រាជធានីភ្នំពេញ៖ ក្មេងស្រីវ័យ ១៨ឆ្នាំកូនកាត់ខ្មែរកូរ៉េ ដែលកំពុងតែល្បីល្បាញថា កំពុងវឹកហាត់ចូលវិស័យចម្រៀង KPOP របស់ប្រទេសកូរ៉េបានមកដល់ម្ពុជា ហើយ កាលពីយប់មិញ ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺអ្នកគាំទ្រយ៉ាងច្រើនបានហ៊ោកញ្ជៀវទទួលស្វាគមន៍យ៉ាងភ្ញាក់ផ្អើល នៅព្រលានយន្តហោះ ដើម្បីទទួល EE ប្រសិនបើ EE អាចចូលជាសមាជិក KPOP នាពេលខាងមុខនោះ EE និងក្លាយជាក្មេងស្រីទី១របស់កម្ពុជា ដែលចូលក្នុងវិស័យចម្រៀង KPOP របស់កូរ៉េ ។
បើតាមការបញ្ជាក់ដោយ ផ្ទាល់ពីកញ្ញា EE បាននិយាយជាភាសាខ្មែរ ដោយសំឡេង ប៉ៃឡាំៗ បានអោយដឹងថា ខ្លួនពិតជាមានមោទនភាព ដែលបានមកដល់ប្រទេសកម្ពុជា ទឹកដីកំណើត របស់ម្តាយ។ ខ្លួនបានរៀបចំគម្រោងច្រើនលើ ឱកាសមកដល់ដីខ្មែរដូចជា ចង់ទៅលេង ប្រាសាទអង្គរវត្ត. តំបន់ទឹកធ្លាក់ និង ចង់គ្រងឈុតសម្លៀកបំពាក់ របស់ខ្មែរ បែបបុរាណជាច្រើន ។
រីឯម្តាយ អុីអុី ដែលមានសម្រស់ស្រស់ស្អាត វ៏យក្មេងមិនគួរអោយជឿ បានប្រាប់ដែរថា អ្នកស្រី មានមោទនភាពដែលកូនអាចចូល ជាសមាជិល K-pop របស់កូរ៉េ បាននោះនឹងនាំអោយកម្ពុជា មានមុខមាត់ខ្លាំងណាស់។ អុីអុី ត្រូវបានខាងកូរ៉េសម្លឹងមើលឃើញថា សមត្ថភាពគាត់ល្អ ហើយអាចចូលជាសមាជិកបាន។ ប្រជាជនកូរ៉េច្រើនណាស់ ស្រឡាញ់តំណែង ឃេផប តែខ្លះធ្វើមិនបាន។ សូម្បីតែតារាកូរ៉េខ្លះ ជាប់ឃេផប ត្រូវធ្លាក់ច្រើនលើកណាស់ទំរាំបានផល។ ក្នុងនាមជាម្តាយ ពិតជារីករាយ ពេលឃើញកូនខ្លួន មានអំណោយផលល្អ រហូតប្រទេសគេចាប់អារម្មណ៍៕ ដោយសហការ
ចែករំលែកព័តមាននេះ