ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិធី​សម្ពោ​ធ​ភោជនីយដ្ឋាន LITTLE SHEEP HOT POT សាខា​ផ្សារ​ទំនើប Exchange Square

2 ឆ្នាំ មុន

LITTLE SHEEP HOT POT ជា​ភោជនីយដ្ឋាន ស៊ុប​សាច់​ចៀម ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​រសជាតិ​ដ៏​សំបូរ​បែបដែល​មាន​ប្រភព​ដើម​ពី​តំបន់​ភូមិភាគ​កណ្តាល​នៃ​ប្រទេស ម៉ុង​ហ្គោ​លី (Mongolia)…

LITTLE SHEEP HOT POT ជា​ភោជនីយដ្ឋាន ស៊ុប​សាច់​ចៀម ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​រសជាតិ​ដ៏​សំបូរ​បែបដែល​មាន​ប្រភព​ដើម​ពី​តំបន់​ភូមិភាគ​កណ្តាល​នៃ​ប្រទេស ម៉ុង​ហ្គោ​លី (Mongolia) និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ធំធេង​អស់​រយៈពេល 20 ឆ្នាំ​កន្លង​មកនេះ រួម​ទាំង​បាន​បើក​ភោជនីយដ្ឋាន​លើស​ពី 300​សាខា នៅ​ទូ​ទាំង​ពិភពលោក​ជា​ពិសេស​នៅ​អាស៊ី​ដូច​ជា មី​យ៉ា​ន់​ម៉ា សិង្ហ​បុរី ជប៉ុន ម៉ុង​ហ្គោ​លី និង​កម្ពុជា​ជាដើម ព្រមទាំង​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​ក្នុង​រយៈពេល 20 ឆ្នាំ​មកនេះ​។

មូលហេតុ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ LITTLE SHEEP HOT POT មាន​ភាព​ល្បី​លាញ និង​មានការ​គាំទ្រ​ខ្លាំង​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ពី​សំណាក់​អតិថិជន​ផ្ទាល់​នោះ គឺ​ដោយសារ​ទឹក​ស៊ុប​របស់​គេ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ថ្នាំ​បំប៉ន គ្រឿងផ្សំ​ដែល​មានគុណ​ភាព​ខ្ពស់​បំផុត ព្រមទាំង​មានការ​ផ្គត់ផ្គង់​តាម​ស្តង់ដារ​ច្បាស់លាស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ម៉ុង​ហ្គោ​លី​ប្រគល់​សិទ្ធ​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​ពី «ស្តង់ដារ​នៃ​គ្រឿងផ្សំ​ស៊ុប​» នៅ​ក្នុង​ឆ្នាំ2008​។

ហាង​ស៊ុប​នេះ​ត្រូវ​គេ​ទទួលស្គាល់​នូវ​ទឹកជ្រលក់​ឆ្ងាញ់ និង​ជាប់មាត់​របស់​អតិថិជន រួម​ទាំង​សាច់​ចៀម​ដែល​មក​ពី​វាលស្មៅ​របស់​ប្រទេស​ម៉ុង​ហ្គោ​លី និង​មាន​អាយុ​ត្រឹមតែ​១៨០​ថ្ងៃ​ប៉ុណ្ណោះ ទើប​អនុញ្ញាត្តិ​ឱ្យ​ដាក់​ចូល​ទៅ​ក្នុង​ទឹក​ស៊ុប​របស់​គេ​។

សព្វថ្ងៃ LITTLE SHEEP HOT POT CAMBODIA មាន​៣​សាខា នៅ​ទីក្រុង​ភ្នំពេញ ដែល​សាខា​ទី​១ នៅ​ផ្លូវ​សម្តេច​ប៉ាន សាខា​ទី​២ នៅ​ផ្សារ​ទំនើបអ៊ី​អន​មល​សែន​សុខ និង​សាខា​ទី​៣ នៅ The Park Community Mall បឹង​ស្នោរ​។​ដោយ​មានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​អតិថិជន នៅ​នា​ថ្ងៃ​ទី​30 ខែធ្នូ ឆ្នាំ​២០២២ ម្សិលមិញ​នេះ​ដែល LITTLE SHEEP HOT POT CAMBODIA បាន​បើក​ដំណើរការ​នូវ​សាខា​ថ្មី​មួយទៀត ​នៅ​ក្នុង​ផ្សារ​ទំនើប Exchange Square ជាន់​ផ្ទាល់​ដី ជាមួយនឹង​ការ​រចនា​ម៉ូត​ថ្មី​បំផុត ស្អាត​ជាង​មុន និង​ទំនើប​ជាង​មុន រួម​ទាំង​ជា​សាខា​ដំបូង​គេ​បង្អស់​ដែល​មាន​បម្រើ​ជូន​នូវ​អាហារ​បែប​ប៊ី​ប៊ី​ឃ្យូ និង​គ្រឿង​សមុទ្រ​ស្រស់​ជា​ច្រើន​ប្រភេទ​ផង​ដែរ​។

អតិថិជន​ទាំងអស់​អាច​ទទួលទាន​នូវ​ស៊ុប និង​សាច់​អាំង​បាន​ក្នុង​ពេល​តែ​មួយ នឹង​រឹតតែ​ពិសេស នៅ​សាខា​ថ្មី​នេះ យើង​ក៏​មានការ​ផលិត​នំ​ខេ​ក​ប្រចាំ​ហាង​ផង​ដែរ ដែល​រចនា​ម៉ូត និង​យ៉ាង​ស្រស់​ស្អាត រួម​ទាំង​បន្ទប់ VIP ជា​ច្រើន​ជម្រើស​សម្រាប់​ពិធី​ខួបកំណើត ឬ​កម្មវិធី​ជួបជុំ​ផ្សេង​ៗ​។

ក្នុង​ថ្ងៃ​សម្ភោ​ធ​សាខា​ថ្មី​នោះ​ផង​ដែរ LITTLE SHEEP HOT POT CAMBODIA ក៏​បាន​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ​រហូត​ដល់ ៥០%​ផង​ដែរ និង​រឹតតែ​ពិសេស​ក៏​មានការ​បញ្ចុះតម្លៃ ២០% បន្ថែម​សម្រាប់​ការ​ញាំ​កា​រ៉េ​ម​នៅ​ហាង Häagen Dazs ជូន​ទៅ​ដល់​អតិថិជន​ដែល​បាន​មក​ធ្វើការ​ពិសា​អាហា​នៅ​ក្នុង​ថ្ងៃ​សម្ភោ​ធ​ថែម​ទៀត​។

កុំ​ភ្លេច​អញ្ជើញ​មក​ទទួលទាន និង​ភ្លក្ស​នូវ​រសជាតិ​សាច់​ចៀម​ជា​ច្រើន​ជម្រើស​របស់ LITTLE SHEEP HOT POT ដូច​ជា សាច់​ចៀម​អាំង​ចង្កាក់ សាច់​ចៀម​ស្រស់​ជាមួយ​ទឹក​ស៊ុប​សាច់​ចៀម​ជា​ច្រើន​រសជាតិ ព្រមទាំង​សាច់​ចៀម​ប៊ី​ប៊ី​ឃ្យូ (​មាន​តែ​នៅ​សាខា Exchange Square ថ្មី​នេះ​តែ​មួយ​គត់​)​។
ភោជនីយដ្ឋាន LITTLE SHEEP HOT POT សាខា Exchange Square Mall Tel: 095 999 771
ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​ផេ​ក Facebook: Little Sheep Hot Pot Cambodia ឬ Instagram: @littlesheepcam