រាជធានីភ្នំពេញ ៖ បច្ចុប្បន្នអាជីវកម្មការបើកហាងកាហ្វេជាអាជីវកម្មមួយដែលទទួលបានការពេញនិយមពីប្រជាជនកម្ពុជាយ៉ាងខ្លាំង តែការបើកជាអាជីវកម្មហាងកាហ្វេមិនមែនជារឿងងាយនោះទេ ពីព្រោះត្រូវដំណើរការក៏ដូចជាចំណាយដើមទុនជាច្រើនក្នុងការបើកហាង ជាមួយនោះផងដែរ អាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee) ជាអាជីវកម្មមួយរបស់ក្រុមហ៊ុន ស៊ីភីខេមបូឌា ជាជម្រើសមួយសម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ ដោយអាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee) ជាប្រភេទអាជីវកម្មហ្រេ្វនឆាយដែលខាងក្រុមហ៊ុន ស៊ីភីខេមបូឌា មានការយកចិត្តទុកដាក់ក៏ដូចជាជួយរឿងការតុងតែងហាង បង្រៀនពីការឆុងកាហ្វេ និងជួយប្រឹក្សារឿងទីផ្សារ លើសពីនេះទៅទៀតអ្នកដែលគ្មានបទពិសោធន៍ក្នុងការឆុង ក៏អាចចូលជាដៃគូរសហការជាមួយអាជីវកម្មហ្វ្រេនឆាយស្តារ៍ខហ្វហ្វី (Star Coffee) បានដែរ ។
លោកអ្នកបានដឹង និងស្គាល់ហើយថា ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់ទៅលើការប្រតិបត្តិអាជីវកម្ម ចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ (Food) និងការចែកចាយផលិតផលទាំងការបោះដុំ និងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះគុណភាព សុវត្តិភាព និងមិនប៉ះពាល់ដល់បរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ។ ក្នុងនោះផងដែរអាជីវកម្ម ហ្វ្រេនឆាយស្តារ៍ខហ្វហ្វី (Star Coffee )ជាអាជីវកម្មដ៏សំខាន់មួយរបស់ CPF ដែលបានដំណើរការ និងមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗទៀត ដោយឡែកអាជីវកម្មហ្វ្រេនឆាយស្តារ៍ខហ្វហ្វី (Star Coffee) បានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៩ មកម្លេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់នៅក្នុងប្រទេសកម្ពុជា ។ សម្រាប់អាជីវកម្មហ្វ្រេនឆាយស្តារ៍ខហ្វហ្វី (Star Coffee) ក្រុមហ៊ុន ស៊ីភីខេមបូឌា បានកំពុងនឹងដំណើរការនៅប្រទេសកម្ពុជាដោយសព្វថ្ងៃអាជីវកម្មមួយនេះមានការគ្រាំទ្រជាខ្លាំងពីបណ្តាអតិថិជនទូទាំងប្រទេសកម្ពុជា ។
លោក គីទីស័ក្តិ រុងរឿង ( Mr.Kittisak Rungruang ) ប្រធានចាត់ការទូទៅ អាជីវកម្មស្តារ៍ខហ្វហ្វី Star Coffee នៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថា ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមពង្រីកអាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee) អោយមានការរីកចម្រើនដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក ដោយបច្ចប្បន្ននេះក្រុមហ៊ុន ស៊ីភី បានពង្រីកអាជីវកម្ម ស្តារ៍ខហ្វហ្វី (Star Coffee) ចំនួន ១០ សាខារួចមកហើយនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា ដោយមានគោលបំណងសំខាន់ៗ ដូចជាផ្តោតទៅលើការផ្តល់ផលិតផលគុណភាពល្អ ស្តង់ដារអនាម័យខ្ពស់ តម្លៃសមរម្យ ជូនដល់អតិថិជនកម្ពុជា និងថែមទាំងផ្ដល់ឱកាសក្នុងការធ្វើជាម្ចាស់អាជីវកម្មហ្វ្រេនឆាយផ្ទាល់ផងដែរ លើសពីនេះទៅទៀត ការចាប់ផ្តើមជាដៃគូរអាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee) របស់ក្រុមហ៊ុនស៊ីភីខេមបូឌា «ចំណាយដើមទុនតិច ចំណេញច្រើន» ងាយស្រួលលក់និងទទួលបានការយកចិត្តទុកដាក់ពីភ្នាក់ងារដែលជាបុគ្គលិករបស់ក្រុមហ៊ុនចុះទៅបង្រៀនពីតិចនិចក្នុងការឆុងនិងការរៀបចំហាងផងដែរ ។
ថ្មីៗនេះផងដែរ ខាងក្រុមហ៊ុន ស៊ីភី បានចុះទៅសម្ភាសដៃគូរសហការអាជីវកម្មផ្ទាល់ កញ្ញា មី ស៊ាកម៉ី របស់ហាងស្តារ៍ខហ្វហ្វី (Star Coffee) នៅសាខាខេត្តកំពង់ចាម «ដោយអតិថិជន បាននិយាយថា បានជាគាត់ជ្រើសរើសយកអាជីវកម្មហ្វ្រេនឆាយស្តារ៍ខហ្វហ្វី (Star Coffee) ជាដៃគូសហការ ព្រោះហ្វ្រេនឆាយស្តារ៍ខហ្វហ្វី (Star Coffee) មានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជា ជាពិសេសនោះចំណាយដើមទុនតិច ចំណេញច្រើន ថែមទាំងមានបុគលិកផ្នែកលក់ចុះទៅជួយណែនាំពីការគ្រប់គ្រង់ហាង របៀបនៃការឆុងកាហ្វេ ការរចនាហាង និងការធ្វើទីផ្សារផងដែរ» ។
តាមគោលការណ៍ប្រកបដោយនិរន្តរភាពក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមបង្កើនផលិតផលភេសជ្ជះជាច្រើនប្រភេទមានដូចជា ៖ កាហ្វេ តែបៃតង តែក្រូចឆ្មា សូដា និងប្រភេទអាហារសម្រន់ជាច្រើនទៀត ដែលមានរសជាតិឆ្ងាញ់ វត្ថុធាតុដើមមានគុណភាព មានអនាម័យ សុវត្តិភាពខ្ពស់ តម្លៃសមរម្យ និងសេវាកម្មដឹកជញ្ជូនតាមក្រុមហ៊ុនដឹកផ្សេងៗជាច្រើន ។ អ្វីដែលកាន់តែពិសេសនោះគឺ ទាក់ទងទៅនឹងអាជីវកម្ម ហ្វ្រេនឆាយស្តារ៍ខហ្វហ្វី (Star Coffee) ផ្តោតលើចំណុចសំខាន់ៗ ៣ នោះគឺ ក្លាយជាម្ចាស់អាជីវកម្មហ្វ្រេនឆាយត្រូវមានគុណសម្បត្តិអ្វីខ្លះ ? ហេតុអ្វីបានជាលោកអ្នកត្រូវតែជ្រើសរើសយកអាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee) ជាដៃគូសហការក្នុងការបើកអាជីវកម្មហ្វ្រេនឆាយ ? តើក្រុមហ៊ុនបានផ្តល់នៅអត្ថប្រយោជន៍អ្វីខ្លះទៅកាន់លោកអ្នកដែលជាដៃគូរសហការ ?
1. ក្លាយជាម្ចាស់អាជីវកម្មហ្វ្រេនឆាយត្រូវមានគុណសម្បត្តិអ្វីខ្លះ ?
លក្ខខណ្ឌងាយៗដើម្បីក្លាយជាម្ចាស់អាជីវកម្មហ្វ្រេនឆាយស្តារ៍ខហ្វហ្វី (Star Coffee) ៖
-មានអាយុមិនលើសពី ៥០ ឆ្នាំ
-មានសញ្ជាតិខ្មែរ
-មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការវិនិយោគ
-ស្រឡាញ់ការលក់ និងមានសេវាកម្មល្អ
-មានភាពរួសរាយ និងយកចិត្តទុកដាក់លើបញ្ហាសុខភាព
-អាចអនុវត្តយ៉ាងម៉ឺងម៉ាត់តាមលក្ខខ័ណ្ឌក្រុមហ៊ុន
-ជាមនុស្សដែលគ្មានទោស និងបណ្ដឹងរដ្ឋប្បវេណី
-អាចចូលរួមក្នុងសកម្មភាពនានា ដូចជា ការប្រជុំ ការបណ្ដុះបណ្ដាល សិក្ខាសាលា ជាមួយក្រុមហ៊ុន ដើម្បីអភិវឌ្ឍអាជីវកម្មសិទ្ធអាជីវកម្ម ។
2. ហេតុអ្វីបានជាលោកអ្នកត្រូវតែជ្រើសរើសយកអាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee) ?
មូលហេតុដែលលោកអ្នកត្រូវជ្រើសរើសយកស្ដារ៍ខហ្វហ្វី ៖
-ការវិនិយោគខ្នាតតូច
-ការសាងសង់រហ័ស មានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុង
-ឱកាសក្លាយជាថៅកែផ្ទាល់ខ្លួន
-មិនទាមទារបទពិសោធន៍ក្នុងការបើកហាងកាហ្វេ
-មិនទាមទាបទពិសោធន៍ក្នុងការឆុងកាហ្វេ
-មានការបង្រៀនដោយឥតគិតថ្លៃលើការឆុងកាហ្វេ
-វត្ថុធាតុដើមមានគុណភាព និងស្តង់ដារខ្ពស់
-មានការជួយធ្វើទីផ្សារពីក្រុមហ៊ុន
-មានការផ្ដល់ជូនសម្ភារៈឱ្យខ្ជីប្រើប្រាស់ពីក្រុមហ៊ុន ។
3. តើក្រុមហ៊ុនបានផ្តល់នៅអត្ថប្រយោជន៍អ្វីខ្លះទៅកាន់លោកអ្នកដែលជាដៃគូសហការ ?
-ការគ្រប់គ្រងការផលិត និងការបង្កើតផលិតផលថ្មីៗ
-យុទ្ធសាស្ត្រទំនាក់ទំនងទីផ្សារ
-ការត្រួតពិនិត្យគុណភាពនិងអនាម័យ
-ប្រព័ន្ធគ្រប់គ្រងគណនី
-ការជួសជុល និងការថែទាំឧបករណ៍ ។
ដោយនៅពេលអនាគត់ Star Coffee របស់ក្រុមហ៊ុន ស៊ីភីខេមបូឌា មានគម្រោង និងពង្រីកអាជីវកម្មមួយនេះបន្ថែមនៅឆ្នាំខាងមុខគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា ដើម្បីតម្រូវតាមការត្រូវការរបស់អតិថិជន ។
ដូចច្នេះដើម្បីក្លាយជាម្ចាស់ហាងផ្ទាល់ដែលមានប្រាក់ចំណូលប្រចាំថ្ងៃហ្វ្រេនឆាយស្តារ៍ខហ្វហ្វី (Star Coffee) ជាជម្រើសដ៏ល្អ សម្រាប់អតិថិជនដែលទើប និងចាប់ផ្តើមធ្វើអាជីវកម្មថ្មី លើសពីនេះផងដែរ ស្តារ៍ខហ្វហ្វី (Star Coffee) ក៏មានលក់នៅផលិតផលភេសជ្ជះជាច្រើនប្រភេទដូចជា ៖ កាហ្វេ តែបៃតង តែក្រូចឆ្មា សូដា និងប្រភេទអាហារសម្រន់ជាច្រើនទៀត ដែលមានរសជាតិឆ្ងាញ់ វត្ថុធាតុដើមមានគុណភាព មានអនាម័យ និងតម្លៃសមរម្យ ៕ ដោយសហការ
សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចទាក់ទងមកលេខទូរស័ព្ទ ៖ 096 661 1166 ឬតាម QR Code ខាងក្រោមនេះ ៖
Star Coffee
Facebook CP
Website CP
YouTube CP
ចែករំលែកព័តមាននេះ