ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បទ​ពិសោធ​សណ្ឋាគារ​លំដាប់​ពិភពលោក​កំពុង​រង់ចាំ​លោក​អ្នក ​នៅ​ចំ​កណ្តាល​​ក្រុង​សៀមរាប​ គឺ​សណ្ឋាគារ ផាក​ហៃ​យ៉ា​ត់ សៀមរាប ដែល​នឹង​បើក​ដំណើ​ការ​ឡើង​វិញនៅថ្ងៃស្អែកនេះ !

1 ឆ្នាំ មុន

ខេត្តសៀមរាប, ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ ​២០២២ ៖ ស​ណ្ឋ​គារ ផាក​ហៃ​យ៉ា​ត់ សៀមរាប…

ខេត្តសៀមរាប, ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ ​២០២២ ៖ ស​ណ្ឋ​គារ ផាក​ហៃ​យ៉ា​ត់ សៀមរាប ដែល​បាន​ឈ្នះ​ពានរង្វាន់​លំដាប់​អន្តរជាតិ នឹង​បើក​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី ​០១ ខែកក្កដា ឆ្នាំ ​២០២២ ខាង​មុខ​នេះ​ដើម្បី​ផ្តល់​ជូន​ភ្ញៀវ​ទាំងឡាយ​នូវ​កន្លែង​ស្នាក់​នៅ​ដ៏​ប្រណីត​នៅ​ក្បែរ​ប្រាសាទបុរាណ ព្រមទាំង​អាច​មើលឃើញ​ប្រាសាទអង្គរវត្ត​ដែល​ជា​អច្ឆរិយវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។ ដោយ​ត្រូវ​បាន​ទទួលស្គាល់​ទៅ​លើ​ការ​រៀបចំ និង​ការ​ផ្តល់​ជូន​នូវ​បទ​ពិសោធ​ដ៏​ប្រណីត សណ្ឋាគារ​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ស្វាគមន៍​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​អ្នកមាន​បទ​ពិសោធ​ក្នុង​វិស័យ​សណ្ឋាគារ​ជា​យូរ​ឆ្នាំ​គឺ លោកស្រី Rina Mariani ដែល​ថ្មី​ៗ​នេះ​ត្រូវ​បាន​តែងតាំង​ជា​អ្នកគ្រប់គ្រង​ទូទៅ​របស់​សណ្ឋាគារ​ ។

លោកស្រី Rina Mariani អ្នកគ្រប់គ្រង​ទូទៅ​របស់​សណ្ឋាគារ ផាក​ហៃ​យ៉ា​ត់ សៀមរាប បាន​មាន​ប្រសាសន៍​ថា ​៖ «​ការ​ធ្វើ​ដំណើរ​មានការ​ផ្លាស់​ប្តូរ ជាមួយនឹង​ការ​សង្កត់ធ្ងន់​កាន់តែ​ខ្លាំង​ទៅ​លើ​បទ​ពិសោធ​ពិត​ជាក់ស្តែង​របស់​អ្នក​ធ្វើ​ដំណើរ និង​តាម​តម្រូវការ​ដែល​ផ្តល់​ឱ្យ​ភ្ញៀវ​នូវ​អារម្មណ៍​ដ៏​ស្រស់ ស្រាយ ហើយ​នៅ​ពេល​នេះ​សណ្ឋាគារ ផាក​ហៃ​យ៉ា​ត់ សៀមរាប បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ ពួក​យើង​នឹង​ធ្វើការ​ណែនាំ​ពី​ការ​ទទួល​បដិសណ្ឋារកិច្ច​ដ៏​ឥត​ខ្ចោះ​សម្រាប់​ការ​ធ្វើ​ដំណើរ​មក​កាន់​ទឹកដី​ប្រវត្តិសាស្ត្រ​មួយ​នេះ ​។ នេះ​គឺជា​ការ​បើក​នូវ​ទំព័រ​ថ្មី​មួយ​ដែល​ជា​ការ​ចាប់ផ្តើម​ដ៏​គួរ​ឱ្យ​រីករាយ​សម្រាប់​ពួក​យើង នៅ​ពេល ដែល​យើង​ត្រលប់​មក​វិញ​ជាមួយនឹង​នៃ​បទ​ពិសោធ​នៃ​វប្បធម៌​ដ៏​សម្បូរ​បែប និង​រសជាតិ​ថ្មី​ៗ​នៃ​អាហារ​ដែល​ផ្តល់​ជូន​នៅ​ក្នុង​បរិយាកាស​ដែល​ពោរពេញ​ដោយ​វប្បធម៌​ដ៏​អស្ចារ្យ​របស់​ខ្មែរ​» ​។

បទ​ពិសោធ​ដ៏​ល្អ​ឥត​ខ្ចោះ
នៅ​ពេល​ដែល​សណ្ឋាគារ​ចាប់​បើក​ដំណើរការ​ឡើង​វិញ​ក្នុង​ខែកក្កដា ភ្ញៀវ​នឹង​អាច​ធ្វើការ​ជ្រើសរើស​បន្ទប់​ក្នុង​ចំណោម​បន្ទប់​ចំនួន ​14 ដែល​ផ្តល់​ជូន​នូវ​កន្លែង​គេង​ដ៏​ធំ​ទូលាយ បន្ទប់ទឹក​ថ្ម​ម៉ា​ប​អ៊ី​តា​លី​ដ៏​ប្រណីត និង​ការ​តុបតែង​យ៉ាង​ស្រស់​ស្អាត​ជាមួយនឹង​ស្នាដៃ​សិល្បៈ​បែប​ខ្មែរ បន្ថែម​ពីលើ​ការ​ជ្រើស រើស​បន្ទប់​ដ៏​ធំ​ទូលាយ និង​បន្ទប់​គ្រែ​ពីរ​ ។ បន្ទប់​ស្វី​តរបស់​សណ្ឋាគារ ផាក​ហៃ​យ៉ា​ត់ សៀមរាប​ផ្តល់​ជូន​នូវ​ជម្រើស​ដ៏​ពិសេស​ជា​ច្រើន​សម្រាប់​អ្នក​ធ្វើ​ដំណើរ រួម​ទាំង Rooftop Garden Suite ដែល​អាច​មើលឃើញ​ទេសភាព​ក្នុង​ទីក្រុង និង​បន្ទប់ Presidential Suite ដែល​មាន​បន្ទប់​គេង ​២ ទំហំ ២៥០ ​ម៉ែ​ត​កា​រ៉េ (២,៦៦៩ sq ft) ដោយ​មាន​កន្លែង​គេង​ដ៏​ស្រស់​ស្អាត និង​ទីធ្លា​ដ៏​ខៀវស្រងាត់​ចំនួន​ពីរ​សម្រាប់​អ្នក​ដែល​ចង់បាន​ទីតាំង​បែប​ឯកជន ​។

ជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់​ជូន​នៃ​ការ​បើក​ឡើង​វិញ «​បទ​ពិសោធ​ដ៏​ល្អ​ឥត​ខ្ចោះ នៅ The Park» នឹង​ផ្តល់​ឱ្យ​អ្នក​ធ្វើ​ដំណើរ​នូវ​ឱកាស​ដើម្បី​ទទួលយក​បទ​ពិសោធ​នៃ​ស្នាក់​នៅ​ក្នុង​បន្ទប់​ស្វី​ត​ដែល​មានការ​រចនា​យ៉ាង​ប៉ិន​ប្រសប់ និង​ធំ​ទូលាយ ជាមួយនឹង​ទិដ្ឋភាព​ជុំវិញ​ទីក្រុង និង​សិទ្ធិ​ពិសេស​ជា​ច្រើន​រួម​ទាំង​ការ​ធ្វើ​ដំណើរ​ទៅ​អាកាសយានដ្ឋាន​ទៅ​មក អាហារ​ពេល​ព្រឹក​សម្រាប់​មនុស្ស​ពីរ​នាក់ ស្រា​ក្រឡុក​ឥត​គិតថ្លៃ​ប្រចាំ​ថ្ងៃ​ចំនួន ២ កែវ និង​មី​នី​បារ​ម្តង​ក្នុងអំឡុងពេល​ស្នាក់​នៅ និង​ការ​បញ្ចុះតម្លៃ 20% នៅ​ភោជនីយដ្ឋាន និង​ស្ប៉ា​របស់​សណ្ឋាគារ​ផង​ដែរ​ ។

ដំណើរ​រុករក​នៅ​ក្រុង​សៀមរាប
សណ្ឋាគារ ផាក​ហៃ​យ៉ា​ត់ សៀមរាប ផ្តល់​នូវ​ការ​សម្រាកលំហែ​នៅ​ចំ​កណ្តាល​ក្រុង​សៀមរាប​ដ៏​ខៀវស្រងាត់ ក្រោម​ការ​វិនិយោគ​សំខាន់​ៗ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ ​។ ផ្លូវ​ថ្មីសន្លាង​អម​ដោយ​ផ្កា និង​ដើមឈើ​ជាង​បី​ពាន់​ដើម​ដែល​ត្រូវ​បាន​ដាំ ក៏​ដូច​ជា​ចិញ្ចើម​ផ្លូវ​ថ្មី បាន​បង្កើន​កិត្យានុភាព​របស់​ទីក្រុង​យ៉ាង​ខ្លាំង ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង​ក្លាយទៅជា​គោលដៅ​សម្រាប់​អ្នក​ថ្មើរជើង ​។ សណ្ឋាគារ​នេះ​មាន​ទីតាំង​ល្អ​ឥត​ខ្ចោះ ដោយ​ធ្វើ​ដំណើរ​ត្រឹមតែ ១៥ ​នាទី ពី​ប្រាសាទអង្គរវត្ត​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ ​។ បន្ថែម​ពីលើ​ដំណើរ​រុករក​ប្រាសាទបុរាណ ភ្ញៀវ​ទេសចរ​អាច​សិក្សា​ស្វែង​យល់​ពី​វប្បធម៌​ខ្មែរ​សម័យ​ទំនើប​បាន​យ៉ាង​ងាយស្រួល​នៅ​ផាប់​ស្ត្រី​ត និង​ផ្សារ​រាត្រី​ដ៏​អ៊ូអរ​ ។ បុគ្គលិក​របស់​សណ្ឋាគារ​ក៏​នឹង​អាច​រៀប​ចំការ​ទស្សនា​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ផង​ដែរ ដូច​ជា​ដំណើរ​ទេសចរណ៍​ទស្សនាការ​ធ្វើ​ស្ករត្នោត ថ្នាក់​បង្រៀន​ធ្វើ​ម្ហូប​ខ្មែរ ទស្សនាការ​សម្តែង​របាំ​អប្សរា និង​ដំណើរ​ទេសចរណ៍​មើល​ថ្ងៃ​រះ​តាម​ប្រាសាទ ​។ សណ្ឋាគារ​ក៏​មាន​ក្លឹ​ប​ហាត់ប្រាណ​ដែល​បំពាក់​ដោយ​បរិក្ខារ​យ៉ាង​សម្បូរ​បែប អាង​ហែល​ទឹក​ចំនួន​ពីរ​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​រុក្ខជាតិ​ត្រូពិច និង​កន្លែង​សម្រាប់​ការ​សម្រាក​លម្ហែកាយ​នៅ​ជុំវិញ​អាង​ហែល​ទឹក​ផង​ដែរ ​។ ក្រៅពី​នេះ សេវា​ស្ប៉ា​ក៏​នឹង​ផ្ដល់​នូវ​បទ​ពិសោធ​ដ៏​ស្ងប់ស្ងាត់ ដើម្បី​ធ្វើ​ឱ្យ​ចិត្ត​និង​រាង​កាយ​ស្រស់ស្រាយ​ឡើង​វិញ ​។

សណ្ឋាគារ ផាក​ហៃ​យ៉ា​ត់ សៀមរាប នឹង​ផ្តល់​ជូន​នូវ​អាហារ​ប្រកបដោយ​ឱជា​រសនៅ​កន្លែង​ទទួលទាន​អាហារ​ចំនួន​បី​គឺ The Dining Room, The Living Room និង The Glasshouse​ ។ ទន្ទឹម​នឹង​នោះ ភ្ញៀវ​ក៏​អាច​រីករាយ​នឹង​ការ​ធ្វើ​ម្ហូប​ដ៏​ពិសេស​ជាមួយនឹង​ការ​លាយ​បញ្ចូល​គ្នា​នៃ​ម្ហូប​ខ្មែរ​បែប​ប្រពៃណី និង​ម្ហូប​អន្តរជាតិ​ដែល​បង្កើត​ឡើង​ដោយ​ប្រធាន​ផ្នែក​ចុងភៅ​ខ្មែរ​គឺ​លោក Pisith Theam ​។ សណ្ឋាគារ ផាក​ហៃ​យ៉ា​ត់ សៀមរាប​នឹង​ផ្តល់​ជូន​នូវ​កញ្ចប់ ‘Welcome Back’ ដែល​រួម​បញ្ចូល​ការ​អត្រា​បញ្ចុះតម្លៃ​ល្អ​បំផុត 15% ដែល​រួម​មាន​អាហារ​ពេល​ព្រឹក​សម្រាប់​មនុស្ស​ពីរ​នាក់ និង​ការ​បញ្ចុះតម្លៃ​ពិសេស​ពី​សណ្ឋាគារ ​។ ការ​ផ្តល់​ជូន​នេះ​ គឺ​អាច​ធ្វើការ​កក់​បាន​ពី​ឥឡូវនេះ​រហូត​ដល់​ថ្ងៃ​ទី ​31 ខែតុលា ឆ្នាំ​ 2022​ ។ សម្រាប់​ការ​កក់​ទុក ឬ​ការ​សាកសួរ សូម​ទូរស័ព្ទ​មក +855 63 211 234 ឬ​អ៊ីម៉ែល​មក​កាន់ ៖ siemreap.park@yatt.com ​។

ការ​ផ្តល់​ជូន​ពាក់កណ្តាល​ឆ្នាំ​របស់​កម្មវិធី World of Hyatt ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក សមាជិក​នៃ​កម្មវិធី World of Hyatt អាច​ទទួល​បានការ​សន្សំ​បាន ១,០០០ ពិន្ទុ សម្រាប់​រៀង​រាល់​ការ​ស្នាក់​នៅ​ពីរ​យប់ នៅ​សណ្ឋាគារ Hyatt ណាមួយ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ​។ ប្រសិនបើ​លោក​អ្នក​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី​៣១ ខែកក្កដា នេះ លោក​អ្នក​នឹង​ទទួល​បាន​ពិន្ទុ​បន្ថែម​រហូត​ដល់ ១៥,០០០​ ពិន្ទុ សម្រាប់​ការ​ស្នាក់​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី ​១៦ ខែឧសភា ដល់​ថ្ងៃ​ទី​ ២ ខែកញ្ញា ឆ្នាំ ​២០២២​ ។ ចូលរួម​ជាមួយ​កម្មវិធី World of Hyatt ហើយ​រីករាយ​នឹង​រង្វាន់​បន្ថែម នៅ​ពេល​អ្នក​ចុះ​ឈ្មោះ​សម្រាប់​ការ ផ្តល់​ជូន​ដល់​សមាជិក​នៅ​ពាក់កណ្តាល​ឆ្នាំ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​របស់​យើង ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ ៖ hyatt.com/asia-pacific-mid-year-bonus ។ ផ្អែក​តាម​គោលបំណង​នៃ​ការ​យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន ការ​ប្តេជ្ញា​ចិត្ត​លើ​ការ​ថែទាំ និង​អនាម័យ​ជា​សកល​របស់​ក្រុមហ៊ុន​សណ្ឋាគារ ហៃ​យ៉ា​ត់ នឹង​ជួយ​ពង្រឹង​បន្ថែម​ទៀត​នូវ​ការ​ណែនាំ និង​ប្រតិបត្តិការ​របស់​ខ្លួន​ចំពោះ​បុគ្គលិក ក៏​ដូច​ជា​សុវត្ថិភាព និង​សន្តិភាព​ផ្លូវចិត្ត​របស់​ភ្ញៀវ​ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​សណ្ឋាគារ ហៃ​យ៉ា​ត់ សូម​ចូល​ទៅ​កាន់ ៖ hyatt.com/care-and-cleanliness ៕ ដោយសហការ