ប្រពន្ធទាន់ប្តីនៅជាមួយស្រី…ឆេះដុំផ្អើលបន្ទប់


រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ដែល​លួច​ទៅ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ស្រី​ថ្មី បានត្រូវ​​ប្រពន្ធ​តាម​ទាន់​ហើយ​​ចាក់សោ​ទ្វារ​បន្ទប់​ជួល​ពី​ខាងក្រៅ រួច​ទើប​​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​អ្នក​ជិតខាង និង​ប្តឹង​សមត្ថកិច្ច​ កាលពី​វេលា​ម៉ោង​ប្រមាណ៧​យប់​ថ្ងៃ​ទី​២៤ ខែតុលា នៅ​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ហ៊ិ​ន ដា​លី​ន អាយុ​២៧​ ឆ្នាំ ជា​​កម្មការិ​នី​រោង​ច្រក ស្នាក់​នៅ​ម្តុំ​ផ្សារឯករាជ្យ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ ។ ចំណែក​ប្តី​ដែល​លួចលាក់​មាន​ស្រី​ថ្មី​ឈ្មោះ គា ធា​រិ​ទ្ធ អាយុ​៣១​ឆ្នាំ ដោយឡែក​ស្រី​ថ្មី​របស់​ប្តី​ជា​កម្មការិនី​កាត់ដេរដែរ ។ ពួក​គេ​ទាំង​៣​នាក់ មានស្រុក​កំណើត​នៅ​ខេត្តកំ​ពង់​ធំ ​ដូច​គ្នា ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​ឲ្យ​​ដឹង​ថា រូប​នាង​និង​ប្តី​បាន​រៀប​អាពាហ៍ពិពាហ៍អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ និង​មានកូន​ស្រី​​២​នាក់ ដែល​​កូន​បង​បច្ចុ​ប្បន្នអាយុ​៦​ឆ្នាំ និង​កូនស្រី​ប្អូន​​អាយុ​៤​ឆ្នាំ ។ កន្លង​មក​ ប្តី​នាង​​ស្រឡាញ់​ក្រុម​គ្រួសារប្រពន្ធ​​កូន​​ខ្លាំង​ណាស់ ជា​ប្តី​ល្អ ជា​ឪពុក​ល្អ ។ ថ្មី​ៗ​កន្លង​មកនេះ ស្រាប់តែប្តី​នាង​​លួច​មាន​ស្រី​ថ្មី​ ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្តី​ប្រពន្ធ​ហាក់​មានភាព​​រកាំរកូស ។

កន្លង​មក​ ប្រាក់ខែ​ប្តី​បាន​ប៉ុន្មាន​ឲ្យ​ប្រពន្ធ​ទាំងអស់ មិន​ដែល​ទុក​មួយ​រៀល​ទេ ។ លុះ​ពេល​មាន​ស្រី​ថ្មី​ មិន​ដែល​ឲ្យ​ប្រាក់ខែ​ប្រពន្ធ​គ្រប់​ចំនួន​ទេ និង​មានការ​ឈ្លោះប្រកែក​គ្នា​រហូត​ប្រើ​ហិង្សា​មក​លើ​រូប​នាង​​ចំនួន​៣​ដង​មក​ហើយ ។

ប្រភព​ដដែល​​បន្ត​​ថា ពេល​នាង​ដឹង​ថា​ប្តី​មាន​ស្រី​ថ្មី គឺប្រមាណ​​ជិត​១​ឆ្នាំ​មក​ហើយ ថែម​ទាំងស្រី​ថ្មី​នោះ​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ទៀត​ផង​ ។ នាង​បាន​ហៅ​ប្តីនិង​ស្រី​កំណាន់នោះ​​ ទៅ​ធ្វើ​កិច្ចសន្យា​នៅ​ឯ​ស្រុក​កំណើត​ម្តង​រួច​មក​ហើយ កាលពីមុន​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​​កន្លង​មក និង​បាន​អះអាង​នៅ​ចំ​ពោះមុខ​អាជ្ញាធរ​មូលដ្ឋាន​ថា ឈប់​ទាក់ទង​​គ្នា​ទៀត​ហើយ ។ ​ប្តីនិង​ស្រី​កំណាន់​នោះ បាន​យល ព្រម​ផ្តាច់​​ទំនាក់ទំនង​គ្នា ដោយ​ស្រី​កំណាន់​រូប​នោះ​បាន​អះអាង​ថា រូប​គេ​មិន​យកប្តី​គេ​និង​យក​របស់​ដែល​គេ​ទេ ។

តាំងពី​ធ្វើ​កិច្ចសន្យា​អស់​រយៈពេល​ជាង​៣​ខែ​មក ប្តី​នាង​​បាន​សុំ​លែងលះ​គ្នា ហើយ​នាង​បាន​ទាមទារ​ប្រាក់​ចិញ្ចឹម​កូន​ចំនួន​៣.០០០​ដុល្លារ ឯ​ប្តី​ប្រាប់​ថាអត់​មាន​ទេ​ សុំ​ឲ្យ​ប្រចាំខែ​ក្នុង​មួយ​ខែ​១៥០​ដុល្លារ​ ​តែនាង​មិន​ព្រម ។ ​ប្តី​នេះមិន​បាន​រស់នៅ​ជាមួយ​នាង​​ទៀត​ទេ ដោយ​ប្រាប់​ថា ទៅ​រស់នៅ​ផ្ទះ​ជួល​ជាមួយ​បងប្អូន​របស់​ខ្លួន​ជិត​កន្លែងធ្វើការ ។

រយៈពេល​ជាង​៣​ខែ​មក​ហើយ ដែលប្តី​នាង​​មាន​អា​កប្ប​កិរិយា​ខុស​ប្លែក​ពី​ធម្មតា ដោយ​ប្រពន្ធ​ធ្វើ​អ្វី​ក៏មិន​​ត្រូវចិត្ត ថែម​ទាំងប្រើ​អំពើ​​ហិង្សា​មក​លើ​នាង​ចំនួន​៣​ដង​ទៀត​ផង ។ លុះ​នៅ​វេលា​ម៉ោង​ប្រ​មាណ​៧យប់​ថ្ងៃទី​២៤ ខែតុលា​នោះ នាង​​បាន​តាម​រក​ប្តី​​ដែល​ដឹង​ថាកំពុងសម្រាក​នៅផ្ទះ​ជួល​ខាងលើ ។ នៅពេល​ទៅ​ដល់​ ប្រពន្ធ​បាន​លួច​មើលតាម​បង្អួច​ឃើញ​ប្តី​​នៅក្នុង​បន្ទប់​ជួល​ខាងលើ​នោះ​មែន ។

ដំបូង​ឡើយ​មិន​នឹក​ស្មានថា ប្តី​នាង​រស់នៅ​ជាមួយ​ស្រី​កំណាន់ដែល​មាន​កិច្ចសន្យា​រួច​មក​ហើយ​នេះទេ ក៏​បាន​លបមើល​តាម​ប​ង្អួច​ឃើញ​ស្រី​កំណាន់​នៅ​ជាមួយ​ជា​ប្តី​ ធ្វើ​ឲ្យ​នាង​ទប់ចិត្ត​ស្ទើរតែ​មិន​បាន ។ ភ្លាម​​នោះ នាង​បាន​ទៅ​ខ្ចី​សោ​ពីអ្នក​ជិតខាង​បន្ទប់​ជួលយក​មក​ចាក់​ពី​ខាងក្រៅ រួច​ហើយ​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឲ្យមក​ជួយ​អន្តរាគមន៍ នាំ​បុរស​ជា​ប្តីនិង​ស្រី​កំណាន់​ទៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​២ ។

ពេល​​សមត្ថកិច្ច​មក​ដល់​ បាន​នាំ​បុរស​ជា​ប្តី​ទៅ​ មុន ចំណែក​ស្រី​កំណាន់​មិន​ព្រម​ចេញ​មក​ទេ គឺ​នៅ​សម្ងំ​ក្នុង​បន្ទប់ទឹក​តាំងពី​ប្រពន្ធ​មក​ដល់​ភ្លាម​ៗ រហូត​ដល់​សមត្ថកិច្ច​នៅ​រង់ចាំ​ជិត​កន្លះ​ម៉ោង ទើប​ស្រី​កំណាន់​នោះ​​ពាក់មួក​ការពារ​សុវត្ថិភាព​ដើរ​ចេញ​មកឡើង​ជិះ​ម៉ូតូ​ជាមួយ​សមត្ថកិច្ច​ចេញ​ទៅ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​បុរស​ជា​ប្តី​និង​ស្រី​​កំណាន់ចិត្តទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​២ និងមិន​ឲ្យ​អ្នក​សារព័ត៌មាន​សាកសួរ និង​យក​ព​័ត៌​មាន​បន្ត​ទៀត​ទេ ។ ហេតុ​នេះ​ហើយ​ទើប​​មិនដឹង​ថា ភាគី​ទាំង​៣​នាក់​ខាងលើ​ បានដោះស្រាយ​ចប់​សព្វគ្រប់ឬយ៉ាង​ណា​នោះ​ឡើយ​ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ