ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ចូលរួម​គ្រប់គ្រង​កាក​សំណល់ និង​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ ១៩ នៅ​កម្ពុជា ជា​កាតព្វកិច្ច​យើង​ទាំងអស់​គ្នា

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​ដោះស្រាយប​ញ្ហា​ផ្លា​ស្ទិក គឺជា​ជំហាន​ដ៏​ចម្បង​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​គ្រប់គ្រង​កាក​សំណល់ នៅ​រាជធានី​ភ្នំពេញ និង​ប្រទេស​កម្ពុជា​ទាំងមូល​ឲ្យ​មាន​របៀបរៀបរយ​ព្រមទាំង​ធានា​បាន​នូវ​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ ។ បើ​យោង​ទៅ​តាម​របាយការណ៍​របស់​កម្មវិធី​អភិវឌ្ឍ​របស់​អង្គការ​សហ​ប្រជា​តិ​ជាតិ ហៅ​កាត់​ថា UNDP…

រាជធានីភ្នំពេញ ៖ ការ​ដោះស្រាយប​ញ្ហា​ផ្លា​ស្ទិក គឺជា​ជំហាន​ដ៏​ចម្បង​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​គ្រប់គ្រង​កាក​សំណល់ នៅ​រាជធានី​ភ្នំពេញ និង​ប្រទេស​កម្ពុជា​ទាំងមូល​ឲ្យ​មាន​របៀបរៀបរយ​ព្រមទាំង​ធានា​បាន​នូវ​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ ។ បើ​យោង​ទៅ​តាម​របាយការណ៍​របស់​កម្មវិធី​អភិវឌ្ឍ​របស់​អង្គការ​សហ​ប្រជា​តិ​ជាតិ ហៅ​កាត់​ថា UNDP ដែល​ចេញផ្សាយ​កាលពី​ចុងឆ្នាំ​ ២០១៩ នៅ​ភ្នំពេញ​តែឯង ថង់​ផ្លា​ស្ទិក​ប្រមាណ​ជា​ ១០​ លាន​ថង់ ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​ ។ ហេតុនេះ រាជធានី​ភ្នំពេញ កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ដ៏​ធំ ក្នុង​ការ​គ្រប់គ្រង​កាក​សំណល់ ដោយសារ​តែ​ការ​កើនឡើង​អត្រា​ប្រជាជន​យ៉ាង​ឆាប់រហ័ស ​។

ដោយ​យល់​ឃើញ​ថា បញ្ហា​នេះគួរតែ​មានការ​សហការ​គ្នា​ទាំង​ក្រុមហ៊ុន​ឯកជន រដ្ឋ និង​សាធារណៈជន​ទូទៅ ក៏​ដូច​ជា​ដើម្បី​ចូលរួម​ជាមួយនឹង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​គ្រប់គ្រង​កាក​សំណល់ foodpanda បច្ចុប្បន្ន បាន​ផ្តួចផ្តើម​ឲ្យ​មានការ​គ្រប់គ្រង​កាក​សំណល់ តាម​រយៈ​ការ​នាំ​យក​ធុងសំរាម ទៅ​ចែក​ជូន​រដ្ឋបាល​ខណ្ឌ​ទាំងអស់​ទូ​ទាំង​រា​ធានី​ភ្នំពេញ ​។

គិត​ត្រឹម​ខែមករា​នេះ foodpanda បាន​ផ្តល់​ជូន​ធុងសម្រាម​ដល់​ខ​ណ្ខ​ចំនួន ​១៤ លើ​សង្កាត់​ ១០៤ ក្នុង​រាជធានី​ភ្នំពេញ ។ ធុងសំរាម​នេះ​ដែរ​ជា​ប្រភេទ​ធុង​ដែល​មាន​បី​ថត ងាយស្រួល​បែងចែក​កាក​សំណល់​តាម​ប្រភេទ​នីមួយ​ៗ​ដូច​ជា សំណល់​ផ្លា​ស្ទិ​ក សំណល់​គ្រោះថ្នាក់ និងសំណល់​សរីរាង្គ​ ។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ក៏​បាន​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ​១៩ តាម​រយៈ​ការ​ផ្តល់​ជូន​សម្ភារ​បរិក្ខា ដូច​ជា អាល់កុល ម៉ាស និង​ការ​ផ្តល់​ជូន​ជា​អាហារ ដល់​វីរជន​ជួរ​មុខ​តាម​មន្ទីរពេទ្យ និង​ស្ថា​ប័ណ្ណ​នានា​ដែល​បាន​បន្ត​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​នៃចំ​ងឺ​កូ​វី​ដ ​១៩ ផង​ដែរ ។

អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន foodpanda បាន​ឲ្យ​ដឹង​ថា ​៖ «​មូលហេតុ​ដែល​យើង​ផ្តួចផ្តើម​ឲ្យ​មានការ​គ្រប់គ្រង​កាក​សំណល់ ពីព្រោះ​យើង​ចង់​បង្កើត​ឲ្យ​មានការ​យល់​ដឹង​ជាស​កល ហើយ​យើង​ចង់​បំផុសសកម្មភាព​នេះ​ក្នុង​សហគមន៍ ក៏​ដូច​ជា​ផ្តល់​ភាព​ងាយស្រួល និង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គ្រប់គ្រង​កាក​សំណល់​រឹង​ដើម្បី​សហគមន៍​ស្អាត និង​មាន​អនាម័យ ​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ ការ​ផ្តោត​លើ​បរិស្ថាន​ស្អាត និង​ការ​គ្រប់គ្រង​កាក​សំណល់​តែងតែ​ជា​បេសកកម្ម​ស្នូល​ជា​និច្ច​របស់​ក្រុមហ៊ុន​» ​។ អ្វី​ដែល​កានតែ​ពិសេស​នោះ​គឺ​ក្រុមហ៊ុន​ប្តេជ្ញា​ចិត្ត​បន្ត​បេសកកម្ម​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​ការ​យល់​ដឹង​អំពី​ការ​ការពារ​បរិស្ថាន និង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​ ១៩ ​តាម​រយៈ​ការ​បន្តសកម្មភាព​មនុស្ស​ធ​ម៍​នេះ​ទៅ​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​បន្ថែម​ទៀត​ក្នុង​ឆ្នាំ ​២០២២ ​នេះ​ ។

បច្ចុប្បន្ន foodpanda កំពុង​ដំណើរការ​សេវា​ដឹក​ជញ្ជូន​យ៉ាង​សកម្ម​លើស​ពី​អាហារ នៅ​ស្ទើរ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​រួម​មាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយ​ប៉ែ​ត បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយ​រៀង តាកែវ និង​កោះកុង ​។

សូម​ចុច Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ដើម្បី​ទទួល​បាន​ព័ត៌មាន និង​ប្រូ​ម៉ូ​សិន​ពិសេស​ៗ​ជា​ច្រើន​ ៕ ដោយសហការ