អ្នកឧកញ៉ា លាង ម៉េង ដាក់ក្ដីសង្ឃឹមខ្ពស់ និងបណ្ដុះមហិច្ឆិតាក្រុមតារាចម្រៀងរ៉េបវ័យក្មេងកម្ពុជា La Cima Cartel ដល់ទឹកដីបរទេស
រាជធានីភ្នំពេញ ៖ អ្នកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី…
រាជធានីភ្នំពេញ ៖ អ្នកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី…
រាជធានីភ្នំពេញ ៖ អ្នកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី ៣១ ខែតុលា មកនេះ បានធ្វើដំណើររួមគ្នាជាមួយក្រុមតារាចម្រៀងរ៉េបវ័យក្មេង La Cima Cartel ធ្វើដំណើរទៅដល់ទីក្រុងបាងកក ដើម្បីផ្ដល់ឱកាសថ្មី និងការផ្លាស់ប្ដូរបទពិសោធន៍សិល្បៈចម្រុះ កម្រិតតំបន់ជាមួយអ្នកជំនាញនៅប្រទេសថៃ ។
វត្តមានដ៏កម្ររបស់ អ្នកឧកញ៉ា លាង ម៉េង ដឹកនាំផ្ទាល់ សិល្បករខ្មែរជំនាន់ថ្មី ដែលកំពុងមានភាពល្បីល្បាញក្នុងស្រទាប់យុវវ័យ ជាពិសេសវិស័យចម្រៀងរ៉េបក្នុងប្រទេសកម្ពុជា ទៅដល់បរទេសនាពេលនេះ ពិតជាបានបង្កប់នូវមហិច្ឆិតាកាន់តែច្បាស់ និងចក្ខុវិស័យប្រាកដនិយម ក្នុងការលើកកម្ពស់អ្វីដែលជាស្នាដៃ គំនិតប្រាជ្ញា ការច្នៃប្រឌិតថ្មី និងសមិទ្ធិផលរបស់ខ្មែរ ទៅកាន់ឆាកអន្តរជាតិ ទោះក្នុងតម្លៃណាក៏ដោយ ។
នាទឹកដីបាងកក ក្រុមតារាចម្រៀង La Cima Cartel បានសាកល្បងបង្កើតនូវបទពិសោធន៍ដ៏ថ្មី និងមិនធ្លាប់មានពីមុនមក នោះគឺការថតស្ប៉តពាណិជ្ជកម្ម CAMBODIA BEER របស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយសិល្បករល្បីៗប្រចាំប្រទេសថៃ ។ តាមការរំពឹងទុក ស្ពតពាណិជ្ជកម្មនេះ ដែលមានការចូលរួមសម្ដែងដោយ ក្រុម La Cima Cartel នឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខ ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មមួយ នៅពីក្រោមក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនផលិតភេសជ្ជៈស្តង់ដារកម្រិតអន្តរជាតិ វិយោគដោយសហក្រិនខ្មែរ ១០០% និងកំពុងរួមចំណែក កសាងម៉ាកយីហោរបស់ខ្មែរ ទៅកាន់ប្រទេសនានាក្នុងតំបន់អាស៊ាន និងពិភពលោកបានស្គាល់កាន់តែច្បាស់ពីអ្វីដែលខ្មែរមាន ទៅកាន់ពិភពលោក ។
ហើយចំពោះការផ្សារភ្ជាប់បទពិសោធន៍ ក្រុមតារាចម្រៀងវ័យក្មេង La Cima Cartel គឺជាការត្រួសត្រាយផ្លូវ ដ៏ដូចជាកសាងប្រជាប្រិយភាព និងពង្រីកទីផ្សារនៃវិស័យចម្រៀងសម័យទំនើបរបស់យុវជនខ្មែរ ឱ្យកាន់តែលេចធ្លោ ដូចទៅចក្ខុវិស័យដ៏វែងឆ្ងាយ របស់ថ្នាក់ដឹកនាំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលសម្រេចបាននូវការកសាងម៉ាកយីហោរបស់ខ្មែរ ឱ្យបរទេសទទួលស្គាល់ និងផ្ដល់តម្លៃកម្រិតអន្តរជាតិដូច្នេះដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ