ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អស្ចារ្យ​មហា​សំណាង​មែន​! ទីបំផុត foodpanda រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ធំ រថយន្ត Toyota Raize 2023 ដ៏​ទំនើប ថ្មី​សន្លាង ១​គ្រឿង​ហើយ

7 ខែ មុន

រាជធានី​ភ្នំពេញ​៖ សូម​ចូលរួម​ត្រេកអរ​! នៅ​ទីបំផុត កម្ម​វិធីចែក​រង្វាន់​មហាសាល​ដ៏​អស្ចារ្យ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​ក្រុមហ៊ុន foodpanda បាន​បញ្ចប់​ហើយដោយ​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ធំ​រថយន្ត Toyota Raize 2023 ដ៏​ទំនើប…

រាជធានី​ភ្នំពេញ​៖ សូម​ចូលរួម​ត្រេកអរ​! នៅ​ទីបំផុត កម្ម​វិធីចែក​រង្វាន់​មហាសាល​ដ៏​អស្ចារ្យ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​ក្រុមហ៊ុន foodpanda បាន​បញ្ចប់​ហើយដោយ​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ធំ​រថយន្ត Toyota Raize 2023 ដ៏​ទំនើប ថ្មី​សន្លាង ១​គ្រឿង​បន្ទាប់​ពី​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី៨ ខែសីហា រហូត​ដល់​ថ្ងៃ​ទី៣០ ខែតុលា មក​ ។ អ្នក​ដែល​មាន​លាភ​មាន​ជ័យ មហា​សំណាង បាន​ទៅ​លើ លោកស្រី​ស្រស់​សោភា​ម្នាក់​ឈ្មោះ កែវ គី​ម​ឡាយ​ ។

កែវ គី​ម​ឡាយ បាន​និយាយ​ថា នេះ​គឺជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​សម្រាប់​ខ្លួន​ហើយ​គ្រាន់តែ​បានដឹង​ថា​ឈ្នះ​ភ្លាម គាត់​ពិតជា​មាន​អារម្មណ៍​រំភើប​ក្នុង​ចិត្តជា​ខ្លាំង​ពន់ពេក ​។

«​នាង​ខ្ញុំ​ពិតជា​សប្បាយ​មែនទែន​ដែល​បាន​ឈ្នះ​រថយន្ត Toyota Raize នេះ​។ នៅ​ពេល​ដែល​ឃើញ​ការ​ប្រកាស​នៅ​លើ​ផេ​ក foodpanda ហើយ បងប្អូន​ក៏​នៅ​ប្រាប់​ថា កុំ​ទាន់​អាល​អរ​ពេក ប៉ុន្តែ​ឥឡូវ នៅ​ពេល​បាន​ទទួល​ផ្ទាល់ ពិតជា​ប្រាកដ​ថា​ឈ្នះ​ពិត​ៗ​មែន​»​ ។

កែវ គី​ម​ឡាយ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន foodpanda ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ​ដល់​អតិថិជន​ ។

ពិធី​ប្រគល់​រង្វាន់​ធំ រថយន្ត Toyota Raize 2023 និង​អ្នក​ឈ្នះ​រង្វាន់​ធំ​ប្រចាំ​ខែតុលា ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា​នេះ​។ តោះ​មក​ស្គាល់​មុខ និង​ស្គាល់​ឈ្នោះ​អ្នកមាន​សំណាង​ទាំងអស់​គ្នា​!
-​ ​Toyota Raize 2023: កែវ គី​ម​ឡាយ

-​ ​Yamaha QBIX: សាន​អ៊ី​វ ស៊ី​ដែ​ត

-​ ​iPhone 14 Pro Max: មាន រ​ដ្ឋា

-​ ​MacBook Air: បុល ឧត្តម

សូម​ជម្រាប​ថា កម្មវិធី​ឈ្នះ​រង្វាន់ foodpanda ដ៏​ធំ​ប្រចាំឆ្នាំ ចាប់ផ្តើម​ពី​ថ្ងៃ ០៨ សីហា ដល់​ថ្ងៃ ៣០ តុលា ដោយ​បាន​រក​ឃើញ​អ្នក​ឈ្នះ​សរុប​ទាំងអស់​រហូត​ដល់​ទៅ ២១៧៣ នាក់​ឯណោះ​ហើយ​ក៏​មិន​ទាន់​ចប់​ត្រឹមនេះ​ដែរ ហ្វេ​ន​ៗ​ទាំងអស់​គ្នា​! ចាប់ពី​ថ្ងៃ​ទី ១៥ វិច្ឆិកា ២០២៣ ដល់​ថ្ងៃ​ទី​០៩ មក​រា ២០២៤ foodpanda នៅ​តែ​ចែក​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀត​ណា៎ ​សម្រាប់​អតិថិជន​ដែល​បាន​ភ្ជាប់​គម្រោង pandapro! រង្វាន់​នោះ​គឺ​ការ​ឈ្នះ​សំបុត្រ​យន្តហោះ​កម្រិត business class ទៅ​កាន់ កោះ​បាលី​សម្រាប់​មនុស្ស​ពីរ​នាក់ ដែល​ជា​រង្វាន់​ធំ ទូរស័ព្ទ iPhone 15 Pro Max ១​គ្រឿង​ជា​រៀង​រាល់​ស​ប្តា​ហ៍ សរុប ៨​គ្រឿង រួម​នឹង​រង្វាន់​ដ៏​អស្ចារ្យ​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត​ផង ​។

រួសរាន់​ឡើង​ៗ! រង្វាន់​ធំ​មហាសាល កំពុង​រង់ចាំ​លោក​អ្នក​ហើយ​! នៅ​ចាំ​អង្កាល់ ឆាប់​កុម្ម៉ង់​ម្ហូបអាហារ ទំនិញ ឬ​ផលិតផល​ផ្សេង​ៗ​លើ foodpanda វ៉ឺ​ត​ៗ​ទៅ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើន​អស្ចារ្យ​នេះ​។ កុម្ម៉ង់​កាន់​ច្រើន មានឱកាស​ឈ្នះ​កាន់តែ​ច្រើន ​។

ក្រុមហ៊ុន foodpanda បន្ត​ផ្តល់​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ជា​ច្រើន​ដល់​អតិថិជន​របស់​ខ្លួន និង​ចង់​បំពេញតម្រូវការ​អតិថិជន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត ហើយ​ថ្មី​ៗ​នេះ​ក្រុមហ៊ុន បាន​ដាក់​ដំណើរ​កម្មវិធី ការ​ដឹក​ជញ្ជូន​លឿន​រហ័ស pandasend ដែល​អតិថិជន​អាច​ផ្ញើ​សម្ភារ​សំខាន់​ៗ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​បាន​ដូច​ជា​៖ ឯកសារ គ្រឿងសម្អាង និង​អ្វី​ៗ​ជា​ច្រើន​ទៀត ​។

លើស​ពី​នេះ​ទៀត foodpanda ក៏​បាន​ណែនាំ​កម្មវិធី pandapro ដែល​ជា​សេវាកម្ម​ផ្អែក​លើ​ការ​ជាវ (subscription-based service) ដែល​អតិថិជន​អាច​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូច Pro អ​ញ្ចឹ​ង​ដែរ ដែល​មាន​ដូច​ជា​៖
•​ ​ការ​ដឹក​ជញ្ជូន​ឥត​គិតថ្លៃ​គ្មាន​ដែន​កំណត់
•​ ​ការ​បញ្ចុះតម្លៃ​បន្ថែម​រហូត​ដល់ 20% លើ​ការ​ដឹក​ជញ្ជូន​អាហារ
•​ ​បញ្ចុះតម្លៃ 5% បន្ថែម​លើ​ការ Pick up, pandasend និង shops ។

សូមកុំ​ភ្លេច Subscribe កម្មវិធី pandapro ដោយ​ចំណាយ​ត្រឹមតែ 2.99 ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ អ្វី​ដែល​កាន់តែ​ពិសេស​ប្រើ​កូដ​៖ FREEPRO លោក​អ្នក​នឹង​ទទួល​បាន​គម្រោង pandapro មួយ​ខែ​ឥត​គិតថ្លៃ ជាមួយ pandapro លោក​អ្នក​នឹង​រីករាយ​ជាមួយនឹង​អត្ថប្រយោជន៍ និង​ការ​ផ្តល់​ជូន​ពិសេស​ៗ​ជា​ច្រើន​ពី foodpanda រួម​មាន​៖ ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ​ គ្មាន​ដែន​កំណត់ និង​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ ៕ អត្ថបទសហការ