ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បញ្ហា​ស្នាម​ជ្រីវជ្រួញមែន​ទេ គន្លឹះ​ងាយ​ៗ​អាច​ទប់​ស្កាត់​បាន

4 ឆ្នាំ មុន

ស្នាម​ជ្រីវជ្រួញ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ភាព​ចាស់​តាម​វ័យ​របស់​ស្បែក​។​ ទោះជា​យ៉ាងណា​ភាគ​ច្រើន​នៃ​ពួក​យើង​តែង​ស្វែងរក​នូវ​វិធី​ដើម្បី​បន្ថយ​ការ​លេច​ចេញ​នូវ​រូបរាង​នៃ​ស្នាម​ជ្រីវជ្រួញ​។ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ទម្លាប់​មួយ​ចំនួន​អាច​ជួយ​ទប់ស្កាត់​ភាព​ចាស់​តាម​វ័យ​របស់​ស្បែក? ថា​តើ​ទម្លាប់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​នៅ​ពេល​យប់ ៖ ១. គេង​ផ្ងារ…

ស្នាម​ជ្រីវជ្រួញ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ភាព​ចាស់​តាម​វ័យ​របស់​ស្បែក​។​ ទោះជា​យ៉ាងណា​ភាគ​ច្រើន​នៃ​ពួក​យើង​តែង​ស្វែងរក​នូវ​វិធី​ដើម្បី​បន្ថយ​ការ​លេច​ចេញ​នូវ​រូបរាង​នៃ​ស្នាម​ជ្រីវជ្រួញ​។ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ទម្លាប់​មួយ​ចំនួន​អាច​ជួយ​ទប់ស្កាត់​ភាព​ចាស់​តាម​វ័យ​របស់​ស្បែក? ថា​តើ​ទម្លាប់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​នៅ​ពេល​យប់ ៖

១. គេង​ផ្ងារ ៖ ការ​គេង​បែរ​ទៅ​ម្ខាង ឬ​ផ្អៀង​និង​ការ​គេង​ផ្កាប់​មុខជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​លេចឡើង​នូវ​ស្នាម​ខ្សែលើ​ស្បែក ព្រមទាំង​ភាព​ជ្រីវជ្រួញ​ខណៈ​ដែល​ផ្ទៃមុខ​អាច​ត្រដុស​ប៉ះ​នឹង​ខ្នើយ​ជាប់​ជា​និច្ច​។

២. លាង​សម្អាត​មុខមុន​ពេល​ចូល​គេង ​៖ កំឡុង​ពេល​យប់ គឺជា​ពេល​ដែល​រាង​កាយ​និង​ស្បែក​ជួសជុល​ខ្លួនឯង​តាម​បែប​ធម្មជាតិ​។ ប្រសិនបើ​អ្នក​មិន​លាង​សម្អាត​ភាព​កង្វក់​ចេញ​ទេ​នោះ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ដំណើរការ​ធម្មជាតិ​របស់​ស្បែក​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​លាង​សម្អាត​មុខ​នៅ​មុន​ពេល​ចូល​គេង​។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​រក្សា​ភាព​ស្រស់ថ្លា​តឹង​ណែន​នៃ​ស្បែក​។

៣. លាបប្រេង​ដូង​បន្តិច ៖ ប្រេងដូង​សុទ្ធ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន​ដែល​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​ដើម្បី​រក្សា​បាន​នូវ​ភាព​តឹង​ណែន​គ្មាន​ស្នាម​ជ្រីវជ្រួញ​។ អ្នក​អាច​លាប​ម៉ាស្សា​ប្រេងដូង​បន្តិច​ពេញ​ផ្ទៃមុខ ក្រោយ​លាង​សម្អាត​មុខ​រួច​។

៤. គេង​ឱ្យ​បាន​គ្រប់គ្រាន់ ៖ ការ​គេង​បាន​គ្រប់គ្រាន់ គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព​រាង​កាយ​ទាំងមូល រួម​ទាំង​ស្បែក​តឹង​ណែន​។ វា​ចាំបាច់​ក្នុង​ការ​គេង​ឱ្យ​បាន​ពី ៧ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់​ដើម្បី​ផ្ដល់​ពេល​គ្រប់គ្រាន់​ឱ្យ​ស្បែក​ជួសជុល​ខ្លួនឯង​និង​ស្ដារ​ភាពរឹងមាំ​ឡើង​វិញ​។

៥. ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក ៖ ស្បែក​ត្រូវការ​ជាតិ​សំណើម​គ្រប់គ្រាន់​ជា​ប្រចាំ​​ដើម្បី​ទប់ទល់​ភាព​ចាស់​តាម​វ័យ​និង​រក្សា​ភាព​បត់បែន​។ អ្នក​អាច​ប្រើប្រាស់​ផលិតផល​ធម្មជាតិ​ផ្ដល់​សំណើម​ដល់​ស្បែក​ដោយ​ការ​បិត​បន្ទះ​ត្រសក់ ឬ​ល្ហុង ឬ​ក៏​អាច​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដែល​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ ប៉ុន្តែ​គួរ​ជ្រើសរើស​មួយ​ណា​ដែល​ផ្ទុក​សារធាតុ retinol (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ