ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Trailer បទ «​ស្រលាញ់​អ្វី​ដែល​ខ្មែរ​មាន​» ទស្សនា​ហើយ​ពិតជា​រំភើប និង​ព្រឺ​សម្បុរ​តែ​ម្តង ! (វីដេអូ)

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មើល​ហើយ​ពិតជា​រំភើប និង​ព្រឺ​សម្បុរ​តែ​ម្តង នៅ​ពេល​បាន​ទស្សនា Trailer បទ «​ស្រលាញ់​អ្វី​ដែល​ខ្មែរ​មាន​» របស់​ផលិតកម្ម Galaxy…

រាជធានី​ភ្នំពេញ ៖ មើល​ហើយ​ពិតជា​រំភើប និង​ព្រឺ​សម្បុរ​តែ​ម្តង នៅ​ពេល​បាន​ទស្សនា Trailer បទ «​ស្រលាញ់​អ្វី​ដែល​ខ្មែរ​មាន​» របស់​ផលិតកម្ម Galaxy Navatra ដែល​ទើបតែ​បង្ហោះ​ប៉ុន្មាន នាទី​មុន​នេះ ។ ចម្រៀង​មួយ​បទ​នេះ​ពិត ជា​មោទនភាព​របស់​យើង​ដែល​ជា​ជនជាតិ​ខ្មែរ ដែល សមិទ្ធផល​ដ៏​កម្រ​នេះ ជា​សមិទ្ធផល​របស់​យើង​ទាំងអស់​គ្នា ដែល​សិល្បៈ​រស់​ក្រោម​ម្លប់​នៃ សន្តិភាព និង​ការ​អភិវឌ្ឍ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ។

ជាមួយនឹង​អត្ថន័យ​ដ៏​ជ្រាលជ្រៅ បទ «​ស្រលាញ់​អ្វី​ដែល​ខ្មែរ​មាន​» ត្រូវ​បាន​និពន្ធ​ដោយ អ្នកនិពន្ធ​ឆ្នើម​ជា​ច្រើន​រូប​ក្រោម​ការ​ណែនាំ​ផ្ទាល់​ពី​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ដែល​ជា​ម្ចាស់ ផលិតកម្ម Galaxy Navatra ។ អ្វី​ដែល​ធ្វើ​ឱ្យ​ទាក់ទាញ​កាន់តែ​ខ្លាំង​នោះ គឺ​បទ «​ស្រលាញ់​អ្វី​ដែល​ខ្មែរ​មាន​» ច្រៀង​ដោយ​កំពូល​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ប្រទេស ចំនួន ៤ រូប គឺ ឧកញ៉ា ព្រាប សុវត្ថិ​, ឧកញ៉ា ខេមរៈ សិរីមន្ត​, លោក ខេ​ម និង​កំពូល​តារាចម្រៀង​ស្រី​កញ្ញា តន់ ចន្ទ​សី​ម៉ា ។

ពិតជា​មិន​សរសើរ​មិន​បាន Trailer បទ «​ស្រលាញ់​អ្វី​ដែល​ខ្មែរ​មាន​» ពេល​បាន​ទ្សនា ហើយ​ឃើញ​ថា មាន​រួម​បញ្ចូល​នូវ​ឈុត​ឆាក​សម្តែង​ប្លែក​ៗ​ដែល​កម្រ​បានឃើញ និង​រួម​សម្តែង សម្តែង​ដោយ​កំពូល​តារាចម្រៀង​ល្បី​ទាំង ៤ រូប ព្រមទាំង​សិល្បករ​សិល្ប​ការិនី​ជា​ច្រើន​រូប ទៀត​ធ្វើ​ឱ្យ​បទ «​ស្រលាញ់​អ្វី​ដែល​ខ្មែរ​មាន​» មាន​សកម្មភាព​រស់​រវើក និង​ប្លែក​ខ្លាំង​តែ​ម្តង ហើយ​ដែល​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា ចំណាយ​ប្រាក់​ក្នុង​ការ​ផលិត​អស់​ជា​ច្រើន​ម៉ឺន​ដុល្លារ ផង​ដែរ ។

សូម​បញ្ជាក់​ថា បទ «​ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន​» ដែល​អាច​ចាត់​ទុក​ថា ជា​មរតក​ប្រវត្តិ សាស្ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣២ នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ ២០២៣ នេះ ។ ដូច្នេះ សូម​ពុក​ម៉ែ​បងប្អូន​កុំ​ភ្លេច​រង់ចាំ​ទស្សនា Full MV បទ «​ស្រលាញ់​អ្វី​ដែល​ខ្មែរ​មាន » ទាំងអស់​គ្នា ! ៕ អត្ថបទសហការ

សូមទស្សនា Trailer បទ «ស្រលាញ់អ្វីដែលខ្មែរមាន» តាមរយៈ Link ខាងក្រោមនេះ ៖

https://fb.watch/jA_HgTFqKt/?mibextid=j8LeHn