ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Urban Village បើក​សម្ពោធ​គម្រោង​​ទី​២ របស់​ខ្លួន​ជា​ផ្លូវការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​ខុន​ដូ Urban Village ដែល​គម្រោង​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​នោះ បាន​ឈាន​ដល់​ការ​បើក​សម្ពោធ​ដំណាក់កាល​ទី​២​របស់​ខ្លួន​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​០២ តុលា ២០១៩​នេះ…

រាជធានី​ភ្នំពេញ ៖ គម្រោង​ខុន​ដូ Urban Village ដែល​គម្រោង​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​នោះ បាន​ឈាន​ដល់​ការ​បើក​សម្ពោធ​ដំណាក់កាល​ទី​២​របស់​ខ្លួន​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​០២ តុលា ២០១៩​នេះ ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ Urban Village បានអោយ​ដឹង​ថា គម្រោង​ទី​២ នៃ​អគារ​ខុន​ដូ​នេះ ស្ថិត​នៅ​លើ​ផ្ទៃដី​គម្រោង​ចំនួន ៧៦០​ពាន់​ម៉ែត្រការ៉េ ដែល​បញ្ចូល​លក្ខណៈ​ពិសេស និង​ទំនើប​ជា​ច្រើន​ជាមួយនឹង​របៀប​រស់នៅ​លក្ខណៈ​សហគមន៍ មាន​ទីតាំង​ស្ថិត​នៅ ចន្លោះ​មហាវិថី​សម្ដេច​ហ៊ុន សែន និង​ផ្លូវជាតិ​លេខ ២ ជា​តំបន់​មានការ​អភិវឌ្ឍ​ខ្លាំង និង​ឆាប់រហ័ស​បំផុត​នៅ​ទីក្រុង​ភ្នំពេញ ។ បច្ចុប្បន្ន​វា​គឺជា​គម្រោង​អគារ​ខុន​ដូ​ដែល​មាន​តំលៃ​សមរម្យ​បំផុត ពោល​គឺ​មាន​តម្លៃ​ចាប់ពី ១៧០០ ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ ។ ជាមួយនឹង​កម្ចី​បាន​រហូត​ដល់​៧០ ភាគរយ សម្រាប់​រយៈពេល​២៥​ឆ្នាំ ។

តាម​សេចក្តី​ប្រកាស​ដដែល​ថា យូ​នី​ត​ទាំងអស់​នៃ​តំណាក់កាល​ទី​១ ត្រូវ​បាន​លក់​អស់​តែ​ក្នុង​រយៈ​ពេល​៩ ខែ​ប៉ុណ្ណោះ ហើយ​ចាប់ពី​ថ្ងៃនេះ​តទៅ យូ​នី​តនៃ​តំណាក់កាល​ទី​២ បាន​ចាប់ផ្តើម​លក់​ហើយ​។ ក្នុង​ចំណោម​ជាង ៨០០​យូ​នី​ត គឺ​៤០០​យូ​នី​ត ត្រូវ​បាន​លក់​អស់​រួច​ហើយ​។ នេះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ទំនុកចិត្ត​របស់​អតិថិជន ដែល​ពួក​គាត់​មើលឃើញ​អំពី​សក្តានុពល​របស់ Urban Village ។ ដើម្បី​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​ខ្លួន កាលពី​ខែឧសភា​កន្លង​ទៅ អគារ​ខុន​ដូ Urban Village គឺជា​គម្រោង​អគារ​ខុន​ដូ​តែ​មួយ​គត់​នៅ​កម្ពុជា​ដែល​បាន​ឈ្នះ​ពានរង្វាន់​ចំនួន ៥ ក្នុង​ពេល​តែ​មួយ​។

ពានរង្វាន់​ទាំង ៥ នោះ​រួម​មាន ពានរង្វាន់ The Best Condo Development (Cambodia) ពានរង្វាន់ The Best Condo Development (Phnom Penh) ពានរង្វាន់ Best Condo Landscape Architectural design ពានរង្វាន់ Best Condo Architectural Design និង​ពានរង្វាន់ Best Condo Interior Design ដែល​ផ្តល់​ជូន​ដោយ ក្រុមហ៊ុន​អចលនទ្រព្យ Asia Property Guru ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស សិង្ហ​បុរី​។

លោក Ben Li នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Urban Hub​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ខុន​ដូ​នេះ បាន​ថ្លែង​ថា យើង​ជា​ក្រុមហ៊ុន​អន្តរជាតិ ផ្តោត​សំខាន់​ចំពោះ​អតិថិជន​របស់​យើង និង​ចង់​បង្កើត​សហគមន៍​ពិតប្រាកដ និង​រស់​រវើក ។ នេះ​គឺជា​ចំណុច​ដ៏​សំខាន់ ហើយ​ប្រធានបទ​របស់​យើង គឺ រស់នៅ ធ្វើការ និង​កម្សាន្ត ។ ចំពោះ​តំណាក់កាល​ទី​២ នេះ​គឺ​មាន​ចំនួន​៤ អគារ ដែល​អគារ​នីមួយ​ៗ​មាន​៥១​ជាន់ លើ​ផ្ទៃដី សរុប​ចំនួន​៧៦ ០០០ ម៉ែត្រការ៉េ ខណៈ​អគារ​លំនៅ​ឋាន​មាន​ទំហំ ១២ ០០០ ម៉ែត្រការ៉េ និង​មាន​កម្ពស់ ១៥០ ម៉ែត្រ សរុប​ចំនួន ១៧០០ យូ​នី​ត នឹង​មាន​ទំហំ​ចាប់ពី ៤៨ រហូត​ដល់ ១០៧ ម៉ែត្រការ៉េ ដែល​គ្រោង​នឹង​បញ្ចប់​នៅ ខែកញ្ញា ឆ្នាំ​២០២២។

គួរ​បញ្ជាក់​ថា អគារ​ខុន​ដូ​ដ៏​ប្រណីត​នេះ ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​រស់នៅ និង​កម្សាន្ត ហើយ ៤៥ ភាគរយ​នៃ​ផ្ទៃដី​សរុប​នៃ​គម្រោង​នេះ ត្រូវ​បាន​រក្សា​ទុកជា​កន្លែង​បៃតង ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​កន្លែង​សម្រាក និង​កម្សាន្ត​ដ៏​មាន​ផាសុកភាព សម្រាប់​សហគមន៍ ។ សម្រាប់​ទីធ្លា​សាធារណៈ​មាន​​ទំហំ​ធំ​ទូលាយ មាន​សុវត្ថិភាព និង​ផាសុកភាព សម្រាប់​អ្នក​រស់នៅ ជា​ពិសេស​សម្រាប់​សកម្មភាព​កម្សាន្ត​ផ្សេង​ៗ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ