ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោង The Garden Residency 2 កម្ពស់ ៣១ ជាន់ ​បានបញ្ចប់​ការ​សាងសង់​គ្រោង​អគារហើយ !​

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គ្រោង​អគារ​នៃ​គម្រោង The Garden Residency 2 ដែល​មានកំ​ពស់ 31​ ជាន់…

រាជធានីភ្នំពេញ ៖ គ្រោង​អគារ​នៃ​គម្រោង The Garden Residency 2 ដែល​មានកំ​ពស់ 31​ ជាន់ ត្រូវបានបញ្ចប់ហើយ ហើយបានប្រារព្វពីធី​អបអរសាទរ​បញ្ចប់​ការ​សាងសង់​គ្រោង​នេះនៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ នេះ ​។

ក្នុង​នាម​ជា​ប្រធាន ក្រុមប្រឹក្សាភិបាល នៃ JS Land PLC លោកឧកញ៉ា កូយ ឡេសាន បាន​រំលឹក​ជូន​ថា ​ក្រុមហ៊ុន JS LAND PLC បាន​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​សា​ធារ​ណៈក្រោយ​ពី​បាន​ចុះ​ប​ញ្ចី​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា នៅ​ក្នុង​ខែ​កុ​ម្ភៈ​កន្លង​ទៅ​នេះ ដោយ​មួយ​ហ៊ុន​ក្នុង​តម្លៃ​ 1970 ​រៀល​តែ​ប៉ុណ្ណោះ ​។ ហើយកាលពី​ម្សិលមិញ​នេះ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​យើងខ្ញុំ​បាន​បិទ​នៅ​តម្លៃ 4700 ​រៀល​ក្នុង​មួយ​ហ៊ុន ដូច្នេះ​សម្រាប់​អ្នក​ដែល​បាន​វិនិយោគ​ជាមួយ​យើង​កាលពី​ពេល​ចុះបញ្ជី IPO ដំបូង​នេះ អ្នក​នឹង​ឃើញ​ថា ទឹកប្រាក់​របស់​អ្នក​នឹង​ឡើង​ទ្វេរ​គុណ​មិន​ខាន បើ​ធៀប​ទៅ​នឹង​ប្រាក់​ដើម​ដែល​អ្នក​បាន​វិនិយោគ​កន្លង​មក​ ។

លោកឧកញ៉ាបញ្ជាក់​ជូន​ម្ដងទៀត​ថា បេសកកម្ម​ចម្បង​របស់ JS Land PLC មិនមែន​គ្រាន់តែ​សាងសង់​លំនៅ​ឋាន​សម្រាប់​បំពេញ​នូវ​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គោលបំណង​ជា​មូលដ្ឋាន​របស់​យើង​គឺ ដើម្បី​ធានា​បាន​ថា ​គ្រប់​អចលនទ្រព្យ​ដែល​អតិថិជន​បាន​ទិញ គឺ​នឹង​មាន​តម្លៃ​កើនឡើង ​និង​មានផល​ចំណេញ​យ៉ាង​ពិតប្រាកដ​ ។ ទឡ្ហីករណ៍នេះ​ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​គម្រោង​ទី​ ១ របស់​យើង ជាមួយនឹង​គេហដ្ឋានបន្ទប់​គេង ១ នៃ​គម្រោង The Garden Residency 1 តម្លៃ​បើក​លក់​ដំបូង​គឺ​ត្រឹមតែ 32,000 ដុល្លារ​ប៉ុណ្ណោះ ហើយ​ឥឡូវនេះ​តម្លៃពិត​ប្រាក តាម​រយៈ​ការ​ទទួល​បានការ​វាយតម្លៃ​ពី​ធនាគារ​គឺ មាន​តម្លៃ​រហូត​ដល់​ជិត 60,000 ដុល្លា​ឯណោះ ​។ ហើយ​អគារ​ដែល​យើង​ទាំងអស់​គ្នា​កំពុង​ស្ថិត​នៅ​នេះ គឺជា​អគារ The Garden Residency 2 ដែល​មាន​តម្លៃ​បើក​លក់​ដំបូង​ត្រឹមតែ 1,300 ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ប៉ុណ្ណោះ ហើយ​ឥឡូវនេះ​តម្លៃ​លក់​ជា​មធ្យម​របស់​យើង​គឺ​ប្រហែល 2,200 ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ។ នេះ​អាច​បញ្ជាក់​ថា អតិថិជន ដែល​បាន​ទិញ​គម្រោង​យើង ពិតជាចំណេញ​​​ហួស​ពី​ការ​រំពឹង​ទុក ។

លោកឧកញ៉ា កូយ ឡេសាន បន្ថែមទៀតថា ថ្ងៃនេះ​យើង​កំពុង​ប្រារព្ធ​ពិធី​អបអរសាទរ​បញ្ចប់​ការ​សាងសង់​គ្រោង​អគារ​នៃ​គម្រោង The Garden Residency 2 ដែល​មានកំ​ពស់ 31 ​ជាន់ សរុប 339 យូ​នី​ត​, រួម​មាន​ចំណតរថយន្ត​ស្វ័យប្រវត្តិ​, ក្លិប​ហាត់ប្រាណ និងសួនច្បារ​លើ​អាកាស​, អាង​ហែល​ទឹក​ចំនួន ​2 និង មាន​រោង​ភាគ​យន្ត​ឯកជន ដែល​ស្ថិត​នៅ​ជាន់​ខាងលើ​បំផុត​នៃ​អគារ ។

ដូច​អ្វី​ដែល​យើង​បានឃើញ​នា​ពេល​នេះ ទីតាំង​របស់​យើង​គឺ ស្ថិត​នៅ​យ៉ាង​ជិតបង្កើយ​នឹង​ផ្សារ​ម៉ា​ក្រូ global house, chip mong sen sok mall, design village, និង​ផ្សារ​ទំនើប​អ៊ី​អន ២ ក៏​ដូច​ជា​មន្ទីរ និង សាលារៀន​អន្តរជាតិ​ជា​ច្រើន​ទៀត​ ។ ខ្ញុំ​ពិតជា​ជឿជាក់​ថា ម្ចាស់​គេហដ្ឋាន​ទាំងអស់​នៃ​គម្រោង​នេះ នឹង​ពេញចិត្ត​នូវ​អ្វី​ដែល​ពួក​គាត់​បាន​ទិញ ជាមួយនិង​ការ​រស់នៅ​ក្នុង​ទីតាំង​ដ៏​ងាយស្រួល​នេះ ព្រោះ​អ្នក​ប្រើ​ពេល​យ៉ាងច្រើន 5​ នាទី​ប៉ុណ្ណោះ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់ ទីតាំង​ដ៏​ទាក់ទាញ​ទាំងអស់ និង​បរិក្ខា​ចំ​បាច់​នានា ដែល​តំបន់​សែន​សុខ​មាន ​។

ថ្ងៃនេះ​អាច​ត្រូវ​បាន​កំណត់​ថា ​ជាព្រឹត្តិការណ៍​ថ្មី​អស្ចារ្យ​មួយទៀត​សម្រាប់ JS Land ដែល​អាច​បញ្ចប់​ការ​សាងសង់​គ្រោង​អគារ The Garden Residency 2 ជា​ស្ថាពរ​មុន​កាល​ព្រៀង​ទុក បើ​ទោះបីជា​យើង​បាន​ចាប់ផ្តើម​គម្រោង​ក្នុងអំឡុងពេល ការ​រីក​រាលដាល​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​-19 ក៏​ដោយ ​។ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​អ្នកម៉ៅការ​ធំ​របស់ខ្ញុំ ក្រុមហ៊ុន Sinodydro សម្រាប់​ការ​ប្ដេជ្ញា​ចិត្ត ដែល​ពួក​គាត់​បាន​ដាក់​ចេញ និង​អាច​បញ្ចប់​គម្រោង​ដ៏​ធំ​អស្ចារ្យ​នេះ​យ៉ាង​លឿន​មុន​ពេល​កំណត់ ។

លោកឧកញ៉ា បាន​ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់​ដែល​ជឿ​ទុកចិត្ត​លើ JS Land PLC និង សូម​ធានា​ថា យើងខ្ញុំ​នឹង​ប្រគល់​ជូន​គេហដ្ឋាន​ក្នុង​ក្ដី​សុ​បិ​ន្ត​របស់​អ្នក ឲ្យ​ទាន់​ពេលវេលា​ដែល​បាន​សន្យា ឬ​អាច​លឿន​ជាង​នេះ​ក៏​ថា​បាន​ ។ សូម​ថ្លែងអំណរគុណ​ដល់​ធនាគារ​ដៃគូ​របស់​យើង ជា​ពិសេស​ធនាគារ RHB សម្រាប់​ការ​ជឿ​ទុកចិត្ត​មក​លើ JS Land PLC និង​អនុម័ត​ឥណទាន​សាងសង់​ដល់​យើងខ្ញុំ​ ។ យើងខ្ញុំ​ពិតជា​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​អភិវឌ្ឍ​មួយ​ដ៏​កម្រ ដែល​ទទួល​បាន​ឥណទាន​សាងសង់​យ៉ាង​ពេញលេញ​ពី​ធនាគារ​ ។ ជា​ចុង​ក្រោយ​នេះ ក៏​សូម​អរគុណ​ដល់​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ទាំងអស់​នៃ JS Land PLC សម្រាប់​ការ​រួមចំណែក​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​យើង​សម្រេច​បាន​នូវ​អ្វី​ដែល​ទទួល​បាន​នៅ​ថ្ងៃនេះ​ ។

លោកឧកញ៉ា បញ្ជាក់ទៀតថា ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ឋាន​ដំបូង​គេ ដែល​បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​មូល​ប​ត្យ​កម្ពុជា​, ខ្ញុំ​អាច​ធានា​ជូន​លោក​អ្នក​បាន​ថា យើង​តែងតែ​ខិតខំ​បំពេញបេសកកម្ម​របស់​យើង ដែល​បន្ត​ការ​សាងសង់​គេហដ្ឋាន ដែល​អាច​បំពេញ​បាន​នូវ​សេចក្ដី​ត្រូវការ​របស់​ប្រជាជន​កម្ពុជា​, យើង​នឹង​បន្ត​ផ្ដល់​ជូន​នូវ​គេហដ្ឋាន​ក្នុង​ក្ដី​សុ​បិ​ន្ត​របស់​អ្នក​ជាមួយ​តម្លៃ​សមរម្យ​បំផុត ហើយ​កាន់តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត យើង​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​ប្រាកដ​ថា អចលនទ្រព្យ​ដែល​អ្នក​បាន​ទិញ នឹង​បន្ត​កើន​តម្លៃ​របស់​វា​ជា​និរន្ត​ន៍ ​៕ ដោយសហការ