ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Cambodia Beer រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ធំ​ ២ ​ម៉ឺន​ដុល្លារ​ ២៦ ​នាក់ និង​រង្វាន់​ម៉ូតូ​ជាង ​២០០ ​នាក់

1 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​រក​ឃើញ​អតិថិជន​កំពូល​សំណាង​ ដែល​បាន​គាស់​ឈ្នះ​រង្វាន់​ធំ​ទឹកប្រាក់ ​២ ​ម៉ឺន​ដុល្លារ​សរុប​ចំនួន ២៦ ​នាក់…

រាជធានីភ្នំពេញ​៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​រក​ឃើញ​អតិថិជន​កំពូល​សំណាង​ ដែល​បាន​គាស់​ឈ្នះ​រង្វាន់​ធំ​ទឹកប្រាក់ ​២ ​ម៉ឺន​ដុល្លារ​សរុប​ចំនួន ២៦ ​នាក់ ខណៈ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ ហុងដា​ឃ្លី​ក ​កម្លាំង​ម៉ាស៊ីន​ ១៦០ CC មាន​ចំនួន​ជាង ​២០០ ​នាក់ ​ហើយ​គិត​ត្រឹម​ខែកុម្ភៈ​ ។ ចាប់តាំងពី​ចុងឆ្នាំ​២០២២​ មក ក្រុមហ៊ុន​បាន​ធ្វើការ​ប្រគល់​រង្វាន់ ​ជូន​ដល់​អតិថិជន​ជា​បន្តបន្ទាប់​ ដោយ​ការ​ប្រគល់​រង្វាន់​ត្រូវ​បាន​ធ្វើ​ឡើង ជា​រៀង​រាល់​ស​ប្តា​ហ៍​ក្នុង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ MasFight Cambodia នៅ​ស្ថានីយទូរទស្សន៍ ​ថោ​ន ​។

ក្នុង​នោះ ដើម្បី​បង្ហាញ​ពី​ភាព​សុក្រឹត​យុត្តិធម៌ និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ ចំពោះ​អតិថិជន​ អ្នកឧកញ៉ា លាង ម៉េ​ង ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង បាន​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ ចុះ​ប្រគល់​រង្វាន់​ដោយ​ផ្ទាល់​តែ​ម្តង ​។

អ្នកឧកញ៉ា លាង ម៉េ​ង បាន​ថ្លែង​ក្នុង​ពិធី​ចែក​រង្វាន់​ កាលពី​ពេល​ថ្មី​ៗ​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​ដើម្បី​ជា​ការ​តបស្នង ​ជូន​ដល់​អតិថិជន​ក្រុមហ៊ុន​ការ​បាន​ធ្វើការ​ផ្តល់​រង្វាន់​ ក្រោម​ក្រវិល​កំប៉ុង ដោយ​យើង​សង្ឃឹមថា​អតិថិជន​នឹង​កាន់តែ​សប្បាយចិត្ត និង​ចូលរួម​បន្ត​គាំទ្រ​ផលិតផល ​ក្នុងស្រុក​ដើម្បី​ភាព​រីក​ចម្រើន​រួម​គ្នា ក្រុមហ៊ុន​បន្ត​បង្កើត​ការងារ​ជូន​កូន​ខ្មែរ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ទាំងអស់​គ្នា​»​ ។

អ្នកឧកញ៉ា​បន្ថែម​ទៀត​ថា​៖ «​រោងចក្រ​ខ្មែរ ប៊ែ​វើ​រី​ជី​ស​អនុវត្ត​យ៉ាង​ច្បាស់លាស់ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​គោល​ជំហ​គុណភាព​ជា​ចម្បង គោរព​ទៅ​តាម​ស្តង់ដារ​អន្តជាតិ​ក្នុង​ការ​ផលិត​ ។ ម្យ៉ាងទៀត យើង​ចង់​បង្ហាញ​ទៅ​កាន់​ពិភពលោក ​ឲ្យ​បានដឹង​ថា​ប្រទេស​កម្ពុជា​មាន​រោងចក្រ​ដ៏​ទំនើប​បំផុត​ ដែល​ជាទី​មោទកភាព​ជា​ខ្លាំង​ ។ សូ​ម្បី​តែ​ផលិតផល​របស់​ក្រុមហ៊ុន​យើង​បាន​ដាក់​យីហោ កម្ពុជា ជា​ឈ្មោះ​របស់​កម្ពុជា ដើម្បី​លើក​តម្លៃ​ផលិតផល​ខ្មែរ មោទកភាព​ប្រទេស​កម្ពុជា និង​បង្ហាញ​ថា​កម្ពុជា​មាន​សមត្ថភាព​ខ្លាំង​ខ្លា ​អាច​ផលិត​នូវ​ផលិតផល​គុណភាព​លំដាប់​ពិភពលោក ​ដោយ​ខ្លួនឯង​ផ្ទាល់​មិន​ចាញ់​ប្រ​ទស​ជិតខាង​» ​។

រោងចក្រ​ខ្មែរ ប៊ែ​វើ​រី​ជី​ស ​ដែល​ផលិត Cambodia Beer និង​ភេសជ្ជៈ​ល្បី​ៗ​ ដូច​ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ ទឹកក្រូច​IZE ភេសជ្ជៈ ICY COOL រសជាតិ​ម៉ុង​តុល និង​ទឹកបរិសុទ្ធ កម្ពុជា គឺ​បំពាក់​ជាមួយ​បច្ចេកវិទ្យា​ទំនើប​បំផុត ​របស់​អា​ល្លឺ​ម៉​ង់ និង​ប្រើ​គ្រឿងផ្សំ​គុណភាព​ខ្ពស់​នាំ ​ចូល​ពី​អឺរ៉ុប​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​ ។

ក្រុមហ៊ុន​នឹង​បន្ត​ប្រគល់​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់ ​ជូន​ដល់​អតិថិជន​ជាង​រៀង​រាល់​ស​ប្តា​ហ៍ ដូច្នេះ​សម្រាប់​អតិថិជន ​ដែល​មិន​ទាន់​ត្រូវ​រង្វាន់​សូមកុំ​ទាន់​អស់សង្ឃឹម ​ព្រោះ​រង្វាន់ ​២ ​ម៉ឺន​ដុល្លារ​មាន​ជា​រៀង​រាល់​ខែ ខណៈ​រង្វាន់​ម៉ូតូ​មាន​រហូត ​១០០ ​គ្រឿងក្នុង​មួយ​ខែ​ៗ ​។
*​ពិសា​ដោយ​ការ​ទទួលខុសត្រូវ ៕ អត្ថបទសហការ