ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ហុង លី​អុង ខេ​ម​បូ​ឌា ចុះ MoU ជាមួយ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ជួយ​ព​ន្លឿ​ន​កំណើន​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​ប្រទេស​កម្ពុជា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី ​២៨ ខែមេសា ឆ្នាំ ​២០២២ ធនាគារ ហុង លី​អុង…

រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី ​២៨ ខែមេសា ឆ្នាំ ​២០២២ ធនាគារ ហុង លី​អុង (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី (‘HLBCAM’ ឬ ‘Bank’) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ជួយ​ព​ន្លឿ​ន​កំណើន​សហគ្រាស​ធុន​តូច និង​មធ្យម តាម​រយៈ​ការ​ចែករំលែក​ចំណេះដឹង និង​ជំនាញ ក៏​ដូច​ជា​ផ្តល់​ការ​ប្រឹក្សា​យល់​ប​ល់ និង​ឱកាស​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​អាជីវកម្ម​ក្នុង​គោលបំណង​ចូលរួម​ចំណែក​ក្នុង​ការ​ទ្រទ្រង់​ភាព​រីក​ចម្រើន​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម​ នៅ​ប្រទេស​កម្ពុជា ​។ ការ​ចុះហត្ថលេខា​នេះ ក៏​មាន​គោលបំណង​សម្រួល​ដល់​អាជីវកម្ម​ក្នុង​ការ​បង្កើន​សក្តានុពល​នៃ​ការ​វិនិយោគ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ផង​ដែរ​ ។

ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ត្រូវ​បាន​ធ្វើ​ឡើង​រវាង​លោក Terrence Teoh នាយក​គ្រប់គ្រង និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ ធនាគារ ហុង លី​អុង ខេ​ម​បូ​ឌា និង​លោក Ding Hong Sing ប្រធាន​ជាន់ខ្ពស់ នៃ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​សក្ខីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ឯកឧត្ដម Eldeen Husaini ឯកអគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី​ ប្រចាំ​កម្ពុជា និងឯកឧត្ដម ចឺ​យ វិចិត្រ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​ពិធី​នេះ​ផង​ដែរ ​។

ក្នុង​នាម​ជា​ធនាគារ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ឲ្យ​កាន់​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​ប្រទេស​កម្ពុជា លោក Teoh បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ HLBCAM ក្នុង​ការ​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ពង្រឹង​អាជីវកម្ម​សមាជិក SME ទាំងអស់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ទាប់​ពី​សេដ្ឋកិច្ច​ដែល​ទើបតែ​ងើបឡើង​វិញ​ពី​ជំងឺ​រាតត្បាត ហើយនឹង​ជួយ​កសាង​ឡើង​វិញ​ឱ្យ​កាន់តែ​រឹង​មាំ និង​កាន់តែ​មាន​និរន្តរភាព​តាម​រយៈ​ឱកាស​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ផ្សេង​ៗ ​។ សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​មាន​ចំនួន​គណនី​អាជីវកម្ម ៩៨% ជួយ​រួមចំណែក​ដល់​ទៅ ៧៣% សម្រាប់​ការ​ផ្ដល់​ឱកាស​ការងារ និង ៥៨% វិនិយោគ​លើ​ផលិតផល​ក្នុងស្រុក​សរុប (GDP)​ ។

លោក Teoh បាន​មាន​ប្រសាសន៍​ថា ​៖ «ដោយ​មាន​សហគ្រាស​ធុន​តូច និង​មធ្យម ជា​អ្នកចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា យើង​ចែករំលែក​នូវ​គោលដៅ​ដូច​គ្នា​នឹង​កម្ពុជា ដើម្បី​ជួយ​ជំរុញ​ស្មារតី​សហគ្រាស និង​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ។ តាម​រយៈ​អនុស្សរណៈ​នេះ ខ្ញុំ​ជឿ​ថា​សមត្ថភាព​រួម​គ្នា​របស់​យើង និង​ការ​យល់​ដឹង​ស៊ីជម្រៅ​នៃ​ទីផ្សារ​ទាំង​ពីរ​ដើម្បី​ជួយ​សមាជិក SME នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ា​ឡេ​ស៊ី អាច​ស្វែងរក​ឱកាស​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​អាជីវកម្ម​ទៅ​វិញ​ទៅ​មក ​។ យើង​ក៏​អាច​ជួយ​ពួក​គាត់​ឱ្យ​ភ្ជាប់​ទំនាក់ទំនង​អាជីវកម្ម​យ៉ាង​មាន​ប្រសិទ្ធភាព និង​ជួយ​ដោះស្រាយ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ជា​ពិសេស​ផ្តល់​ការ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​សាច់ប្រាក់​អាជីវកម្ម​បែប​ឌី​ជី​ថ​ល​ទំនើប ដើម្បី​ជំរុញ​ដំណើរការ​អាជីវកម្ម​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល និង​និរន្តរភាព​កាន់តែ​ទូលំទូលាយ​» ​។

លោក Ding Hong Sing តំណាង​ឲ្យ​សហគមន៍​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​មាន​ប្រសាសន៍​ថា អនុស្សរណៈ​នេះ នឹង​បើកឱកាស​ដ៏​មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ប្រទេស​ទាំង​ពីរ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នេះ កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​។ “​គោលបំណង​រួម​របស់​យើង​គឺ​ចែករំលែក​ជំនាញ និង​ចំណេះដឹង​ផ្នែក​ឧស្សាហកម្ម តាម​រយៈ​ដំណើរ​ទស្សនកិច្ច​សិក្សា សិក្ខាសាលា និង​សិក្ខាសាលា​ជាមួយ​ដៃគូ​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​ ។ តាម​រយៈ​ការ​រួម​កម្លាំង​គ្នា យើង​អាច​ជួយ​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យ​ដឹង​ពី​សក្តានុពល និង​ឱកាស​ពេញលេញ​ក្នុង​ការ​ទាញ​យក​ឱកាស​វិនិយោគ​ពី​វិស័យ SME នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​កំពុង​រីក​ចម្រើន ​។

ឯកឧត្ដម ចឺ​យ វិចិត្រ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​មាន​ប្រសាសន៍​ថា អនុស្សរណៈ​នេះ ស្រប​តាម​សេចក្តី​ត្រូវការ​ បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ តាម​រយៈ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច លើកកម្ពស់​ការ​ប្រកួតប្រជែង និង​ការ​ពង្រឹង​ផលិតភាព​ដូច​មាន​ចែង ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ ២០១៥-២០២៥ អនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ​។

ឯកឧត្តម​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ៖ «អត្ថប្រយោជន៍​ទទួល​បាន​ពី​អនុស្សរណៈ​នេះ​នឹង​ជួយ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ពង្រីក​ប្រព័ន្ធ​អេកូ​សហគ្រិន​ដើម្បី​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ហើយ​ជំរុញ​ឆ្ពោះទៅ​រក​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​និរន្តរភាព និង​លើកកម្ពស់​វិស័យ​ឧស្សាហកម្ម​»​ ។

ឯកឧត្ដម Eldeen Husaini ឯកអគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ចំណងមិត្តភាព​ដ៏​រឹង​មាំ​រយៈពេល ៦៥​ ឆ្នាំ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​លើក​ឡើង​ពី​អនុស្សរណៈ​នេះ​ថា​ជា​ការ​ឆ្លុះ​បញ្ចាំង​ដ៏​ល្អ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង ជា​ពិសេស​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​ ។

ឯកឧត្តម​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ៖ «ម៉ា​ឡេ​ស៊ី​ទន្ទឹងរង់ចាំ​អនុស្សរណៈ​នេះ​សម្រាប់​ត្រួសត្រាយ​ផ្លូវ​លើ​កិច្ចសហការ និង​ឱកាស​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​មក​ពី​ប្រទេស​ទាំង​ពីរ ដើម្បី​ពង្រឹង​ទិដ្ឋភាព​សហគ្រាស​ធុន​តូច និង​មធ្យម ហើយ​រួមចំណែក​លើកកម្ពស់​ការ​ប្រកួតប្រជែង​អាជីវកម្ម​នៅ​ក្នុង​តំបន់​»​ ។

ធនាគារ ហុង លី​អុង (HLBCAM) តែងតែ​ជួយ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា តាំងពី​ធនាគារ​ចាប់ផ្តើម​ដំណើរការ​ដំបូង​នៅ​ប្រទេស​កម្ពុជា ដែល HLBCAM បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​ព​ន្លឿ​ន​កំណើន​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា​ដោយ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធី SME មួយ​ចំនួន​ដូច​ជា SMElite Package ដែល​មាន​គោលបំណង​ពង្រឹង​សក្តានុពល​អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា ជាមួយនឹង​កញ្ចប់​ហិរញ្ញប្បទាន​ដែល​អាច​បត់បែន​បាន ដោយ​ផ្តល់​ហិរញ្ញប្បទាន​រយៈពេល​រហូត​ដល់ ១៥​ឆ្នាំ និង ១០០% នៃ​តម្លៃ​ទ្រព្យ​បញ្ចាំ ​៕ ដោយសហការ