ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! បុណ្យអុំទូក​ហើយ តារា​ល្បី​​លេចធ្លោ​២​ដួង​ប្រជែង​គ្នា​រៀប​មង្គលការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​លេចធ្លោ​២​ដួង នៅ​ក្នុង​សង្គម​សិល្បៈ​ដែល​ទស្សនិកជន​ស្គាល់​ច្បាស់ គឺ​ពិធីករ ប៉ែន ចំ​រ៉ុ​ង និង​តារាចម្រៀង​លំដាប់​យុវវ័យ សួ​ស វី​ហ្សា…

រាជធានី​ភ្នំពេញ ៖ តារា​លេចធ្លោ​២​ដួង នៅ​ក្នុង​សង្គម​សិល្បៈ​ដែល​ទស្សនិកជន​ស្គាល់​ច្បាស់ គឺ​ពិធីករ ប៉ែន ចំ​រ៉ុ​ង និង​តារាចម្រៀង​លំដាប់​យុវវ័យ សួ​ស វី​ហ្សា ម្នាក់​ៗ​នឹង​រៀប​ការ​ឲ្យ​ផ្អើល​គេឯង​។ សំបុត្រ​ការ​បាន​ទៅ​ដល់​ដៃ​ភ្ញៀវ និង​អ្នកសិល្បៈ​អស់ហើយ ដោយ​ក្នុង​ខែវិច្ឆិកា​នេះ ក្លាយជា​ព្រឹត្តិការណ៍​សំខាន់​មួយទៀត ក្រោយ​ពិធីបុណ្យ​អុំទូក​បញ្ចប់​ទៅ។

តារា​ល្បីឈ្មោះ​ទាំងនោះ​រមែង​បង្ហាញ​នូវ​ភាព​ផ្អែមល្ហែម​ដាក់​គ្នា ក្រោយ​ពេល​ចំណង​ស្នេហ៍​បោះពួយ​ទៅ​មុខ​ដោយ​ភាពល្អ​ប្រសើរ​។ ទាំង​សួ​ស វី​ហ្សា និង​លោក​ប៉ែន ចំ​រ៉ុ​ង កំពុង​តែ​ត្រៀម​ចិត្ត​ហើយ​ត្រៀម​ញញឹម​ដោយ​សេចក្តីសុខ​ក្រោម​ពាក្យ​ជូនពរ​។

បើ​មើលទៅ​តារាចម្រៀង សួ​ស វី​ហ្សា វិញ នាង​ទើបតែ​ជប់លៀង​លា​ភាព​នៅ​លីវ​កាលពី​ពេល​ថ្មី​នេះ ដែល​បញ្ជាក់​ថា នាង​លែង​នៅ​ម្នាក់ឯង​ដូច​មុន​ហើយ ដោយ​មាន​លោក​ថ​មមី ជា​ស្វាមី​មើលថែរ​។

ចំណែក លោក​ប៉ែន ចំ​រ៉ុ​ង មុន​នឹង​រៀប​ការ​ជាមួយ​កញ្ញា ហ៊ុន ដា​ណេ នា​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ហើយ​បាន​ធ្វើ​ពិធីជប់លៀង​ទទួលភ្ញៀវ​ប្រារព្ធ​នៅ វិមាន​ពិភព​ថ្មី សែន​សុខ ដោយ​មាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​៦០​តុ​។

ឯ​តារាចម្រៀង​មុខស្រស់ សួ​ស វី​ហ្សា នាង​ចូល​រោង​រៀប​ការ​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ​២០១៩ នា​វិមាន​សែន​សុខ​ដែរ បន្ត​គ្នា នឹង​លោក ប៉ែន ចំ​រ៉ុ​ង ។ វី​ហ្សា បាន​បាក់ចិត្ត​ស្រឡាញ់​ពិធីករ និង​តារា​សម្តែង​លោក ថម មី ក្រោម​ការ​តាមដាន​យ៉ាង​ល្អិតល្អន់ រហូត​អាច​កំណត់​បានជា​ផ្លូវការ​ថា លោក​ថ​មមី ពិតជា​បុរស​ល្អ​ពិត សម្រាប់​អោយ​នាង​អាច​ផ្ញើ​វាសនា​មួយ​ជីវិត​បាន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ