ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! ​រោគ​សញ្ញា​ដែល​បញ្ជាក់​ថា ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែមហើយ

4 ឆ្នាំ មុន

បច្ចុប្បន្ន​នេះ ជំងឺ​ទឹកនោមផ្អែម កំពុង​រីក​រាលដាល និង​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ក៏​គ្មាន​ថ្នាំ​ណា អាច​ព្យាបាល​វា ឲ្យ​ជា​សះស្បើយ ១០០ ភាគរយ​ដែរ​។ ជំងឺ​ទឹកនោមផ្អែម…

បច្ចុប្បន្ន​នេះ ជំងឺ​ទឹកនោមផ្អែម កំពុង​រីក​រាលដាល និង​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ក៏​គ្មាន​ថ្នាំ​ណា អាច​ព្យាបាល​វា ឲ្យ​ជា​សះស្បើយ ១០០ ភាគរយ​ដែរ​។ ជំងឺ​ទឹកនោមផ្អែម កើតឡើង​នៅ​ពេល​ដែល រាង​កាយ​របស់​យើង មិន​អាច​ផលិត ឬ​ប្រើប្រាស់​អាំង​ស៊ុ​យ​លី​ន បាន​ត្រឹមត្រូវ​។

អាំង​ស៊ុ​យ​លី​ន ជា​អ័រម៉ូន​ដ៏​សំខាន់ ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​លំពែង​។ អាំង​ស៊ុ​យ​លី​ន មាន​នាទី​ដឹកនាំ​គ្លុយកូស ពី​ក្នុង​ឈាម ទៅ​កាន់​កោសិកា​រាង​កាយ​។

នៅ​ពេល​ដែល​ជាតិ​គ្លុយកូស ចាល់​នៅ​ក្នុង​ចរន្តឈាម ជាតិ​ស្ករ​នឹង​កើនឡើង ដែល​ជា​ហេតុ​ធ្វើ​អ្នក ឡើង​ជាតិ​ស្ករ (hyperglycemia)​។ ពេល​ឡើង​ជាតិ​ស្ករ អ្នកជំងឺ​មួយ​ចំនួន តែង​លេច​ចេញ​ជា រោគ​សញ្ញា​មួយ​ចំនួន​។

រោគ​សញ្ញា​ចម្បង ដែល​កើត​មាន​ជា​ញឹកញាប់ ៖
១- ស្រេកទឹក​ខ្លាំង
២- នោម​ញឹក
៣- ស្រក​ទម្ងន់
៤- ឃ្លាន​ជាង​មុន
៥- ព្រឹល​ភ្នែក
៦- អស់កម្លាំង
៧- ឈឺក្បាល​។

រោគ​សញ្ញា​ផ្សេង​ៗ​ទៀត ៖
១- ឆាប់​ខឹង
២- ស្ពឹក​ដៃ ស្ពឹក​ជើង
៣- ឧស្សាហ៍​ឆ្លង​មេរោគ ជា​ពិសេស ប្លោក​នោម និង​អញ្ចាញធ្មេញ
៤- របួស​មិន​ងាយ​ជា
៥- ឧស្សាហ៍​អស់កម្លាំង
៦- ស្បែក​ស្ងួត​។

ពេល​លើស​ជាតិ​ស្ករ​ខ្លាំង អ្នកជំងឺ​អាច ៖
១- ដកដង្ហើម​មាន​ក្លិន​ដូច​ផ្លែ​ឈើ
២- ចង្អោរ
៣- ក្អួត
៤- រវើរវាយ ភ័​ណ្ឌ​ច្រឡំ និង​រំជួលចិត្ត
៥- ឈឺ​ក្នុង​ពោះ
៦- ខ្សោយ
៧- សន្លប់​ ​(​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ