ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

DJ Nana បាន​ចូលរួម​បើកមុខ​ចែក​បាច់ផ្កា​ជូន​ហ្វេ​ន​ៗ សម្រាប់​….(វីដេអូ)

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ០៨ ខែឧសភា​ កន្លងទៅនេះ​ ដែល​ត្រូវជា​ថ្ងៃ​ទិវា​អ្នក​ម្ដាយ ឡា​រ៉ូ​ស​ស្ករ​ប៊ី​ន​ដែល​ជា​វីតាមីន​សេ​ ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​បាន​សហការ​ជាមួយ DJ…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ០៨ ខែឧសភា​ កន្លងទៅនេះ​ ដែល​ត្រូវជា​ថ្ងៃ​ទិវា​អ្នក​ម្ដាយ ឡា​រ៉ូ​ស​ស្ករ​ប៊ី​ន​ដែល​ជា​វីតាមីន​សេ​ ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​បាន​សហការ​ជាមួយ DJ Nana បង្កើត​យុទ្ធនាការ​ចែករំលែក​ក្ដី​ស្រលាញ់​ទៅ​កាន់​អ្នក​ម្ដាយ​នៅ​លើ​បណ្ដាញ​សង្គម ដែល​មាន​រយៈពេល​ពេញ ១ ខែឧសភា តែ​ម្តង​ ។

ឡា​រ៉ូ​ស​ស្ករ​ប៊ី​ន ​ក្នុង​នាម​ជា​ផលិតផល​វីតាមីន​សេ ​ឈានមុខ​គេ មាន​គោលបំណង​យ៉ាង​មុតមាំ​នៃ​យុទ្ធនាការ​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​ម្ដាយ​នៅ​ប្រទេស​កម្ពុជា​ឲ្យ​ចាប់ផ្ដើម​ថែរក្សា​សុខភាព ការ​ពង្រឹង និង​ថែរក្សា​ប្រព័ន្ធ​ភាពស៊ាំ​របស់​ពួក​គាត់​ឲ្យ​កាន់តែ​រឹង​មាំ ​។ ម្យ៉ាងវិញទៀត គឺ​ដើម្បី​អបអរ​ទិវា​អ្នក​ម្ដាយ ក៏​ដូច​ជា​ផ្ដល់​ឱកាស​ទៅ​ដល់​អ្នកចូលរួម​បាន​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ដែល​មិន​អាច​កាត់​ថ្លែ​បាន ក៏​ដូច​ជា​អារម្មណ៍​ដែល​អ្នក​មិន​ដែល​បង្ហាញ​ពី​មុន​មក និង​សារ​ដ៏​កក់ក្ដៅ​ទៅ​កាន់​អ្នក​ម្ដាយ​គ្រប់​ៗ​រូប ដើម្បី​ទទួល​បាន​រង្វាន់​ផ្កា​មួយ​បាច់​ដ៏​ស្រស់​ស្អាត​ពី​ឡា​រ៉ូ​ស​ស្ករ​ប៊ី​ន ​សម្រាប់​គាត់​ផង​ដែរ ​។

ឡា​រ៉ូ​ស​ស្ករ​ប៊ី​ន ​សង្ឃឹមថា យុទ្ធនាការ​នេះ​អាច​ជា​ការ​រំលឹក​ដល់​អ្នកចូលរួម​ទាំងអស់​កុំ​ខ្មាស​អៀន​ និង​បង្ហាញ​ក្តី​ស្រលាញ់​ទៅ​កាន់​អ្នក​ម្ដាយ ហើយ​អ្នក​គួរ​ធ្វើ​វា​ជា​រៀងរាល់ថ្ងៃ​ ។ ជាង​នេះ​ទៅ​ទៀត សុខភាព​ពិតជា​សំខាន់​ណាស់ ហើយ​ប្រព័ន្ធ​រាង​កាយ​ល្អ ក៏​សំខាន់​ដែរ​ ។ ដូច្នេះ​ហើយ កុំ​ភ្លេច​ថែ​សុខភាព​មនុស្ស​ជាទី​ស្រឡាញ់​ជាមួយ​ឡា​រ៉ូ​ស្ករ​ប៊ី​ន​ ៕ ដោយសហការ

សូមទស្សនាវីដេអូខាងក្រោមនេះ ៖