ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា សា​រុន ផ្ដួល​អុ​ី​រ៉​ង់ ឯ​បាង កា​យ៉ាក បាន​ត្រឹម​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថា សា​រុន មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ បាន​ផ្ដួល​កីឡាករ​អ៊ី​រ៉​ង់ Hassani Nashtroud​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​២​ក្នុង​ជំនួប​មិត្តភាព​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃអាទិត្យ​ទី​២២ ធ្នូ ចំណែក​កីឡាករ…

រាជធានី​ភ្នំពេញ ៖ ថា សា​រុន មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ បាន​ផ្ដួល​កីឡាករ​អ៊ី​រ៉​ង់ Hassani Nashtroud​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​២​ក្នុង​ជំនួប​មិត្តភាព​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃអាទិត្យ​ទី​២២ ធ្នូ ចំណែក​កីឡាករ បាង កា​យ៉ាក មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម បាន​ត្រឹម​យកឈ្នះ​កីឡាករ​ថៃ ប៊ៀ​រ ថៃ ដោយ​ពិន្ទុ​ប៉ុណ្ណោះ​។

ក្រឡេក​មើល​ការ​ប្រកួត​នា​ពេល​នោះ កីឡាករ ថា សា​រុន ដូច​ជា​គ្មាន​លំបាក​អ្វី​បន្តិច​សោះ ជាក់​ស្ដែង​នៅ​ត្រឹម​ទឹក​ទី​១ ថា សា​រុន​បាន​ធ្វើ​ឱ្យ​កីឡាករ​អ៊ី​រ៉​ង់​ស្ទើរតែ​មិន​អាច​តដៃ​បាន​ម្ដង​ៗ​ទៅ​ហើយ ដោយ​គេ​បាន​បញ្ចេញ​ស្នៀត​ជើង​ទាត់​សន្ធាប់​នៅ​ផ្នែក​ខាងក្រោម តែ​សំណាងល្អ​ដែល​គូប្រកួត​អាច​ទ្រាំទ្រ​បាន​ដល់​ចប់​ទឹក​ទី​១​។

​ចូល​ដល់​ទឹក​ទី​២ ថា សា​រុន ដែល​មាន​ប្រៀប​ស្រាប់​នោះ​បាន​សម្រុកចូល​វាយ​យ៉ាង​គំហុក ដោយ​បញ្ជូន​ស្នៀត​កណ្ដាប់ដៃ​ម៉ាត់​ចូល​មុខ​និង​ពោះ​ទឹក​កីឡាករ​អ៊ី​រ៉​ង់​ពេញ​ៗ​រហូត​មិន​អាច​តដៃ​បាន​ត្រូវ​លោក​អាជ្ញា​កណ្ដាប់​បញ្ឈប់​លែងឱ្យ​ប្រកួត​តែ​ម្ដង​។

ចំណែក​ការ​ប្រកួត​រវាង​កីឡាករ បាង កា​យ៉ាក ជាមួយ​កីឡាករ​ថៃ​ប៊ៀ​រ ថៃ​វិញ​នោះ​កាន់តែ​មាន​ភាព​ស្វិតស្វាញ​ខ្លាំង​ថែម​ទៀត​ដោយ​ប្រកួត​គ្នា​៥​ទឹក​ពេញ​ទម្រាំ​ឈាន​ទៅ​ដល់​ការ​ចាញ់​ឈ្នះ ។ គូ​នេះ​ប្រកួត​គ្នា​ចាប់ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៤​ចាញ់​ឈ្នះ​២​ទឹក​ម្នាក់ ប៉ុន្តែ​បាង កា​យ៉ាក គេ​បាន​ព្យាយាម​ប្ដូរ​កណ្ដាប់ដៃ​នៅ​ចុង​ទឹក​ទី​៥​ចូល​គោលដៅ​ច្រើន​ជាង​ទើប​ចប់​ការ​ប្រកួត​អាជ្ញាកណ្ដាល​បាន​ប្រកាស​ឱ្យ​បាង កា​យ៉ាក ឈ្នះ​ពិន្ទុ​ដោយ​មិន​ឯកច្ឆ័ន្ទ ៣​ទល់​២​។

រីឯ​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ ឡុ​ង រ៉ា​មី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ ស៊ន រ៉ា​គី​ម មក​ពី​ក្លិប​រាហូ​កីឡា​ខេត្តបាត់ដំបង និង​កីឡាករ អេ​លី​ត សុខា មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ បាន​យកឈ្នះ​កីឡាករ សុខ កាន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​នៅ​ក្នុង​ទឹក​ទី​១ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ