រាជធានីភ្នំពេញ ៖ តម្លៃសាំងបានចាប់ផ្តើមកើនឡើងយ៉ាងឆាប់រហ័ស ហើយវាបានផ្លាស់ប្តូរក្នុងការបើកបររថយន្ត ។ នៅពេលដែលសាំងឡើងថ្លៃ មនុស្សនឹងកាត់បន្ថយការបើកបរ ប៉ុន្តែសម្រាប់អ្នកដែលត្រូវការប្រើប្រាស់រថយន្តជាចាំបាច់សម្រាប់ការងារអាជីវកម្ម ឬការធ្វើដំណើរនានា ពួកគេត្រូវតែគិតពីរថយន្តដែលស៊ីសាំងតិចដើម្បីសន្សំសំចៃ ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ មនុស្សជាច្រើនជ្រើសរើសរថយន្តមួយទឹកដូចជា Lexus ដែលផ្តល់កម្លាំងខ្លាំងពីម៉ាស៊ីន V6 ឬ V8 ដែលវាពិតជាស៊ីប្រេងឥន្ធនៈច្រើន ។ តែប្រជាប្រិយភាពរបស់ពួកគេអាចនឹងថយចុះបន្តិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយរថយន្តថ្មីនៅតែជាជម្រើសដំបូងក្នុងការពិចារណា ប្រសិនបើអ្នកកំពុងស្វែងរករថយន្តគ្រួសារដែលមានការសន្សំសំចៃខ្ពស់ ។
ទន្ទឹមនឹងនោះ បច្ចេកវិទ្យាយានយន្តបាននឹងកំពុងមានភាពប្រសើរឡើងជាបន្តបន្ទាប់ ហើយវាពិតជាមានប្រយោជន៍ណាស់ក្នុងការសំឡឹងមើលរថយន្តថ្មីដែលបំពាក់ដោយម៉ាស៊ីនតូច តែបន្ថែមនូវបច្ចេកវិទ្យាថ្មីនៃម៉ាស៊ីន turbo សម្រាប់ការសន្សំសំចៃប្រេង និងតម្លៃទាបនៃថ្លៃពន្ធផ្លូវ ។ ម៉ាករថយន្តជាច្រើននៅក្នុងប្រទេសកម្ពុជាបានបញ្ចេញរថយន្តម៉ូដែលថ្មីរបស់ពួកគេដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មីនៃម៉ាស៊ីន turbo ដែលស៊ីឡាំងទាប អត្ថប្រយោជន៏ច្រើន និងមុខងារទំនើបៗ ។
-រថយន្តខ្នាតតូច ៖ Kia Picanto គឺជារថយន្តសម្រាប់ការប្រើប្រាស់ក្នុងក្រុងដែលមានរូបរាងស្រស់ស្អាត និងមុខងារដ៏ឆ្លាតវៃ ។ ម៉ាស៊ីន 1.25L MPI ដំណើរការយ៉ាងរលូន ផ្តល់នូវភាពសន្សំសំចៃ និងរហ័សរហួនសម្រាប់ដំណើរការរបស់វា ។ វាពិតជាជម្រើសដ៏ល្អសម្រាប់ពេលវេលាចូលរៀនវិញនេះ ។
-ផ្នែក Crossover ៖ យើងសូមណែនាំរថយន្ត MG ZS នៅក្នុងតារាងនៃរថយន្តដែលស៊ីប្រេងតិចព្រោះវាបានបំពាក់មកជាមួយម៉ាស៊ីនចំណុះ 1.5L ចំនួន 4 ស៊ីឡាំង និងសន្សំសំចៃខ្ពស់ ។ ដូចដែលអ្នកបានឃើញការរីកលូតលាស់នៃរថយន្ត MG ZS នៅលើដងផ្លូវក្នុងស្រុកជាមួយនឹងរូបរាងខាងក្រៅដ៏ស្រស់ស្អាតអមជាមួយនឹងលក្ខណៈពិសេសទំនើប ហើយជាពិសេសគឺតម្លៃសមរម្យចាប់ផ្តើមត្រឹមតែ $30,300 ប៉ុណ្ណោះ។ MG ZS គឺជាប្រភេទ Crossover ដែលលក់ដាច់បំផុតក្នុងប្រទេសកម្ពុជា ។
-ផ្នែករថយន្ត SUV ៖ រថយន្តប្រភេទ SUV ជាច្រើនបាននាំចូលមកប្រទេសកម្ពុជាដោយម៉ាករថយន្តកំពូលៗដូចជា Toyota, MG, Maxus ។ Toyota Corolla Cross មានតម្លៃ $46,900, MG RX5 ចាប់ផ្តើមពី $37,000 និង $42,990 នៃ Maxus D60 ដែលជាជម្រើសដ៏ល្អសម្រាប់រថយន្តគ្រួសារ ព្រោះវាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាថ្មី ហើយ Toyota Corolla Cross ភ្ផាប់មកជាមួយម៉ាស៊ីន 1.8L ប៉ុន្តែ MG និង Maxus បានបំពាក់ជាមួយនឹងម៉ាស៊ីន turbo សម្រាប់ការសន្សំសំចៃ និងផ្តល់នូវកម្លាំងខ្លាំង ។
-ផ្នែក MPV : Maxus G50 ក៏រួមបញ្ចូលក្នុងបញ្ជីនេះដែរ ព្រោះវាដំណើរការលើម៉ាស៊ីន 1.5T ដែលផ្តល់ថាមពលខ្លាំង ប៉ុន្តែជាមធ្យមនៃការប្រើប្រាស់ប្រេងសាំងចាប់ពី 6.7L/100Km សម្រាប់ផ្លូវហាយវេ ។ វាពិតជាសន្សំសំចៃ ហើយពិតជាល្អប្រសិនបើអ្នកអាចសាកល្បងប្រើប្រាស់ Maxus G50 ដែលរចនាសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងការងារអាជីវកម្ម បូករួមជាមួយនឹងកាមេរ៉ា 360, ដំបូលលើបើកបែប Panoramic Sunroof, ប្រព័ន្ធសោរsmart key, ឧបករណ៍សាកថ្មទូរស័ព្ទឥតខ្សែ រួមនឹងមានភាពទំហំធំទូលាយល្អ ។
-ផ្នែក Pickup : អ្នកអាចមើលឃើញពីរថយន្ត Ford XLS ភ្ជាប់មកជាមួយម៉ាស៊ីន 2.2T ដែលល្អសម្រាប់ការសន្សំសំចៃដល់ម្ចាស់រថយន្តដែលត្រូវការការដឹកជញ្ជូនក្នុងការប្រចាំថ្ងៃ ។ លក្ខណៈពិសេសរបស់ Ford XLS បានក្លាយជាជម្រើសដ៏ល្អផងដែរ ។
-ផ្នែក Sedan ៖ Lexus GS300 កំពុងតែមានភាពពេញនិយម ប៉ុន្តែប្រហែលជាស៊ីសាំងច្រើនបន្តិចពីម៉ាស៊ីន V6 3.0L របស់វា ។ ដូច្នេះហើយបើអ្នកចង់បានរថយន្តស៊ីឌានសន្សំសំចៃថ្លៃសាំង អ្នកក៏អាចក្រឡេកមើលរថយន្តបែបស្ព័រ MG6 ដែលមានតម្លៃសមរម្យត្រឹមតែ ៣២,០០០ ដុល្លារប៉ុណ្ណោះ ហើយវាបានមកជាមួយនឹងម៉ាស៊ីនតួបូចំណុះ 1.5T ផ្តល់កម្លាំង 169hp និង 250Nm នៃកម្លាំងបង្វិល ។
សរុបមក នៅពេលទិញរថយន្តថ្មី វាជាការល្អក្នុងការពិចារណាលើការចំណាយលើថ្លៃរថយន្ត និងការចំណាយអំឡុងពេលប្រើប្រាស់ ។ វាអាចជាមានការលំបាកបន្តិច ដោយសារតែតម្លៃប្រេងឥន្ធនៈកម្រនឹងធ្លាក់ចុះវិញណាស់ ។ ប្រសិទ្ធភាពនៃតម្លៃប្រេងឥន្ធនៈគឺជាកត្តាសំខាន់មួយដែលត្រូវពិចារណា នៅពេលជ្រើសរើសរថយន្តថ្មី ដោយផ្តល់ឱ្យថាតើប្រេងឥន្ធនៈដែលអ្នកត្រូវចំណាយដល់កម្រិតណា ៕ ដោយសហការ
ចែករំលែកព័តមាននេះ