ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ឡើយ​មួយ​គ្រួសារ​នេះ ! ការ​ដាំ​បន្លែ​ធ្វើ​ឲ្យ​គ្រួសារ​គាត់​មានបាន​មែន

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​មួយ​គ្រួ​សារបាន​ប្រកប​របរ​ដាំ​បន្លែ​លក់ នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ជិត​២០​ឆ្នាំ​មក​ហើយ ក្នុង​នោះ​មាន ស្បៃ​ក្រញាញ់ ខ្ទឹម…

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​មួយ​គ្រួ​សារបាន​ប្រកប​របរ​ដាំ​បន្លែ​លក់ នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ជិត​២០​ឆ្នាំ​មក​ហើយ ក្នុង​នោះ​មាន ស្បៃ​ក្រញាញ់ ខ្ទឹម ដើម​ខាត់ណា ស្ពៃ​តឿ ក្នុង​រង្វង់​ពី​៣០​ទៅ​៤០​ថ្នាល ជា​ប្រភេទ​បន្លែ​សុវត្ថិភាព របរ​នេះ​បាន​ជួយ​លើក​ស្ទួយ​ជីវភាព​គ្រួ​សារបាន​ធូរ​គ្រាន់បើ ហើយ​បន្លែ​ទាំងនេះ​ត្រូវ​បាន​ឈ្មួញកណ្តាល​ចុះ​មក​ប្រមូល​ទិញ​យក​អស់​ៗ​តែ​ម្តង ។

អ្នកស្រី ផៃ ស៊ី​ម​ហ៊​ង់ អាយុ​៤២​ឆ្នាំ ប្រាប់​ឲ្យ​ដឹង នៅ​ល្ងាច​ថ្ងៃ​ទី​១០ តុលា​នេះ​ថា គាត់​បាន​ចាប់ផ្តើម​ដាំ​បន្លែ​លក់​លើ​ទីផ្សារ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ដោយ​ដាំ​មុន គេ​តាំងពី​ផ្លូវ​មុខ​ផ្ទះ​មិន​ទាន់​ធ្វើ​ដែល​កាល​ណោះ​សំបូរ​ដោយ​ព្រៃ​ដុះ​ទ្រុប​ទ្រុល គាត់ និង​ប្តី​រួម និង​កូន​ៗ​ចំនួន​៣​នាក់​បាន​ប្រឹងប្រែង​តស៊ូ​ដោយ​មិន​គិត​ពី​ការ​នឿយហត់ ដើម្បី​ជីវភាព​គ្រួសារ ។

អ្នកស្រី​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​គាត់​ដាំ​ដំបូង​ៗ​នូវ​ពេញកម្លាំង រហូត​ដល់​ទៅ​ជិត​១០០​ថ្នាល
ដោយ​មានកូន​ៗ​បាន​នាំ​គ្នា​ជួយ​ស្រុះដៃ ដំបូង​ផ្ទះ​ឈើ​នៅ​រាង​តូច​ចង្អៀត ទោះបីជា​មានការ​លំបាក​យ៉ាងណា​ក្តី ក៏​ពួក​គាត់​បាន​ប្រឹងប្រែង​តស៊ូ ហើយ​កម្រៃ​លក់​លើ​ទីផ្សារ​បាន​ជួយ​លើក​ស្ទួយ​ឲ្យ​កូន​ៗ​បាន​រៀនសូត្រ​គ្រប់​ៗ​គ្នា ។ ក្នុង​រយៈពេល​ចុង​ក្រោយ​៣​ឆ្នាំ​នេះ ក្រុមបច្ចេកទេស របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​ចាត់​ឲ្យ​មន្ត្រី​ចុះ​មក​ជួយ​បង្រៀន​ពី​របៀប​ដាំ​ដុះ មិន​ប្រើប្រាស់​ជីគីមី​បង្ក​ឲ្យ​ប៉ះពាល់​សុខភាព ហើយ​បាន​ធ្វើ​ឲ្យ​បន្លែ​របស់​គាត់​កាន់តែ​មានឈ្មោះ​បោះ​សម្លេង និង​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ ។

ក្នុង​ពេល​ដាំ​ដុះ​១​ខែ ត្រូវ​បាន​មន្ត្រី​ជំនាញ​បាន​ចុះ​មក​មើល​ម្តង ហើយ​២​ទៅ​៣​ខែ​ហៅ​មក
ប្រជុំ​ម្តង ដើម្បី​ពង្រឹង​សុវត្ថិភាព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង មិន​ប៉ះពាល់​ដល់​សុខភាព ក្នុង​១​ថ្នាល​បន្លែ​ស្ពៃ​ត្រូវ​កាត់​ម្តង​បាន​ប្រហែល​៤០​ទៅ​៥០​គីឡូក្រាម ដោយ​មាន​សាឡា​ត់​លក់​១​គីឡូក្រាម​បាន​៤.០០០​រៀល ស្ពៃ​តឿ​១​គីឡូ​តម្លៃ ៣.០០០​រៀល ដើម​ខាត់ណា​១​គីឡូ​៥.០០០​រៀល ។

របរ​ដាំ​បន្លែ​លក់​នេះ​បាន​ជួយ​ដល់​ជីវភាព​គ្រួ​សារបាន​ច្រើន​គ្រាន់បើ​រហូត​ដល់​បាន​សាងសង់​ផ្ទះថ្ម​បេតុង​១​ល្វែង​សម្រាប់​រស់នៅ​សមរម្យ​សព្វថ្ងៃ​ក្នុងភូមិ​គេ​មានការ​អភិ​វ​ឌ្ឈ​ធ្វើ​ផ្លូវ និង​សំណង់ផ្ទះ​ល្វែង​បាន​រីក​ចម្រើន​ពេល​យប់​មាន​ភ្លើង​ភ្លឺ​តាម​ផ្លូវ​ព្រោងព្រាត​ទៀត​ផង ។ ជាមួយ​នោះ​គាត់​មាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា សូម​នាំ​គ្នា​គាំទ្រ​ផលិតផល​បន្លែ​របស់​ខ្មែរ​ឲ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត ។

អ្នកស្រី ហេង ណា​រឿ​ន វ័យ​៣៩​ឆ្នាំ បាន​ប្រាប់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១០ តុលា គាត់​បាន​មក​ប្រមូល​ទិញ​បន្លែ​ស្ពៃ​ពី​ផ្ទះ​របស់ ឈ្មោះ ស៊ី​ម​ហ៊​ង ដោយ​ប្រមូល​ម្តង​បាន​ជិត​១០០​គីឡូក្រាម លក់ម​កបោះ​ឲ្យ​ម៉ូយ​នៅ​ផ្សា​របឹង​កុង និង​ផ្សារ​ធំ​ក្រុង​កំពង់ចាម ដោយ​ក្នុង​១​គីឡូក្រាម​បាន​ចំណេញ​ពី​៣០០​រៀល ទៅ​៥០០​រៀល ប្រសិនបើ​គាត់​ទិញ​ស្ពៃ​មក​ពី​ខាងក្រៅ​មិនមែន​បន្លែ​សុវត្ថិភាព​នោះ​មិន​មាន​អ្នកទិញ​នោះ​ទេ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​រូប​គាត់​បាន​ចុះ​ប្រមូល​ទិញ​បន្លែ​សុវត្ថិភាព​នៅ​តាម​តំបន់​ផ្សេង​ៗ​មក​លក់​លើ​ទីផ្សារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ