ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មួយ​ព្រឹក​នៃ​សទ្ធា ការ​ចង​ចាំ និង​ការ​ដឹងគុណ​! ជីប ម៉ុង រៀបចំ​កាន់បិណ្ឌ​វេន​ទី​៧ និង​រាប់បាត្រ​ព្រះសង្ឃ១,០០០អង្គ

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ រដូវ​កាល​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ជា​ពេលវេលា​ដ៏​មាន​អត្ថន័យ​សម្រាប់​ពុទ្ធសាសនិក​ខ្មែរ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ ​។ ក្នុង​ស្មារតី​នេះ ជីប ម៉ុង នឹង​រៀបចំ​ពិធី​កាន់បិណ្ឌ​វេន​ទី​៧ រាប់បាត្រ​ព្រះសង្ឃ​សរុប​១,០០០​អង្គ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ ម៉​ល ដើម្បី​រួម​គ្នា​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា និង​បន្ត​រក្សា​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ ​។

ពិធី​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៦ ដោយ​មានការ​ចូលរួម​ពី​លោក​អគ្គនាយក​បន្តវេន​ទាំង​៤ ថ្នាក់ដឹកនាំ និង​បុគ្គលិក​មក​ពី​ពហុ​ពាណិជ្ជកម្ម​នានា​របស់ ជីប ម៉ុង ហើយ​ក៏​បើក​ទូលាយ​សម្រាប់​បងប្អូន ពុទ្ធបរិស័ទ និង​សាធារណជន​ចូលរួម​ផង​ដែរ ដើម្បី​រួម​គ្នា​ធ្វើបុណ្យ បន្ត​តម្លៃ​នៃ​កតញ្ញូ​ធម៌ និង​ចូលរួម​ថែរក្សា​វប្បធម៌​នេះ​ឱ្យ​នៅ​គង់វង្ស​សម្រាប់​ជំនាន់​​ក្រោយ ​។

កុសលផល​ពី​ពិធី​នេះ នឹង​ត្រូវ​ឧទ្ទិស​ជូន​ដល់​វីរ​កងទ័ព​ដែល​បាន​ពលី​ជីវិត ដើម្បី​រំលឹក​ដល់​ការ​​លះបង់ និង​សម្តែង​ការ​ដឹងគុណ​ចំពោះ​អ្នក​ដែល​បាន​បំពេញភារកិច្ច ​ដើម្បី​ជាតិ​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​ ។

ជា​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង ​ដោយ​សហគ្រិន​ខ្មែរ ជីប ម៉ុង តែងតែ​ចូលរួម​យ៉ាង​សកម្ម ដើម្បី​ផ្តល់​ត្រឡប់​ទៅ​កាន់​សង្គម​វិញ តាម​រយៈ​ការ​ឧបត្ថម្ភ ផ្តល់​ជា​ជំនួយ ឬ​សកម្មភាព​សប្បុរសធម៌​ជា​ច្រើន​ទៀត ​។ ផ្សារ​ភ្ជាប់​នឹង​ការ​បន្ត​ថែរក្សា​វប្បធម៌ ទំនៀមទម្លាប់ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ បងប្អូន​សាធារណជន​ទាំងអស់ អាច​ចូលរួម​ពិធី​កាន់បិណ្ឌ និង​រាប់បាត្រ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៦ ចាប់ពី​ម៉ោង​៧​ព្រឹក​តទៅ​ ។

សទ្ធា​រាប់​ពាន់ រួម​បុណ្យ​រួម​កុសល​តែ​មួយ — ជួប​គ្នា​នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ៕ អត្ថបទ៖ សហការ