ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ចោរលួចគាស់ផ្ទះម្នាក់ ដកហូត​ទ្រព្យ​បាន​មក​វិ​ញ​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២២ កញ្ញា ក្រោយ​ពី​មានការ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម នៅ​ភូមិ​អង្គ្រង ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី​។ លោក​ឧត្តមសេនីយ៍ត្រី…

ខេត្តបាត់ដំបង ៖ ​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២២ កញ្ញា ក្រោយ​ពី​មានការ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម នៅ​ភូមិ​អង្គ្រង ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី​។ លោក​ឧត្តមសេនីយ៍ត្រី
ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ទិ​ត តយ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​ ។

ជន​នេះ​ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​មោង​ប្ញស្សីឃាត់ខ្លួន​ ក្រោយ​ពី​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គាស់​​​ទម្លាយ​លំនៅ​ឋាន​ចូល​លួច​ទ្រព្យសម្បត្តិ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ នៅ​ចំណុច​ភូមិ-ឃុំ​ខាងលើ ដែល​ម្ចាស់ផ្ទះ​ឈ្នះ​ឆ​ន ខ្លឹ​ង ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រោយ​ទ​ទូល​បណ្ដឹង​ជន​រង​គ្រោះ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​តែ​ម្ដង​។ បើ​តាម​ជន​រង​គ្រោះ​ឈ្មោះ​ឆ​ន ខ្លឹ​ង បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​ដៃដល់​បាន​គាស់​ផ្ទះ​គាត់​ចូល​លួច​ទ្រព្យសម្បត្តិ នៅ​ពេល​គាត់​បិត​ទ្វារ​រួច​ចេញ​ទៅ​ក្រៅ លុះ​ត្រឡប់​មក​វិញ​ទើប​ដឹង​។

គាត់​បាន​ប្រាប់​ទៀត​ថា ជន​ដៃដល់​បាន​លួច​យក​ខ្សែ​.​ក​មាស​១​ខ្សែ​ទម្ងន់​២,៧​តំឡឹង ខ្សែដៃ​១​ខ្សែ​ទម្ងន់​១​តំឡឹង និង​លុយ​ខ្មែរ​ចំនួន​១៣​លាន​រៀល​។ ក្រោយ​ពេល​ឃាត់ខ្លួន​យក​មក​សួរនាំ ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​គាស់​ផ្ទះ​ចូល​លួច​គ្រឿង​អ​លង្កា​រ​និង​លុយ​របស់​ជន​រង​គ្រោះ​មែន​។

​ជាមួយនឹង​ការ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​បាន​ដកហូត​វត្ថុ​តាង មាន​លុយ​ខ្មែរ​ចំនួន​៨​លាន​រៀល ខ្សែ.​ក​​ចំនួន​​១ខ្សែ និង​ខ្សែដៃ​១​ខ្សៃ​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ចាត់ការ​តាម​នីតិវិធី​ហើយ​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ