវកម្លាំង KIZZ មានភាពមមារញឹកលើសពីការរំពឹងទុក គឺដោយសារតែភេសជ្ជៈប៉ូវកម្លាំង KIZZ មានរសជាតិឆ្ងាញ់ ក្លិនប្រហើរ ធ្វើឱ្យខ្យល់ដង្ហើមស្រស់ស្រាយ ជាពិសេសកំប៉ុងមានភាពទាក់ទាញ ដោយមាន Kizzmoji រហូតទៅដល់ ៣៦រូប ។ លើសពីនេះ ភេសជ្ជៈប៉ូវកម្លាំង KIZZ មាន រង្វាន់ច្រើនកក្រើកមេឃ ដោយរង្វាន់ធំបំផុតគឺ រថយន្តទំនើប Toyota Raize ស៊េរីថ្មី ។
តំណាងចែកចាយរបស់ ខ្មែរ ប៊ែវើរីជីស បានបន្តឱ្យដឹងទៀតថា ពួកគាត់តែងតែទុកចិត្តទៅលើគ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ថាជាផលិតផលដែលមានគុណភាពខ្ពស់ មានសុវត្ថិភាពក្នុងការប្រើប្រាស់ និងផលិតតាមស្តង់ដារអន្តរជាតិ ដែលហ៊ានបើកចំហរឱ្យគ្រប់សាធារណជនបានឃើញពីដំណើរចង្វាក់ផលិតកម្មក្នុងរោងចក្រ ។
គួរបញ្ជាក់ផងដែរថា ខ្មែរ ប៊ែវើរីជីស គឺជារោងចក្រផលិតស្រាបៀរ និងភេសជ្ជៈឈានមុខគេនៅកម្ពុជា ដែលទទួលបានពានរង្វាន់គ្រប់គ្រងចង្វាក់ ផលិតកម្មលំដាប់ពិភពលោក, វិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាពលំដាប់ ISO 9001, និងវិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001 ហើយគ្រប់ផលិតផលទាំងអស់របស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ៣៣គ្រឿង ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection ។ KIZZ ឆ្ងាញ់… ត្រជាក់ជាប់មាត់ ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ