មេបញ្ជាការប៉េអឹមចុះសួរសុខទុក្ខកូនចៅកំពុងសម្រាកព្យាបាលជំងឺ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលរសៀលថ្ងៃទី១៧ តុលា…
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលរសៀលថ្ងៃទី១៧ តុលា…
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលរសៀលថ្ងៃទី១៧ តុលា បានដឹកនាំមេបញ្ជាការរង សេនាធិការរង មេបញ្ជាការ អាវុធហត្ថមូលដ្ឋានខណ្ឌទាំង១៤ និងនាយទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូបចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺធ្ងន់ធ្ងរកំពុងសំរាកព្យាបាលពេទ្យឯកជន ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវមនោសញ្ចេតនាព្រួយបារម្ភ ចំពោះលោកឧត្តមសេនីយ៍ត្រី គង់ គីនី ដែលជាមិត្តរួមការងារ ស្ថិតក្រោមឱវាទផ្ទាល់របស់លោក និងបានផ្តាំផ្ញើលោកឧត្តមសេនីយ៍ត្រី គង់ គីនី សូមកុំបារម្ភរាល់ការចំណាយព្យាបាលអ្វីឲ្យសោះ ការចំណាយទាំងអស់ អង្គភាពអាវុធហត្ថរាជធានីភ្នំពេញ ធានារ៉ាប់រងទាំងស្រុង ធ្វើយ៉ាងណាសូមស្តាប់តាមការណែនាំរបស់គ្រូពេទ្យ និងថែរក្សាសុខភាពឲ្យបានល្អដូចដើម។
ក្នុងឱកាសសួរសុខទុក្ខ នេះផងដែរ ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បាននាំយកភេសជ្ជៈ០៦កែស ផ្លែឈើ០១កន្ត្រក និងថវិកាផ្ទាល់ខ្លួនមួយចំនួន របស់មេបញ្ជាការរង សេនាធិការង និងមេបញ្ជាការខណ្ឌទាំង១៤ ដែលជាមិត្តរួមការងារក្នុងអង្គភាពអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី ដើម្បីទុកជាអំណោយសួរសុខទុក្ខ និង ប្រើប្រាស់ក្នុងគ្រួសារផងដែរ ៕
ចែករំលែកព័តមាននេះ