ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរិត​ត្រី​កំភ្លាញ…

4 ឆ្នាំ មុន
  • ភ្នំពេញ

ចាស់​ៗ​ពី​ដើម​ដែល​ប្រកបដោយ​គតិបណ្ឌិត​បាន​ចែង​ថា​…​ត្រី​កំភ្លាញ «​ងាប់​» ព្រោះ «​មាត់​» ។ពិតមែន​ហើយ​…​ស្ទឹង បឹងបួ ស្រះណា​ដែល​មាន​ត្រី​កំភ្លាញ​…​ក្រុម​អ្នកនេសាទ​ដឹង​ភ្លាម​…​មិន​ពិបាក​ក្នុង​ការ​នេសាទ​ទេ​…​ព្រោះ​កំភ្លាញ​វា​ប្រមូលផ្តុំ​គ្នា​ហែល​…«​ហក់លោត​» ធ្វើ​មាត់ «​ចុ​ប​ៗ»​ឡើង​រញ្ជួយ​ទឹក​…​អត់​ខ្លាច​ជីវិត​ផុយ​ស្រួយ​ទេ​…​ម្ល៉ោះហើយ​ក្រុម​អ្នកនេសាទ​ដែល​មាន​សំណាញ់​…​បង់​ចូល​ទឹក​ភ្លាម​អត់​មាន​រត់​រួច​ទេ ។…

ចាស់​ៗ​ពី​ដើម​ដែល​ប្រកបដោយ​គតិបណ្ឌិត​បាន​ចែង​ថា​…​ត្រី​កំភ្លាញ «​ងាប់​» ព្រោះ «​មាត់​» ។ពិតមែន​ហើយ​…​ស្ទឹង បឹងបួ ស្រះណា​ដែល​មាន​ត្រី​កំភ្លាញ​…​ក្រុម​អ្នកនេសាទ​ដឹង​ភ្លាម​…​មិន​ពិបាក​ក្នុង​ការ​នេសាទ​ទេ​…​ព្រោះ​កំភ្លាញ​វា​ប្រមូលផ្តុំ​គ្នា​ហែល​…«​ហក់លោត​» ធ្វើ​មាត់ «​ចុ​ប​ៗ»​ឡើង​រញ្ជួយ​ទឹក​…​អត់​ខ្លាច​ជីវិត​ផុយ​ស្រួយ​ទេ​…​ម្ល៉ោះហើយ​ក្រុម​អ្នកនេសាទ​ដែល​មាន​សំណាញ់​…​បង់​ចូល​ទឹក​ភ្លាម​អត់​មាន​រត់​រួច​ទេ ។ ដូច្នេះ​បានជា​ចាស់​ៗ​ថា កំភ្លាញ «​ងាប់​» ព្រោះ «​មាត់​» ។

ក្រឡេក​មក​មើល​សភាពការណ៍​ជាក់ស្តែង​…​អតីត​មេ​បក្ស​ប្រឆាំង​លោក​សម រ​ង្ស៊ី ដែល​រស់នៅ​ក្រៅច្បាប់​បាន​ប្រកាស​ប្រមូលផ្តុំ​អ្នកគាំទ្រ​…​ឱ្យ​លើកគ្នា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​…​ចាប់​តេ​ជោ​សែន ថ្ងៃ​៩ វិច្ឆិកា​…​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខ្លះ​ដែល​ខ្វះ​ការ​ពិចារណា​…​ហក់លោត​ប្រមូលផ្តុំ​កម្លាំង​គាំទ្រ​…​បន្ត​ឃោសនា​ញុះញង់​…​ដើរ​តាម​នយោបាយ​លោក​សម រ​ង្ស៊ី ដែល​កំពុង​ជាប់ចោទ​ជា​ជន​ក្បត់ជាតិ​…​មាន​អ្នកគាំទ្រ​ខ្លះ​ស្រែក​កងរំពង​…​ប្រកាស​ប្រមូល​ផ្តុំ្ឱ​្យ​គេ​ដឹង​អស់​…​ឱ្យ​គេ​ស្គាល់​អស់​មារយាទ​…​ប្រៀប​ដូច​ចរិត «​ត្រី​កំភ្លាញ​» យ៉ាង​ពិតប្រាកដ ។

ក្រឡេក​មើល​ទៀត​…​គណបក្សកាន់អំណាច​តេ​ជោ​សែន​ប្រមុខ​ដឹកនាំ​សង្គម​…​បាន​ប្រកាស​យ៉ាង​ច្បាស់​ហើយ​គ្មាន​ដកថយ​ទេ​…​សកម្មភាព​លោក​សម រ​ង្ស៊ី ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​…​ជា​ជន​ក្បត់ជាតិ​ត្រូវ​តែ​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព​។ ដោយ​ប្រការ​នេះ​ហើយ​ទើប​រដ្ឋអំណាច​ដែល​ការពារ​រាជរដ្ឋាភិបាល​…​កំពុង​ក្លាយជា «​អ្នកនេសាទ​» បង់សំណាញ់ «​ចាប់​បាន​កំភ្លាញ​» គ្រប់​ទិស​ទី​…​អ្ហែង​ងើប​ទីណា «​បង់​ចាប់​» ទីនោះ អត់​ខុស អត់​រត់​រួច​ឡើយ ។

បង់សំណាញ់ ចាប់​បាន​កំភ្លាញ​តូច​ធំ​ល្អិតល្អោច​រាល់ថ្ងៃ​…​ចាប់​បាន​ចង់​មួយ​«​កញ្ឆេរ​» ទៅ​ហើយ​…​ឱ្យ​តែ​ហ៊ាន​ងើប​ពី​ទឹក «​ស្រែក​ចុ​ប​ៗ» រត់​អត់​រួច​ទេ​…​កុំ​ចង់​សាកល្បង ។
អីចឹង​បាន​ថា​…​ចូល​សំណាញ់​អ្នកនេសាទ​…​ព្រោះតែ​មាត់​…​ហ្នឹងហើយ «​ចរិត​» អន់​នៃ​ត្រី​កំភ្លាញ​…​េ​ហ ! េ​ហ !​

អត្ថបទសរសេរ ដោយ