អីយ៉ាស់! តារាចម្រៀង ចំរើន សុ​ភ័​ក្រ បង្ហាញមុខ​ម្ចាស់​​ស្នេហ៍​ហើយ


រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​តូច​ច្រឡឹង​ដែល​ដុសខាត់​សមត្ថភាព​ចេញពី​សាលា​សិល្បៈ​ចំរើន សុភ​ក្រ័ បាន​កសាង​កេរ្តិ៍ឈ្មោះ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ។ តាំងពី​មានឈ្មោះ​លេចធ្លោ​ក្នុង​សង្គម​សិល្បៈ​មក គ្រប់​សកម្មភាព​របស់​នាង​ត្រូវ​មហាជន​ចាប់អារម្មណ៍​មិន​ថា​បទ​ចម្រៀង ឬ​ការ​តុបតែង​ខ្លួន​ឡើយ ។ ពេល​នេះ​មហាជន​កាន់តែ​ចាប់អារម្មណ៍​ចំពោះ​រឿង​ស្នេហ៍​របស់​នាង​ជាមួយ​បុរស​ម្នាក់ ។

កញ្ញា ចំរើន សុ​ភ័​ក្រ ជា​អតីត​បេក្ខភាព​ក្នុង​កម្មវិធី The Voice Cambodia និង​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ហាក់ដូចជា​ឡើង​កូដ​យ៉ាង​ខ្លាំង​ក្នុង​អាជីព​របស់​ខ្លួន ។ ជាមួយ​គ្នា​នេះ​ចំរើន សុ​ភ័​ក្រ ក៏​មាន​បងស្រី​ឈ្មោះ​ចំរើន សុភា គឺជា​អ្នក​រាំ​របាំ ថែម​ទាំង​មាន​មាន​ទឹកដម​សំឡេង​ពីរោះ​រណ្ដំ​ទៀត​ផង ។ បើ​ទោះជា​កញ្ញា ចំរើន សុ​ភ័​ក្រ ជា​តារាចម្រៀង​ស្រី​ពន្លក​ថ្មី​ក្នុង​វិ​ថី​សិល្បៈ​បែប​ណា​ក្ដី តែ​ប្រជាប្រិយភាព​របស់​នាង​ត្រូវ​បាន​មហាជន​ទទួលស្គាល់​យ៉ាង​ខ្លាំងក្លា តាម​រយៈ​ទឹកដម​សំឡេង​ដ៏​ពីរោះ​រណ្ដំ ។

ជាមួយ​គ្នា​នេះ​ដែរ ថ្មី​ៗ​នេះ តារា​ស្រី​វ័យក្មេង​រូប​នេះ​ធ្វើ​ឲ្យ ហ្វេ​ន​ៗ​ទាំងអស់ ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​​ទៅ​លើ​រូបថត​ជា​ច្រើន​សន្លឹក ជាមួយ​បុរស​មួយ​រូប ដែល​ត្រូវ​បាន​គេ​គិត​ថា ប្រហែលជា​មនុស្ស​ពិសេស​របស់​សុ​ភ័​ក្រ ជា​មិន​ខាន ។

មិន​បាន​ប៉ុន្មាន​ផង​ការណ៍​ពិត​ត្រូវ​បាន​បកស្រាយ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង ឡុ​ង បាន​បញ្ជាក់​ថា បុរស​ដែល​តាម​កៀក​ជាមួយ​ចំរើន សុ​ភ័​ក្រ សឹង​គ្រប់ពេលវេលា និង​ទីកន្លែង​នោះ គឺជា​គូ​ដណ្ដឹង​របស់​នាង​សោះ ដែល​បាន​យល់ចិត្ត​ថ្លើម​គ្នា​រាប់​ឆ្នាំ​មក​ហើយ ។​

ក្នុង​នោះ​ដែរ​លោក​បាន​អម​ដោយសារ​ខ្លី​មាន​អត្ថន័យ​ថា​៖«​យ៉ាងណាមិញ គ្រាន់តែ​មានការ​បែកធ្លាយ​ពី​ទំនាក់ទំនង​ស្នេហា​បែប​នេះ​ភ្លាម ធ្វើ​ឲ្យ​អ្នកគាំទ្រ​ទាំងអស់ សុទ្ធតែ​បាន​សរសើរ​ថា ចំរើន សុ​ភ័​ក្រ និង​គូស្នេហ៍ ពិតជា​មើលទៅ​សម​គ្នា​ខ្លាំង​ណាស់ ថែម​ទាំង​ជូនពរ​ឲ្យ​តារា​រូប​នេះ ឆាប់​ចូល​រោង​ជ័យ ឆាប់​ៗ​ផង​ដែរ​»​។

ការ​បង្ហាញ​មុខមាត់​គូស្នេហ៍​លក្ខណៈ​បើក ចំហ​នេះ​បាន​ធ្វើ​ឲ្យ​បណ្តា​បុរស​មួយ​ចំនួន​ដែល​លួច​បេតី​លើ​នាង​ខកចិត្ត​ស្រងាកចិត្ត​ពេល​នាង​មាន​អ្នក​តាម​ថែ ហើយ​ខកបំណង​មិន​ស្ទើរ​នោះ​ទេ​នៅ​ពេល​ចង់បាន​នាង​តែ​របូត​ចេញ ។​យ៉ាងណាមិញ ម្នាក់​ៗ​បាន​សរសើរ​ថា​គូស្នេហ៍​នេះ​សម​គ្នា និង​ជូនពរ​ឲ្យ​ស្រឡាញ់​គ្នា​ត​ហូត​ទៅ​។

នៅ​មិន​ទាន់​មានការ​បង្ហើប​ឲ្យ​ដឹង​ថា​ពេល​ណា​ចំរើន សុភ​ក្រ័​ដាក់​ពេលវេលា​ចូល​រោងការ​ឲ្យ​លម្អិត​នៅឡើយ ដោយសារ​តែ​មក​ទល់​ពេល​នេះ​សិល្បៈ​របស់​នាង​កំពុង​តែ​លូតលាស់​ទៅ​មុខ ហើយ​ត្រូវការ​រក​លុយកាក់​សន្សំទុក​រៀបចំ​អនាគត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ