ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន MG Cambodia ចុះចែកអំណោយជូនប្រជាពលរដ្ឋ ៥០ គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកស្រីស្នំ ខេត្តសៀមរាប

2 ឆ្នាំ មុន

មានគ្រោះធម្មជាតិធំៗចំនួន ៣ ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចនៅកម្ពុជា ដូចជា ការីករាលដាលនៃជំងឺកូវីដ ១៩ ខ្យល់ព្យុះ និងគ្រោះទឹកជំនន់ ។ ក្នុងចំណោមមូលហេតុនៃគ្រោះធម្មជាតិទាំង…

មានគ្រោះធម្មជាតិធំៗចំនួន ៣ ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចនៅកម្ពុជា ដូចជា ការីករាលដាលនៃជំងឺកូវីដ ១៩ ខ្យល់ព្យុះ និងគ្រោះទឹកជំនន់ ។ ក្នុងចំណោមមូលហេតុនៃគ្រោះធម្មជាតិទាំង ៣ នេះ គ្រោះទឹកជំនន់បានអូសទាញខេត្តសៀមរាប ទាំងសេដ្ឋកិច្ច និងសង្គមស្ទើរតែរាល់ឆ្នាំទាំងនៅជនបទ និងក្នុងរួមខេត្ត ដោយសារខេត្តសៀមរាបជាប់នឹងបឹងទន្លេសាបដែលជាប្រភពទឹកដ៏សំខាន់មួយសម្រាប់ជាតិទាំងមូល ។

បច្ចុប្បន្ននេះគឺជារដូវវស្សា ហើយកម្ពស់ទឹកហាក់ហក់ឡើងដល់ដំណាក់កាលដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសង្គមនៅជនបទក្នុងខេត្តសៀមរាប ។ ប្រជាពលរដ្ឋភាគច្រើនប្រឈមនឹងការខូចខាតដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរដូចជា ស្រូវ ដំណាំ សត្វចិញ្ចឹម ទ្រព្យសម្បត្តិនានា ទឹកស្អាតសម្រាប់ប្រើប្រាស់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នានត្រូវបានបំផ្លាញដោយទឹកជំនន់ ។ កម្ពស់ទឹកនៅតាមដងផ្លូវបានបង្កការលំបាកជាខ្លាំងដល់ការកកស្ទះចរាចរណ៍ ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរក្នុងការប្រកបអាជីវកម្ម ឬទៅសាលារៀន ហើយវាក៏បណ្តាលឱ្យប្រជាពលរដ្ឋទទួលនូវក្លិនមិនល្អដែលបំភាយពីកាកសំណល់ដែលបោះចោលនៅលើដីហើយហៀរចេញមកក្រៅតាមទឹកផងដែរ ។ បញ្ហាទាំងនេះបាននាំឱ្យប្រជាពលរដ្ឋទាំងនៅក្នុងទីប្រជុំជន និងនៅជនបទនៃខេត្តសៀមរាប ប្រឈមនឹងហានិភ័យសុខភាព និងប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ ។

ដោយមើលឃើញពីបញ្ហានេះ ក្រុមហ៊ុន MG Cambodia បានរៀបចំជាបន្ទាន់នូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋចំនួន ៥០ គ្រួសារ ដែលរស់នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ដែលកំពុងតែលិចលង់ និងរង់ឥទ្ធិពលទឹកជំនន់កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ ។ អំណោយមានដូចជា អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី មុង ភួយ និងកន្ទេល ពីក្រុមហ៊ុន MG Cambodia នឹងជួយដល់ប្រជាពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដែលមិនអាចប្រកបការងារអាជីវកម្ម និងទទួលបានប្រាក់ចំណូលក្នុងអំឡុងពេលគ្រោះធម្មជាតិនេះ ។ ទឹកមុខនិងស្នាមញញឹមរបស់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត គឺបានបង្ហាញពីសុភមង្គលនិងភាពរីករាយរបស់ពួកគេ បន្ទាប់ពីទទួលបានអំណោយពី MG ក្នុងការដោះស្រាយបញ្ហាបានមួយរយៈ ។

លោក អ៊ុំ គីម អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុនរថយន្ត MG បានមានប្រសាសន៍ថា «ឥឡូវនេះ គ្រោះទឹកជំនន់គឺជាបញ្ហាចម្បងបន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងមានការព្រួយបារម្ភអំពីបញ្ហានេះដែរ ។ ដូច្នេះហើយក្នុងនាមយើងជាក្រុមហ៊ុនឯកជន ដែលទទួលបានសិទ្ធិក្នុងការធ្វើអាជីវកម្មនៅប្រទេសកម្ពុជា ពិតជារីករាយក្នុងការគាំទ្រ និងចូលរួមសកម្មភាពល្អៗ តាមរយៈការជួយសហគមន៍ខ្មែរយើងតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីអភិវឌ្ឍប្រទេសរបស់យើងឱ្យរីកចម្រើនទៅមុខទៀត» ៕ អត្ថបទសហការ