ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ឌឹ ផ្ល​រ៉ា និង​ក្រុមហ៊ុន Accor ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់គ្នា ដើម្បី​នាំ​យក Mercure Phnom Penh Beung Keng Kong 1 មក​កាន់​ប្រទេស​កម្ពុជា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​ទី​ ២៨ ខែតុលា ឆ្នាំ ​២០២២ កន្លងទៅនេះ ក្រុមហ៊ុន ឌឹ…

រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​ទី​ ២៨ ខែតុលា ឆ្នាំ ​២០២២ កន្លងទៅនេះ ក្រុមហ៊ុន ឌឹ ផ្ល​រ៉ា និង​ក្រុមហ៊ុន Accor ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់ នៅ​សណ្ឋាគារ Sofitel Phnom Penh Hotel ក្នុង​គោលបំណង ដើម្បី​នាំ​យក Mercure Phnom Penh Beung Keng Kong 1 មក​កាន់​ប្រទេស​កម្ពុជា ​។

នា​ឱកាស​ចុះ​កិច្ចព្រមព្រៀង​នេះ​ផង​ដែរ លោក​ឧកញ៉ា លឹ​ម កុក​ឡុ​ង អគ្គនាយក​នៃ​ក្រុមហ៊ុន ឌឹ ផ្ល​រ៉ា បាន​មាន​ប្រសាសន៍​ថា​៖ «​កត្តា​ដែល​ជំរុញ​ឱ្យ​ការ​សម្រេចចិត្ត​ក្នុង​ការ​សហការ​នេះ​មាន​ច្រើន ប៉ុន្តែ​ខ្ញុំ​សូម​ផ្តោត​ទៅ​លើ​កត្តា សំខាន់​ៗ​ធំ ២ ​។ ទី ​១ នោះ​គឺ Accor គឺជា​ក្រុមហ៊ុន​ធំ​មួយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​សាធារណៈ តាម​រយៈ​ការ​ផ្ត​ត់​ផ្គង់​សណ្ឋាគារ ដែល​មាន​ស្លាក​យីហោ​ល្បី​ៗ ជា​ច្រើន​នៅ​លើ​ពិភពលោក និង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​ដូច​ជា Raffle, Sofitel ហើយ​និង Mercure Phnom Penh Beung Keng Kong 1 ហើយ​ទីតាំង​របស់ Mercure Phnom Penh Beung Keng Kong 1​ស្ថិត​នៅ​លើ​ផ្លូវ ​71 សង្កាត់​បឹង​កេងកង​ ១ ជាប់​និង​ខុន​ដូ ឌឹ ផ្ល​រ៉ា ស្វី​ត នេះ​តែ​ម្តង​។ ទី ​២ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​នាំ​យក​សណ្ឋាគារ Mercure Phnom Penh Beung Keng Kong 1 នេះ​មក​កាន់​ប្រទេស​កម្ពុជា គឺជា​ផ្នែក​មួយ​ដ៏​ធំ ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​ប្រទេស កាន់តែ​ល្អ​ថែម​មួយ​កម្រិត​ទៀត ព្រម​ជាមួយនឹង​ការ​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី ដែល​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​» ។

តាម​រយៈ លោក Andrew Langdon ប្រធាន​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍ​ក្រុមហ៊ុន Accor បានឱ្យ​ដឹង​ថា​ ៖ «Accor កំពុង​អភិវឌ្ឍ​បណ្តាញ​របស់​ខ្លួន​យ៉ាង​ឆាប់រហ័ស នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍ ដោយ​ធ្វើការ​ជាមួយ​ដៃគូ ដែល​យល់​ពី​ចក្ខុវិស័យ​របស់​យើង និង​មើលឃើញ​តម្លៃ​នៃ​ម៉ាក​យីហោ ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​របស់​យើង​ផង​ដែរ​។ យើង​គ្រោង​នឹង​បើក​សណ្ឋាគារ និង​រមណីយដ្ឋាន​ថ្មី​ជាង 130 ក្នុង​រយៈពេល 5 ឆ្នាំ​ខាង​មុខ​ក្នុង​តំបន់​នេះ​ ។ ហើយ​ប្រទេស​កម្ពុជា​គឺជា​គោលដៅ​យ៉ាង​សំខាន់​សម្រាប់​យើង ក្នុង​ការ​បើក​សណ្ឋាគារ​ចំនួន 5 ផង​ដែរ ដោយ​យើង​បាន​មើលឃើញ​ពី​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស នៃ​សេដ្ឋកិច្ច​ក្នុងស្រុក ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​» ។

Mercure ភ្នំពេញ បឹង​កេងកង ​១ (Mercure Phnom Penh Beung Keng Kong 1) នឹង​ក្លាយជា Mercure ដំបូង​គេ​នៅ​កម្ពុជា​។ Mercure គឺជា​ម៉ាក​សណ្ឋាគារ​លំដាប់ថ្នាក់​អន្តរជាតិ លំដាប់​ពិភពលោក ដែល​ល្បីល្បាញ និង​គួរ​ឱ្យ​ទុកចិត្ត ដែល​មាន​សណ្ឋាគារ​ជាង 800 នៅ​ទូ​ទាំង 60 ប្រទេស និង​អចលនទ្រព្យ​ចំនួន 62 នៅ​អាស៊ី​អាគ្នេយ៍ ។

លោក Andrew Langdon បន្ថែម​ថា​ ៖ «​នេះ​ជា​កិត្តិយស​ណាស់ ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ The Flora Investments ហើយ​យើង​មាន​ទំនុកចិត្ត​លើ ជំនាញ​និង​ភាព​ជោគជ័យ​ដ៏​ធំធេង របស់​ក្រុមហ៊ុន ឌឹ ផ្ល​រ៉ា ក្នុង​ការ​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នេះ​នឹង​អាច​ជួយ​ដល់​សណ្ឋាគារ Mercure ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​មាន​ភាព​ជោគជ័យ​ដូច​គ្នា​ផង​ដែរ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន ឌឹ ផ្ល​រ៉ា បាន​ចាប់ផ្តើម​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​ 01 ខែកញ្ញា ឆ្នាំ​ ២០១៥ ហើយ​បើ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​រយៈពេល ៧ ឆ្នាំ​ហើយ ។ បច្ចុប្បន្ន ក្រុមហ៊ុន​មាន បុត្រ​សម្ព័ន្ធ​ចំនួន ៥ គឺ​បុរី ឌឹ ផ្ល​រ៉ា​, ខុន​ដូ ឌឹ ផ្ល​រ៉ា ស្វី​ត​, ផ្សារ​ទំនើប ឌឹ ផ្ល​រ៉ា ស៊ែ្វ​រ​, ផ្សារ​ទំនើប The Almond Supermarket, និង Mercure Phnom Penh Beung Keng Kong 1 ដែល​កំពុង​ចុះហត្ថលេខា​នេះ ៕ អត្ថបទ​សហការ