ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ព្រូ​ដិ​ន​សល អបអរសាទរ​ខួប​លើក​ទី ១០ ឆ្នាំ នៅ​កម្ពុជា និង ១៧៥ ឆ្នាំ នៃ​ប្រវត្តិសាស្ត្រ​ទូ​ទាំង ពិភពលោក

1 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រុមហ៊ុន ព្រូ​ដិ​ន​សល បាន​ប្រារព្ធ​ខួប​លើក​ទី ១០ ឆ្នាំ របស់​ខ្លួន​នៅ​ក្នុងប្រទេស​កម្ពុជា នៅ​សណ្ឋាគារ Raffles…

ខេត្តសៀមរាប ៖ ក្រុមហ៊ុន ព្រូ​ដិ​ន​សល បាន​ប្រារព្ធ​ខួប​លើក​ទី ១០ ឆ្នាំ របស់​ខ្លួន​នៅ​ក្នុងប្រទេស​កម្ពុជា នៅ​សណ្ឋាគារ Raffles Grand Hotel d’Angkor អម​ដោយ​ពិធីជប់លៀង​អាហារពេល​ល្ងាច​នៅ​ប្រាសាទធម្មនន្ទ ខេត្តសៀមរាប ។ ការ​ប្រារព្ធ​ពិធី​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន ព្រូ​ដិ​ន​សល ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ព្រូ​ដិ​ន​សល ភី​អិ​ល​ស៊ី ដែល​ស្រប​ពេល​នេះ​ក៏​កំពុង​ប្រារព្ធ​ខួប​លើក​ទី ១៧៥ ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ទូទាំង​ពិភពលោក​ផង​ដែរ ។ ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ពី​ការ​រួមចំណែក​របស់​ក្រុមហ៊ុន ទៅ​ក្នុងវិស័យ​ធានា​រ៉ាប់រង និង​សហគមន៍ ការ​រួមចំណែក​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​ការ​ប្តេជ្ញាចិត្តរបស់​ខ្លួន​ចំពោះ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ផង​ដែរ ។

កម្មវិធី​អបអរសាទរ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម រស់ សីល​វ៉ា រដ្ឋ​លេខា​ធិ​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្ដម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក នៃ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា​, លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា​, ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​, លោក លន់ សំ​អុល ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ ១ ធនាគារជាតិ​នៃ​កម្ពុជា​, លោក សេង សុធា​រ៉ា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​, លោក​បណ្ឌិត អ៉ិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិរបស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី​, Shriti Vadera ប្រធាន​ក្រុមប្រឹក្សាភិបាល ព្រូ​ដិ​ន​សល ភី​អិ​ល​ស៊ី​, លោក Solmaz Altin អគ្គនាយក​គ្រប់គ្រង​យុទ្ធសាស្ត្រ នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន ព្រូ​ដិ​ន​សល ភី​អិ​ល​ស៊ី​, លោក Sanjay Chakrabarty អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន ព្រូ​ដិ​ន​សល កម្ពុជា ។

ក្រុមហ៊ុន ព្រូ​ដិ​ន​សល បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​នៃ​ការ​រួម​បញ្ចូល​ផ្នែកហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ការ​ផ្តល់​ជូន​នូវ​ផលិតផល និង​សេវាកម្ម​ធានា​រ៉ាប់រងអាយុជីវិត​ដល់​អតិថិជន​រាប់​ពាន់​នាក់​នៅ​ទូ​ទាំង​ប្រទេស ។ ក្រុមហ៊ុន​ត្រូវ​បាន​ទទួលស្គាល់​ក្នុងការ​ចូលរួម​ចំណែក​របស់​ខ្លួន​ក្នុង​វិស័យ​ធានា​រ៉ាប់រង ។ ក្រុមហ៊ុន ព្រូ​ដិ​ន​សល ក៏​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​ចំណែក​ដើម្បី​ទ្រទ្រង់​ដល់សហគម​ន៍ដែល​កន្លង​មក​ក្រុមហ៊ុន​បាន​ផ្តល់​ថវិកា​ជាង ៧ លាន​ដុល្លារ​អា​មេ​រិ​ក ចាប់តាំងពី​ឆ្នាំ ២០១៣ មក​ម្លះ ។ មួយ​ចំនួន​ធំ​នៃ​ថវិកា​នេះ ត្រូវ​បាន​ប្រើប្រាស់​លើ​គម្រោង​សម្រាប់​ការ​អប់រំ​រួមមាន​គម្រោង First Read ក្រោម​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ Save The Children ដែល​មានចំនួន 5 លាន​ដុល្លារ​អា​មេ​រិ​ក និង​គម្រោង Safe School ដែល​មាន​ចំនួន 735,000 ដុល្លារ​អាមេ​រិ​ក ។ ក្រុមហ៊ុន​ក៏​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​ផ្សេង​ទៀត រួម​មាន​គម្រោង Cha-Ching ការ​បរិ​ច្ចាក​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង Covid-19 និង​កម្មវិធី​រត់​ប្រមូល​ថវិកា​ដើម្បី​មូលនិធិ​គន្ធ​បុប្ផា សម្រាប់​កុមារ ។

ការ​រួមចំណែក​ក្នុង​ទីផ្សារ​ធានា​រ៉ាប់រង​អាយុជីវិត ទៅ​កាន់​សេដ្ឋកិច្ច​ដែល​កំពុង​រីក​ចម្រើន

ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​ថា «​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ក្នុង​អត្រា​ខ្ពស់​ក្នុង​រយៈពេល​ពីរ​ទស្សវត្សរ៍​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​ទីផ្សារ​ធានា​រ៉ាប់រង​មាន​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ។ ទីផ្សារ​នេះ​មាន​អត្រាកំណើន​ជា​មធ្យម ២៥% ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​អាជ្ញាធរ​សេវាហិរញ្ញវត្ថុ​មិនមែន​ធនាគារ​បាន​ចេញ​បទ​ប្បញ្ញត្តិ​ជា​ច្រើន ដើម្បី​ពង្រឹង​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ សម្រាប់​ក្រុមហ៊ុន​ធានា​រ៉ាប់រង ។ សមិទ្ធផល​នៃ​វិស័យ​ធានា​រ៉ាប់រង​របស់​កម្ពុជា គឺជា​លទ្ធផលនៃ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ និង​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​រវាង​ភាគី​ពាក់ព័ន្ធ រួម​ទាំង​ក្រុមហ៊ុន ព្រូ​ដិ​ន​សល កម្ពុជា​ផង​ដែរ​» ។

ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា «​ក្នុង​ឆ្នាំ ២០២២ ក្រុមហ៊ុន​ព្រូ​ដិ​ន​សល​កម្ពុជា បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ចូល​ទៅ​ក្នុង​ទីផ្សារ​កម្ពុជា ដែល​ក្រុមហ៊ុន​ទទួល​បាន​ចំណែក​ទីផ្សារ​រហូត​ដល់ ៣៦% ជាមួយនឹង​ផលិតផល ការ​ការពារ ការ​សន្សំ និង​អំណោយ​ផ្សេង​ៗ ។ ក្រុមហ៊ុន ព្រូ​ដិ​ន​សល កម្ពុជា បាន​បណ្តុះបណ្តាល​ភ្នាក់ងារ​ធានា​រ៉ាប់រង​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ចំនួន 5,502 នាក់ ដើម្បី​បម្រើ​ទីផ្សារ​ជាបុគ្គលិក ផ្នែក​លក់ ភ្នាក់ងារ​បុគ្គល និង​បុគ្គលិក​ផ្នែក​លក់​ប៊េ​ង​កា​សួ​រេ​ន ។ ការ​ដាក់​ឱ្យ​ប្រើប្រាស់ InsurTech របស់​ក្រុមហ៊ុន​ផង​ដែរ បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បន្ត​បម្រើ​អតិថិជន​ក្នុង​អំឡុងពេល​ជំងឺ COVID-19» ។

ក្រុមហ៊ុន​ក៏​បាន​ចាប់​យក​នូវ​វិធីសាស្ត្រ​ដ៏​រឹង​មាំ​ដោយ​ផ្តល់​ឱ្យ​អតិថិជន​នូវ​ជម្រើស​ជា​ច្រើន​ក្នុង​ការ​ទិញ​ផលិតផល​ធានា​រ៉ាប់រង​របស់​ខ្លួន ។ ផលិតផល និង​សេវាកម្ម​ធានា​រ៉ាប់រង​ដែល ផ្តល់​ជូន​តាម​រយៈ​ភាព​ជា​ដៃគូ ប៊េ​ង​កា​សួ​រេ​ន បាន​ជួយ​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ធានារ៉ាប់រង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​សារៈសំខាន់​សម្រាប់​សុខុមាលភាព​ហិរញ្ញវត្ថុ និង​សន្តិសុខ​របស់​បុគ្គល និង​ក្រុម​គ្រួសារ ។

ភាព​ជឿជាក់ការ​ផ្តោត​សំខាន់​សម្រាប់​អតិថិជន និង​ឧត្តមភាព

លោក Solmaz Altin នាយក​គ្រប់គ្រងអាជីវកម្ម​យុទ្ធសាស្ត្រ ព្រូ​ដិ​ន​សល ភី​អិ​ល​ស៊ី មានប្រសាសន៍​ថា «​ព្រូ​ដិ​ន​សល ជា​ក្រុមហ៊ុន​ធនា​រ៉ា​រង​អាយុជីវិត​អន្តរជាតិ​ដំបូង​គេ​មួយ ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ​នៅ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ២០១៣ ។ ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា អាច​ជាទីផ្សារ​ថ្មី​សម្រាប់​ក្រុមហ៊ុន ព្រូ​ដិ​ន​សល យើង​មាន​ភាព​ជឿជាក់​លើ​សក្តានុពល​ភាព​សម្រាប់រយៈពេល​វែង​របស់​យើង និង​ចំពោះ​តួនាទី​ដែល​យើង​អាច​បន្ត​ដើម្បី​បង្កើន​ភាពរឹងមាំ និង​ការរួម​បញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ ។ យើង​ប្តេជ្ញា​ដើម្បី​សហការ​ជាមួយ​រាជរដ្ឋាភិបាល និយ័ត​ករ និង​ដៃគូ​សហការ ដើម្បី​បង្កើត​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ដើម្បី​ជួយ​ប្រជាជន​ឱ្យទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ជីវិត ។

លោក Sanjay Chakrabarty អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ព្រូ​ដិ​ន​សល​កម្ពុជា បាន​មានប្រសាសន៍​បន្ថែម​ថា «​ព្រូ​ដិ​នសល​កម្ពុជា​បាន​ដំណើរការ​អស់​រយៈពេល ១០ ឆ្នាំ​មក​ហើយ ដែល​ក្រុមហ៊ុន​បាន​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស ។ ក្រុមហ៊ុន​បាន​ផ្តល់​នូវ​ផលិតផល​ជា​ច្រើន​ប្រភេទ​ដល់​អតិថិជន​ជាង 321,000 នាក់ និង​បានអនុម័ត​លើ​ការ​ទាមទារ​សំណង​ជាង ១៨ លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ ២០២២ ។ ជាមួយនឹង​ផលិតផល​ឌី​ជី​ថ​ល​រាប់​ម៉ឺន​ផលិតផល ដែល​យើង​បាន​លក់​កន្លង​មក យើង​នឹង​បន្តបង្កើត​ផលិតផល​ថ្មី ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ហើយ​យើង​នឹង​បន្ត​រក្សា​នូវ​តម្លៃ​ស្នូលនៃ​ភាព​ជឿជាក់ ការ​ផ្តោត​សំខាន់​លើ​អត្ថប្រយោជន៍​អតិថិជន និង​ឧត្តមភាព​របស់​យើង​» ៕ អត្ថបទ​សហការ