ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធ្វើ​ឱ្យបេះដូង​ហ្វេ​ន​ៗ​កាន់តែ​រំភើប ​! កីឡាករ​ប្រដាល់ ធឿ​ន ធា​រ៉ា ជួប​សំណេះសំណាល​ជាមួយ​ហ្វេ​ន​ៗ​មុន​ចូល​ទៅ​វគ្គ​ប្រដាល់​ផ្តាច់ព្រ័ត្រ WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​រដូវ​កាល​ទី ​២

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចាប់តាំងពី​ការ​ផ្តើម​វគ្គ​ទី ​១ ​នៃ​ការ​ប្រកួត WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​រដូវ​កាល​ទី​ ២ រហូត​មក​ដល់​វគ្គ​កណ្តាល​ផ្តាច់ព្រ័ត្រ សន្ទុះ​នៃ​ការ​គាំទ្រ​កីឡាករ​ប្រដាល់…

រាជធានីភ្នំពេញ ៖ ចាប់តាំងពី​ការ​ផ្តើម​វគ្គ​ទី ​១ ​នៃ​ការ​ប្រកួត WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​រដូវ​កាល​ទី​ ២ រហូត​មក​ដល់​វគ្គ​កណ្តាល​ផ្តាច់ព្រ័ត្រ សន្ទុះ​នៃ​ការ​គាំទ្រ​កីឡាករ​ប្រដាល់ ធឿ​ន ធា​រ៉ា ឃើញ​ថា​ កើន​ឡើងជា​អតិបរមា​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​នៅ​តាម​បណ្តា​ខេត្ត​ទូរ​ទាំង​ប្រទេស​កម្ពុជា​ ។

ដើម្បី​បង្ហាញ​ការ​អរគុណ​ទៅ​កាន់​ហ្វេ​ន​ៗ​សម្រាប់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​កន្លង​មកនេះ ធឿ​ន ធា​រ៉ា នឹង​មាន​ជំនួប​ជួបជុំ​ហ្វេ​ន​ៗ​នៅ​ថ្ងៃ​ទី​ ១៦ ស្អែក​នេះ នៅ​ផ្សារ​ទំនើប ជីប​ម៉ុង ២៧១ មេ​ហ្គា​មល ចាប់ពី​ម៉ោង ៥:៣០ ​ល្ងាច​តទៅ ​។

ជំនួប​រវាង ធឿ​ន ធា​រ៉ា និង​ហ្វេ​ន​ៗ​ធានា​ថា ​សប្បាយ ដោយ​កម្មវិធី​មានការ​លេង​ហ្គេ​ម​សប្បាយ​ៗ​ដើម្បី​យក​រង្វាន់​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ​ ។ ពិសេស​លើ​ល​ពី​នេះ ហ្វេ​ន​ៗ​ក៏​នឹង​មាន​ឳ​កាស​ទទួល​បាន​នូវ​ហត្ថលេខា​របស់ ធឿ​ន ធា​រ៉ា ក៏​ដូច​ជា​ការ​ថតរូប​ជា​អនុស្សាវរីយ ​។

នរណា​ជា​អ្នកគាំទ្រ​កីឡាប្រដាល់​គុន​ខ្មែរ និង​ជា​អ្នកគាំទ្រ ធឿ​ន ធា​រ៉ា​ខ្លះ ? កុំ​ភ្លេច​មក​ជួប​គ្នា​នៅ​ថ្ងៃស្អែក​ណា ​! ។ WURKZ បង្កើន​ថាមពល​ឥត​ឈប់​ឈរ ​! ៕ អត្ថបទសហការ