ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក ៖ ចាប់ពី​ថ្ងៃ​១៧ ដល់ ២៣ ធ្នូ អាកាសធាតុ​ធម្មតា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អះអាង​ថា ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​២៣ ធ្នូ អាកាសធាតុ​មាន​សភាព​ធម្មតា ។ យោង​តាម​សេចក្តីជូនដំណឹង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អះអាង​ថា ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​២៣ ធ្នូ អាកាសធាតុ​មាន​សភាព​ធម្មតា ។ យោង​តាម​សេចក្តីជូនដំណឹង ស្តី​ពី​ស្ថានភាព​ធាតុអាកាស (​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩) របស់​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​តាម​ស្ថានភាព​ធាតុអាកាស​ជាប់​បន្ត​សង្កេត​ឃើញ​ថា ជ្រលង​សម្ពាធ​ខ្ពស់​បាន​នឹង​កំពុង​រំកិល​ទៅ​លើ និង​មាន​ឥទ្ធិពល​ខ្សោយ​លើ​កម្ពុជា ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ធាតុអាកាស​មួ​យស​ប្តា​ហ៍​ទៅ​មុខ​នេះ ៖ ១- បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២០-២២ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣១ °C ។

២-​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប និង​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣-២៥ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣០-៣២ °C ។ ក្រសួង​បាន​លើក​ឡើង​ថា អាស្រ័យ​ដូច​ស្ថានភាព​ធាតុអាកាស​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ