ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ព្រឹ​ត្តិ​ការណ៍​រត់ប្រណាំង​កម្សាន្ត​បណ្តាក់​ជា​ក្រុម​ដ៏​ធំ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះ​សីហ​នុ នឹងធ្វើនៅ​ព្រឹក​ថ្ងៃ​ទី ​២៩ មក​រា ដើម្បី​អបអរសាទរ​វត្តមាន​ភេសជ្ជៈ​កីឡា វី​-​អាក​ទីវ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​ជា​ក្រុមហ៊ុន​កំពុង​តែ​មាន​ភាព​លេចធ្លោ​ខ្លាំង​ក្នុង​ឧស្សាហកម្ម​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​នៅ​កម្ពុជា បាន​ប្រកាស​អំពី​វត្តមាន​ផលិតផល​ថ្មី​របស់​ខ្លួន​គឺ​ភេសជ្ជៈ​កីឡា ដែល​មានឈ្មោះ​ថា វី​-​អាក​ទីវ ជាមួយនឹង​ព្រឹ​ត្តិការណ៍​រត់ប្រណាំង​កម្សាន្ត​បណ្តាក់​ជា​ក្រុម​ដ៏​ធំ…

រាជធានីភ្នំពេញ ៖ វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​ជា​ក្រុមហ៊ុន​កំពុង​តែ​មាន​ភាព​លេចធ្លោ​ខ្លាំង​ក្នុង​ឧស្សាហកម្ម​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​នៅ​កម្ពុជា បាន​ប្រកាស​អំពី​វត្តមាន​ផលិតផល​ថ្មី​របស់​ខ្លួន​គឺ​ភេសជ្ជៈ​កីឡា ដែល​មានឈ្មោះ​ថា វី​-​អាក​ទីវ ជាមួយនឹង​ព្រឹ​ត្តិការណ៍​រត់ប្រណាំង​កម្សាន្ត​បណ្តាក់​ជា​ក្រុម​ដ៏​ធំ និង​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​នៃ​តារា​រះ​នា​ទិសនិរតី ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ។

ភេសជ្ជៈ​កីឡា វី​-​អាក​ទីវ គឺ​ជាស​មិទ្ធ​ផល​ទី ​៦ របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បន្ទាប់​ពី​ដាក់​ឲ្យ​ដំណើរការ​ផលិតផល​ស្រា​បៀរ វឌ្ឍនៈ ស្រា​បៀរ​គ្រុឌ ស្រា​បៀរ​ប្រណីត​ទឺ​ក​ខ្មៅ ដ្រា​ហ្គិ​ន ភេសជ្ជៈ​ប៉ូវ​កម្លាំង គ្រុឌ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង គ្រុឌ​អាយ​ស៍ ដោយ​ជោគជ័យ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ត្រឹម​រយៈពេល​យ៉ាង​ខ្លី​ ។ ដោយ​មើលឃើញ​ពី​និន្នាការ បរិបទ​នៃ​ការ​រស់នៅ និងចំណះ​ដឹង​អំពី​សុខភាព​កាន់តែ​ទូលំទូលាយ​របស់​ប្រជាជន​កម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បាន​ជំរុញ និង​បង្កើត​ឲ្យ​មាន ភេសជ្ជៈ​កីឡា វី​-​អាក​ទីវ ដែល​ជា​ជម្រើស​បន្ថែម​ឆ្លើយ​តប​ទៅ​តាម​តម្រូវការ​សម្រាប់​អតិថិជន​ដែល​និយម​ការ​លេង​កីឡា ការ​ហាត់ប្រាណ ការ​រស់នៅ​បែប​សកម្ម និង​មមាញឹក ហើយ​ចាំបាច់​ត្រូវការ​ផលិតផល​ភេសជ្ជៈ​មួយ​ដែល​អាច​ទ្រ​ទ្រង់ និង​ជំនួយ​ដល់​រា​ង្គ​កាយ​របស់​ពួក​គេ​បាន​បន្ទាប់​ពី​បាត់បង់ ឫ​ខ្សោះ​ជាតិ​ទឹក និង​ជាតិ​រ៉ែរ​ពី​ក្នុង​ខ្លួន​ ។

ការ​ហាត់ប្រាណ និង​ការ​បញ្ចេញ​កម្លាំង​ពលកម្ម​មាន​សារៈសំខាន់​បំផុត​សម្រាប់​សុខភាព តួយ៉ាង​ដូច​ជា ជួយ​ដុតរំលាយ​កាឡូរី និង​គ្រប់គ្រង​ទម្ងន់ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​សុខភាព​ផ្លូវចិត្ត បេះដូង សួត និង​លំពែង ការ​រំលាយ​អាហារ​ធ្វើ​ឲ្យ​ឆ្អឹង និង​សន្លាក់​រឹង​មាំ ​។ យ៉ាងណាមិញ ការ​បញ្ចេញ​ពលកម្ម​ដ៏​ត្រឹមត្រូវ មាន​ប្រសិទ្ធិ​ភាព ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំងនេះ​គឺ​ទាមទារ​ឲ្យ​យើង​បំពេញ​ជាតិ​ទឹក និង​សារធាតុ​ផ្សេង​ៗ​ដែល​បាត់បង់​ពី​រា​ង្គ​កាយ​ឡើង​វិញ​ពី​ការ​បញ្ចេញ​ញើស ​។ ញើស​មិន​ត្រឹមតែ​ផ្ទុក​ជាតិ​ទឹក​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​នាំ​ទៅ​ជាមួយ​សារធាតុ​ដ៏​ចាំបាច់​ក្នុង​ខ្លួន​របស់​យើង​ឈ្មោះ​ថា​អេឡិចត្រូលីត រឺ​ហៅ​បាន​ថា​សារធាតុ​រ៉ែ មាន​ដូច​ជា សូ​ដ្យូ​ម ប៉ូ​តា​ស្យូ​ម ដែល​មាន​សារៈសំខាន់​ក្នុង ប្រតិបត្តិការ​សារពាង្គកាយ ដូច្នេះ​ហើយ​ការ​ទទួល​ទឹកតែ​មួយ​មុខ ពិតជា​មិន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​អោយ​មាន​តុល្យភាព​ឡើង​វិញ​នៃ​រាង​កាយ​របស់​យើង​នោះ​ឡើយ​ ។ ការ​ទទួលទាន​ភេសជ្ជៈ កីឡា វី​-​អាក​ទីវ ពិតជា​មាន​សារៈ​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​គ្នា​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដើម្បី​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន បំពេញ​ជាតិ​ទឹក និង​អេឡិចត្រូលីត​ដែល​បាត់បង់​ឡើង​វិញ បង្កើន​ថាមពល និង​សមត្ថភាព​ខួរក្បាល​កាន់តែ​ប្រសើរ និង​ផ្តល់​ភាព​ស្រស់ស្រាយ​ ។

អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី មាន​ប្រសាសន៍​ថា​ ៖ «​វឌ្ឍនៈ ប្រ៊ូ​វើ​រី ត្រូវ​បាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន​ក្នុង​ការ​ផលិត​ផលិតផល​ដែល​មានគុណ​ភាព ដែល​កត្តា​គុណភាព​នេះ និង​ភាព​ច្នៃប្រឌិត តែងតែ​ស្ថិត​នៅ​ក្នុង​សរសៃឈាម (DNA) របស់​យើងខ្ញុំ ដូច្នេះ​ហើយ​យើងខ្ញុំ​នៅ​តែ​បន្ត​បង្កើត​ផលិតផល​ដែល​ល្អ និង​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ប្រជាជន​យើង​ ។ ភេសជ្ជៈ​កីឡា វី អាក​ទីវ គឺជា​ម៉ាក​សញ្ញា​ដែល​កើត​ចេញពី​ម៉ាក​សញ្ញា វឌ្ឍនៈ ដែល​មាន​អក្សរ វី (V) ជា​តំណាង បង្កើត​ឡើង​ដើម្បី​ផ្តល់​ភាព​រីករាយ អំណរ​សាទរ​ក្នុង​ជីវិត និង​ការ​ជួបជុំ​ ។

ម៉ាក​សញ្ញា​នេះ​តែងតែ​ត្រូវ​បាន​គេ​ទ​ទូល​ស្គាល់​ពី​ប្រណីត​ភាព និង​គុណភាព​របស់​វា​ ។ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ទោះបី​យើង​គ្រប់​គ្នា​មាន​ភាព​មមាញឹក​យ៉ាងណា​ក៏​ដោយ ការ​ថែរក្សា​សុខភាព​គឺជា​រឿង​ដែល​ចាំបាច់​បំផុត ដូច្នេះ​ការ​ហាត់ប្រាណ និង​លេង​កីឡា​ពិតជា​មាន​សារៈសំខាន់​ដែល​យើង​គ្រប់​គ្នា​ត្រូវធ្វើ​ជា​ប្រចាំ​ ។ វី​-​អាក​ទីវ គឺជា​ភេសជ្ជៈ​កីឡា​ដំបូង​បំផុត​នៅ​កម្ពុជា ដែល​នឹង​ជួយ​ជំរុញ​លើក​ស្ទួយ​រាល់​សកម្មភាព​ពលកម្ម​ទាំងនេះ ​។ ការ​បំពេញ​ជាតិ​ទឹក និង​អេឡិចត្រូលីត​ដែល​បាត់បង់​ទៅ​ពិតជា​មាន​សារៈសំខាន់​ព្រោះ​នៅ​ក្នុង​ភេសជ្ជៈ​កីឡា វី អាក​ទីវ មាន​សារធាតុ​រ៉ែ​ស្រ​ដៀង​ទៅ​នឹង​សារធាតុ​រ៉ែ ដែល​មាននៅ​ក្នុង​ខ្លួន​យើង ដូច្នេះ​ហើយ​រាង​កាយ​យើង​អាច​ស្រូប​យក​សារធាតុ​ទាំងនោះ​ឡើយ​វិញ​បាន​យ៉ាង​ល្អ និង​ឆាប់រហ័ស​ព្រមទាំង​ជួយ​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​យូរ​ជាង​ទឹក​ធម្មតា​។ បើ​យើង​មិន​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ខួរក្បាល​យើង​ក៏​មិន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​ដែរ ដូច្នេះ​ហើយ​សមត្ថភាព​ខួរក្បាល និង​ការ​គិត​របស់​យើង​ក៏​ចុះ​ខ្សោយ មិន​អាច​ផ្តោត​អាម្ម​ណ៍ និង​បំពេញភារកិច្ច​ផ្សេង​ៗ​បាន​ល្អ​នោះ​ឡើយ​» ។​

ការ​រៀបចំ​ព្រឹ​ត្តិ​ការណ៍​រត់ប្រណាំង​កម្សាន្ត​បណ្តាក់​ជា​ក្រុម V-Active Fun Run ស្រប​ពេល​ដាក់​ដំណើរការ​ជា​ផ្លូវការ​វត្តមាន​ភេសជ្ជៈ​កីឡា វី​-​អាក​ទីវ លើ​ទីផ្សារ បង្ហាញ​ពី​ឆ​ន្ទះ​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ក្នុង​ការ​បន្ត​លើកកំពស់​វិស័យ​កីឡា និង​សុខមាលភាព​សង្គម​តាម​រយៈ​ការ​ហាត់ប្រាណ និង​លេង​កីឡា​។ ព្រឹ​ត្ត​ការណ៍​នេះ ក៏​មានការ​ចូលរួម និង​គាំទ្រ​ដោយ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​តាម​រយៈ​យុទ្ធនាការ #BeyondTheGames ដែល​ជា​យុទ្ធនាការ​រៀបចំ​សកម្មភាព​ទាក់ទង​នឹង​វិស័យ​កីឡា​ជា​ច្រើន ទទួល​បានការ​ចូលរួម​យ៉ាង​សកម្ម​ពី​មហាជន​ក្នុង​ការ​ផ្សារ​ភ្ជាប់​កម្ពុជា​ទៅ​នឹង​ភាព​ជា​ម្ចាស់ផ្ទះ និង​ត្រៀមខ្លួន​ក្នុង​ការ​លើកតម្កើង​ភាព​អស្ចារ្យ​របស់​កម្ពុជា​ដោយ​ពុំ​គិ​គ​ពី​លទ្ធផល​ចាញ់ រឺ​ឈ្នះ សម្រាប់​មហា​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ខាង​មុខ​នេះ ​។ V-Active Fun Run នឹង​ធ្វើ​ឡើងជា​ក្រុម​ដែល​មួយ​ក្រុម​មាន​ចំនួន​ ៧​ នាក់ រត់​បណ្តាក់​គ្នា​ពី​ចំណុច​ចាប់​រង្វង់​មូល​ព្រះ​សិវៈ និង​ព្រះ​នាង​ឧមា​វ​តី រហូត​ទៅ​ដល់ទី​លាន​សម្តេច​តេ​ជោ មាន​រយៈ​ចម្ងាយ ​១៩​គីឡូម៉ែត្រ​ ។

ព្រឹ​ត្ត​ការណ៍​នេះ​ប្រព្រឹត្ត​ទៅ​នា​វេលា​ព្រឹក​ម៉ោង ៥​ និង ​៣០ ​នាទី ថ្ងៃ​ទី ​២៩ ខែមករា ឆ្នាំ​ ២០២៣ និង​បើក​ឲ្យ​ចូលរួម​ដោយ​សេរី​និង​ឥត​គិតថ្លៃ​ ។ មិន​ត្រឹមតែ​ទទួល​បាន​ភាព​រីករាយ សុខភាព​ប៉ុណ្ណោះ​ទេ វឌ្ឍនៈ ប្រ៊ូ​វើ​រី ក៏​មាន​ជា​រង្វាន់​លើកទឹកចិត្ត​សម្រាប់​ក្រុម​ដែល​ទទួល​បាន​ជ័យ​ជំ​នៈ​ចំនួន​៣​ក្រុម​ជា​ទឹកប្រាក់​ចំនួន​២​លាន​រៀល ១​លាន​រៀល និង​៥០​ម៉ី​ន​រៀល ព្រមទាំង​ការ​ប្រគំ​តន្ត្រី​រយៈពេល​២​ថ្ងៃ​ពេញ​គឺ​ថ្ងៃ​ទី​ ២៨ និង​ ២៩ ខែមក​រា ចាប់ពីម៉ោង ៥​ ល្ងាច​តទៅ​នៅ​ទីលាន​សម្តេច​តេ​ជោ​ ។

អ្នកឧញ៉ា សំអាង វឌ្ឍនៈ បាន​បន្ត​ថា ​៖ «​ព្រឹ​ត្តិការណ៍​នេះ​ធ្វើ​ឡើង​ដើម្បី​ប្រារ​ព្វ និង​អបអរ​វត្តមាន​ភេសជ្ជៈ​គី​ឡា វី​-​អាក​ទីវ របស់​យើង​ដែល​នេះ​បង្ហាញ​ពី​ឆ​ន្ទះ​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ក្នុង​ការ​លើក​ស្ទួយ សុខភាព និង​សុខមាលភាព សង្គម ហើយ​យើង​ជ្រើសរើស​ការ​រត់ ឫ​ដើរ​ព្រោះ​វា​គឺជា​សកម្មភាព​កីឡា​ដែល​មាន​ភាព​ងាយស្រួល ងាយ​អនុវត្ត បំផុត មិន​ទាមទារ​សម្ភារ​បរិក្ខារ និង​មាន​លក្ខណៈ​ធម្មជាតិ​ពិត​ៗ ​។ ការ​រត់ ឫ​ដើរ​គឺជា​លំ​ហាត់ប្រាណ​ដ៏​អស្ចារ្យ​មួយ​ដែល​ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើ​យ៉ាង​ហោច​ណាស់​ពី​ ២០ ​នាទី ទៅ​ ៣០​ នាទី​ឲ្យ​បាន​ទៀងទាត់​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​ដ៏​សម្បូរ​បែប ​។ យើងខ្ញុំ​ស​ង្ឈឹ​ម​ថា ​ព្រឹ​ត្ត​ការណ៍​នេះ នឹង​ក្លាយទៅជា​សារ​មួយ​ជួយ​ក្រើនរំលឹក​ដល់​ប្រជាជន យើង​ឲ្យ​បន្ត​និង​ចូលរួម​ហាត់ប្រាណ​កាន់តែ​ច្រើន» ​។

គួរ​បញ្ចា​ក់ថា វឌ្ឍនៈ ប្រ៊ូ​វើ​រី គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់ វឌ្ឍនៈ គ្រុប ដែល​ជា​គ្រុប​ដ៏​លេចធ្លោ​មួយ​មាន​ក្រុមហ៊ុន​ជា​ច្រើន​វិនិយោគ​លើ វិស័យ​ផ្សេង​ៗ​ដូច​ជា វិស័យ​ទំនិញ និង​សេវាកម្ម អចលនទ្រព្យ សួន​ឧស្សាហកម្ម ធនាគារ ទីលាន​វាយ​កូន​ហ្គោ​ល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និង​វិស័យ​អប់រំ​។ សម្រាប់​ព​ត័​មាន​លម្អិត​ពី​ចូលរួម សូម​ទាក់ទង​មក​លេខ​ទូរស័ព្ទ ៖ ០៨៨ ៨៦៦ ៦៩៩០ ឬ​ធ្វើការ​ចុះ​ឈ្មោះ​ដោយ​ផ្ទាល់​តាម​រយៈ​តំណ​នេះ Link ៕ អត្ថបទសហការ