ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ភោជនីយដ្ឋាន Yuzu Omakase ល្បី​ខ្លាំង​នៅ​បរទេស មាន​វត្ត​មាននៅ​រាជធានី​ភ្នំពេញ​ហើយ ជាមួយ​រសជាតិ​ដ៏​ឆ្ងាញ់​ពិសេស​នៃ​ម្ហូប បូក​រួម​ទាំង​បរិ​យាកាស​បែប Private

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ Yuzu Omakase ជា​ភោជនីយដ្ឋាន​លំដាប់ថ្នាក់​បែប​ជប៉ុន​មួយ ត្រូវ​បាន​គេ​ស្គាល់ និង​ល្បី​នៅ​ប្រទេស​ថៃ ពេល​នេះ​បាន​បង្ហាញ​វត្តមាន​ក្នុង​រាជធានី​ភ្នំពេញ​ហើយ ដែល​មាន​ចុងភៅ​ដ៏​ចំណាន​ៗ ជាមួយនឹង​ទេព​កោសល្យ​យ៉ាង​ប៉ិនប្រសព្វ​…

រាជធានី​ភ្នំពេញ ​៖ Yuzu Omakase ជា​ភោជនីយដ្ឋាន​លំដាប់ថ្នាក់​បែប​ជប៉ុន​មួយ ត្រូវ​បាន​គេ​ស្គាល់ និង​ល្បី​នៅ​ប្រទេស​ថៃ ពេល​នេះ​បាន​បង្ហាញ​វត្តមាន​ក្នុង​រាជធានី​ភ្នំពេញ​ហើយ ដែល​មាន​ចុងភៅ​ដ៏​ចំណាន​ៗ ជាមួយនឹង​ទេព​កោសល្យ​យ៉ាង​ប៉ិនប្រសព្វ​ ។ Yuzu Omakase ក៏​ជា​ភោជនីយដ្ឋាន ដែល​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​អាហារ​ជប៉ុន ជា​ពិសេស​អ្នក​ចូល​ចិត្ត​ញ៉ាំ​ម្ហូប Sushi អម​ជាមួយ​បរិយាកាស​បែប Private ​។

ជាមួយនឹង​ការ​បើក​សម្ពោធ​ជា​ផ្លូវការ កាល​ថ្ងៃ​ទី​ ០៩ ខែឧសភា ឆ្នាំ​ ២០២៣ នេះ ភោជនីយដ្ឋាន Yuzu Omakase គឺ​ផ្តោត​សំខាន់​ទៅ​លើ​អាហារ​ដែល​មានគុណ​ភាព​ខ្ពស់ បរិយាកាស​បែប​រ៉ូ​មែន​ទិ​ក ជា​ពិសេស​គឺ​លក្ខណៈ Private ខ្លាំង​តែ​ម្តង​ ។ ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ គឺ​ចុងភៅ​ម្នាក់​ៗ​សុទ្ធតែ​មាន​បទ​ពិសោធ​ន៏​ច្រើន​ឆ្នាំ និង​មាន​ទេព​កោសល្យ​សិល្បៈ​ខ្ពស់ ក្នុង​ការ​ចម្អិនម្ហូប​ជប៉ុន ដោយ​ម្ហូប​នីមួយ​ៗ​ត្រូវ​បាន​រៀបចំ​ប្លែក​ៗ​ពី​គ្នា ជាមួយនឹង​ភាព​ច្នៃប្រឌិត​ខ្ពស់ ពី​មួយ​មុខ​ទៅ​មួយ​មុខ ប្រៀប​បាន​ដូច​អ្នក​កំពុង​ទស្សនា​សិល្បៈ​ដ៏​ប្លែក​ភ្នែក​មួយ​ដ៏​ជក់ចិត្ត​ ។

សម្រាប់​គ្រឿងផ្សំ​ម្ហូប​នីមួយ​ៗ​វិញ ត្រូវ​បាន​ជ្រើសរើស​យ៉ាង​យកចិត្តទុកដាក់​មក​ពី​តំបន់​ផ្សេង​ៗ​គ្នា​នៅ​លើ​ពិភពលោក ជា​ពិសេស​គឺ​ត្រី សាច់​ទាំងអស់​ត្រូវ​បានក​ម្មង់ និង​ធ្វើការ​ដេញថ្លៃ​យ៉ាង​ពិសេស​ជា​រៀង​រាល់​ស​ប្តា​ហ៍ ដើម្បី​ធានា​នូវ​គុណភាព​ជូន​អតិថិជន រួម​ជាមួយ​បទ​ពិសោធ​ន៏​ដ៏​អស្ចារ្យ​ប្រៀប​បាន​ដូច​យើង​កំពុង​តែ​ញ៉ាំ​ម្ហូប Sushi នៅ​ប្រទេស​ជប៉ុន​អ៉ីចឹង ទាំង​អាហារ សេវាកម្ម និង​ភេសជ្ជៈ​ត្រូវ​បាន​រៀបចំ​តាម​បែប​លំដាប់ថ្នាក់​ជាន់ខ្ពស់​នៃ​ការ​ទទួលទាន​អាហារ​ជប៉ុន ​។ មិន​ថា​ការ​ចម្អិន ឬ​ការ​តុបតែង​សម្រាប់​ម្ហូប​នីមួយ​ៗ ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​ចុងភៅ​ជំនាញ ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍ និង​រសជាតិ​មិន​អាច​បំភ្លេច​បាន​ជូន​ដល់​លោក​អ្នក​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ភោជនីយដ្ឋាន Yuzu Omakase គឺ​មាន​សម្រាប់​តែ​ការ​កក់​ទុក​មុន​ប៉ុណ្ណោះ​ ។ ដូច្នេះ​សម្រាប់​លោក​អ្នក​ដែល​ចង់​ទទួលទាន​អាហារ​ជប៉ុន​ដ៏​ឈ្ងុយ​ឆ្ងាញ់ ជាមួយ​ទស្សនីយភាព ដ៏​ប្រណិត​បែប​សិល្បៈ កុំ​ភ្លេច​មក​ដកស្រង់​នូវ​បទ​ពិសោធន៍​នេះ​នៅ Yuzu Omakase ដែល​មាន​ទីតាំង​ស្ថិត​នៅ ផ្ទះ​លេខ 64A ផ្លូវ​ឧកញ៉ា​ជ្រុ​ន​យូរ​ហាក់ (294) ភូមិ ​6 សង្កាត់​បឹង​កេងកង​ទី​ ១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​ ។ Google Map: https://goo.gl/maps/UFjgnuWe4R7WkWj18?coh=178571&entry=tt ។ ទំនាក់ទំនង​លេខ​ទូរស័ព្ទ​ ៖0315 665 655 ៕ អត្ថបទសហការ