ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឡើង​កូដ​ខ្លាំង ​! ទុំ សុវត្ថិ បង្ហាញ​វត្ត​មាននៅ​ក្នុង​កម្មវិធី​សម្ពោធ​បើក​ដំណើរការ​ម៉ាក​យីហោ​ល្បីឈ្មោះ KOHNAN JAPAN (Home Center)​ លើក​ដំបូង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ទីបំផុត មជ្ឈមណ្ឌល​ផ្គត់ផ្គង់​សម្ភារ​ផ្ទះបាយ គេហដ្ឋាន និង​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដ៏​ល្បីឈ្មោះ​របស់​ប្រទេស​ជប៉ុន ម៉ាក​យីហោ “KOHNAN JAPAN…

រាជធានីភ្នំពេញ​ ៖ ទីបំផុត មជ្ឈមណ្ឌល​ផ្គត់ផ្គង់​សម្ភារ​ផ្ទះបាយ គេហដ្ឋាន និង​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដ៏​ល្បីឈ្មោះ​របស់​ប្រទេស​ជប៉ុន ម៉ាក​យីហោ “KOHNAN JAPAN (Home Center)” បើក​ដំណើរការ​ជា​ផ្លូវការ​លើក​ដំបូង​នៅ​កម្ពុជា ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប អ៉ី​អន​ម៉​ល សែន​សុខ កាលពី​ថ្ងៃ​ទី 01 កក្កដា ឆ្នាំ 2022 ​។

ប្រទេស​ជប៉ុន ម៉ាក​យីហោ “KOHNAN JAPAN (Home Center)” បើក​ដំណើរការ​ជា​ផ្លូវការ​លើក​ដំបូង​នៅ​កម្ពុជា ។ រូបភាព៖ ស្រី គំនិត

ក្នុង​កម្មវិធី​ដាក់​សម្ពោធ​បើក​ដំណើរការ “KOHNAN JAPAN (Home Center)” សាខា​ទី ​១ ក្រុមហ៊ុន​បាន​ពញ្ញាក់​អារម្មណ៍ អ្នកគាំទ្រ​ជាមួយនឹង​ផលិតផល​ច្រើន​ជម្រើស​ដែល​សុទ្ធតែ​មានគុណ​ភាពល្អ តម្លៃ​ធូរ​ថ្លៃ អម​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ពិសេស ការ​សម្តែង លោត​ម៉ុង​សាយ ក្បាច់​ស្គរ​របស់​ជប៉ុន និង ចំណាប់អារម្មណ៍របស់តារាចម្រៀង Original Song លោក ទុំ សុវត្ថិ ថែម​ទៀត​ផង ​។

លោក Yuji Yoneta នាយក​ចាត់ចែង​ទូទៅ ប្រចាំ​ក្រុមហ៊ុន Kohnan (Cambodia) Co., Ltd ។ រូបភាព៖ ស្រី គំនិត

លោក Yuji Yoneta នាយក​ចាត់ចែង​ទូទៅ ប្រចាំ​ក្រុមហ៊ុន Kohnan (Cambodia) Co., Ltd បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​លោក​សម្រេច​បើក​ដំណើរការ​អាជីវកម្ម ម៉ាក​យីហោ “KOHNAN JAPAN (Home Center)” ដោយសារ​តែ ពុំ​ទាន់​មាន មជ្ឈមណ្ឌល​ផ្គត់ផ្គង់​សម្ភារផ្ទះបាយ គេហដ្ឋាន និង​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ខ្នាត​យក្ស​ដូច​យើង ក្នុង​ប្រទេស​កម្ពុជាយើង​នៅឡើយ ​។ អាស្រ័យ​ហេតុនេះ វត្តមាន​របស់​យើង​នៅ​ទី​នេះ ប្រាកដជា​នឹង​ទទួល​បានការ​គាំទ្រ និង​ទាក់ទាញ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ​។ សម្រាប់​គោលដៅ​បន្ទាប់ យើង​នឹង​បើក​ដំណើរការ​សាខា​ទី ២ នៅ​ផ្សារ​ទំនើប​ជីប​ម៉ុង​មេ​ហ្គា​ម៉​ល (Chip Mong Mega Mall) ផ្លូវ ២៧១ នៅ​ក្នុងឆ្នាំនេះ​ផង​ដែរ ហើយនឹង​សម្រេច​បើក​ដំណើរការ​ឲ្យ​បាន​ច្រើន​ជាង ៧​ សាខា​នៅ​ទីក្រុង​ភ្នំពេញនា​ឆ្នាំ ២០២៥ ។

លោក Yuji បន្ថែម​ថា​ ៖ “​យើង​ជឿជាក់​ថា​វត្តមាន KOHNAN JAPAN (Home Center) នឹង​ផ្លាស់​ប្តូរ របប​នៃ​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ស៊ី​វិ​ល័យ ទាន់សម័យ តាម​រយៈ​ជម្រើស​ច្រើន​សន្ធឹកសន្ធាប់​នៃ​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ភ្ជាប់​មក​ជាមួយនឹង​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​បំផុត​”​ ។

លោក Yuji Yoneta (ឆ្វេង), លោក ទុំ សុវត្ថិ (រូបនៅកណ្តាល), អ្នកបកប្រែ និងបុគ្គលិក ។ រូបភាព៖ ស្រី គំនិត

មាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​ដ៏​វិសេស​នេះ លោក ទុំ សុវត្ថិ បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ពិត​ថា “​ទប់​អារម្មណ៍​សឹងតែ​មិន​ចង់​ជាប់​បន្ទាប់​ពី​ឃើញ​នូវ​សម្ភារ​ប្រើប្រាស់​សម្បូរ​បែប នៅ​ក្នុង​ហាង KOHNAN JAPAN (Home Center) ។ ខ្ញុំ​អាច​និយាយ​ថា ផលិតផល​គឺ​សុទ្ធតែ​ល្អ​ៗ ហើយ​តម្លៃ​ពិតជា​សមរម្យ​ខ្លាំង​មែនទែន ដែល​ពុក​ម៉ែ​ពូ​មីង​បងប្អូន​អាច​ទទួលយក​បាន​សូមកុំ​ភ្លេច​អញ្ជើញ​មក​កាន់ KOHNAN JAPAN (Home Center) នៅ​ផ្សារ​ទំនើប​អ៉ីអន​ម៉​ល សែន​សុខ ទាំងអស់​គ្នា ទាន់​មាន​ប្រ​ម៉ូ​សិន​ពិសេស ​។

ទិដ្ឋភាពមុខហាង KOHNAN JAPAN (Home Center)​ នៅ​ផ្សារ​ទំនើប​អ៉ី​អន​ម៉​ល សែន​សុខ ។ រូបភាព៖ ស្រី គំនិត
ទិដ្ឋភាពមុខហាង KOHNAN JAPAN (Home Center)​ នៅ​ផ្សារ​ទំនើប​អ៉ីអន​ម៉​ល សែន​សុខ ក្នុងថ្ងៃសម្ពោធ ។ រូបភាព៖ ស្រី គំនិត

ចំណែកឯ អ្នក​នាង ស្រេង ច័ន្ទ​ដា ដែល​ជា HR Manager ក៏​បាន​ប្រកាស​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាជន​ខ្មែរ​យើង​ផង​ដែរ ដោយ​អ្នក​នាង​បាន​ថ្លែង​ថា ៖ “ ស្វាគមន៍​ដល់​បងប្អូន​ប្រជាជន​ខ្មែរ​ដែល​កំពុង​តែ​ស្វែងរក​ការងារ សូម​ចូលរួម​ធ្វើការ​ជាមួយ​ពួក​យើង ដើម្បី​ឈាន​ទៅ​មុខ និង​ស្វែងរក​ការ​រីក​ចម្រើន​ជាមួយ​គ្នា​” ខូ​ណា​ន់​មាន​តំរូវការ​បុគ្គលិក​ជា​ច្រើន ដូច​ជា​ផ្នែក​លក់ ផ្នែក​គិតលុយ និង​ផ្នែក​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ។

ក្នុងហាង KOHNAN JAPAN (Home Center)​ មានទីតាំងធំទូលាយ ។ រូបភាព៖ ស្រី គំនិត

សូម​បញ្ជាក់​ផង​ដែរ​ថា ការិយាល័យ​កណ្តាល KOHNAN JAPAN (Home Center) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខេត្ត Osaka ក្នុង​ឆ្នាំ ១៩៧៨ ហើយ​បច្ចុប្បន្ន​មាន​ហាង​ចំនួន ៥០២ នៅ​ក្នុង​ប្រទេស​ជប៉ុន និង ១០ ហាង​នៅ​ក្នុង​ប្រទេស​វៀតណាម ​។

ក្នុងហាង KOHNAN JAPAN (Home Center)​ មានទីតាំងធំទូលាយ ។ រូបភាព៖ ស្រី គំនិត

កម្មវិធី​ដាក់​សម្ពោធ​បើក​ដំណើរការ មជ្ឈមណ្ឌល​ផ្គត់ផ្គង់​សម្ភារៈ​ផ្ទះបាយ គេហដ្ឋាន និង​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ KOHNAN JAPAN (Home Center)​ ប្រព្រឹត្តិ​ទៅ​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា គឺ​ចាប់ពី​ថ្ងៃ​ទី ០១ ដល់​ថ្ងៃ​ទី ០៣ កក្កដា ឆ្នាំ ២០២២ ជាមួយនឹង​ប្រ​ម៉ូ​សិន​ដ៏​អស្ចារ្យ អាស្រ័យ​ហេតុនេះ​សូម​ឲ្យ​ឱកាសល្អ​នេះ​កន្លង​ផុត​ទៅ​ដោយ​ងាយ​ៗ ​។

ក្នុងហាង KOHNAN JAPAN (Home Center)​ មានទីតាំងធំទូលាយ ។ រូបភាព៖ ស្រី គំនិត

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​មក​កាន់៖ ទូរស័ព្ទ​លេខ 023986571 ឬគេហទំព័រ ​https://www.hc-kohnan.com/enga ៕ អត្ថបទសហការ

ទិដ្ឋភាពក្នុងហាង ក្នុងថ្ងៃសម្ពោធ KOHNAN JAPAN (Home Center)​ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ ។ រូបភាព៖ ស្រី គំនិត
អតិថិជនកំពុងរកផលិតផល ក្នុងថ្ងៃសម្ពោធ KOHNAN JAPAN (Home Center)​ ។ រូបភាព៖ ស្រី គំនិត
កន្លែងគិតលុយ ក្នុងហាង KOHNAN JAPAN (Home Center)​ ។ រូបភាព៖ ស្រី គំនិត
ក្នុងហាង KOHNAN JAPAN (Home Center)​ មានទីតាំងធំទូលាយ ។ រូបភាព៖ ស្រី គំនិត