ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Thor សមាជិក​ក្រុម Avenger កំពុង​ធ្វើ​ឱ្យ​ជ្រួលជ្រើម​ពេញ​សឹ​ង្ហ​បុរី (មានវីដេអូ)

4 ឆ្នាំ មុន

បើ​តាម​ការ​ចេញផ្សាយ​របស់ asiaone នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ថា​កំពូល​តារា​សម្តែង​ប្រចាំ​ផលិតកម្ម Marvel លោក Chris Hemsworth…

បើ​តាម​ការ​ចេញផ្សាយ​របស់ asiaone នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ថា​កំពូល​តារា​សម្តែង​ប្រចាំ​ផលិតកម្ម Marvel លោក Chris Hemsworth បង្ហាញខ្លួន​នៅ​ទីក្រុង​មួយ​ក្នុង​ប្រទេស​សឹ​ង្ហ​បុរី​ដើម្បី​ទស្សនាការ​ប្រណាំង​រថយន្ត Formula One នា​ចុង​ស​ប្តា​ហ៍​នេះ ។

តាម​រយៈ​វី​ដេ​អូ​មួយ​បាន​បង្ហាញ​ថា តារា​សម្តែង​ជា​តួអង្គ Thor របស់​ត្រកូល Avenger ក្នុង​ផលិតកម្ម Marvel បាន​ដើរ​សំដៅ​ទៅ​កាន់​អាង​ហែល​ទឹក ប៉ុន្តែ​រូប​លោក​ត្រូវ​បាន​អ្នកគាំទ្រ​ចោមរោម​សុំ​ថតរូប​ជាមួយ​ដោយសារ​តែ​មានឱកាស​បាន​ជួប​ជាមួយនឹង Idol របស់​ខ្លួន​ដោយ​នឹក​ស្មាន​មិន​ដល់​បែប​នេះ ។

តាម​រយៈ​វី​ដេ​អូ​នោះ​ទៀត​សោទ តារា​សម្តែង​ខាងលើ​មិន​មានការ​វាយ​ឬក ឬ​ហាមឃាត់​មិន​ឱ្យ​អ្នកគាំទ្រ​មក​ថតរូប​ជាមួយ​ខ្លួន​នោះ​ទេ ផ្ទុយ​ទៅ​វិញ Chris Hemsworth បាន​ថតរូប​ជាមួយ​អ្នកគាំទ្រ​ពោរពេញ​ដោយ​ស្នាមញញឹម​ថែម​ទៀត ។

វី​ដេ​អូ​នោះ​ផង​ដែរ​ត្រូវ​បាន​បង្ហោះ​ដោយ​គ្រូបង្វឹក​ផ្ទាល់ខ្លួន​របស់​លោក​ឈ្មោះ Luke Zocchi រួម​ជាមួយនឹង​ជំនួយការ​ឈ្មោះ Aaron Grist ដែល​ក្នុង​នោះ​ក៏​មាន​ជាប់​បុគ្គល​ទាំង​ពីរ​នោះ​ផង​ដែរ ។

ទន្ទឹម​នឹង​នោះ​ផង​ដែរ​មាន​ជនជាតិ​សឹ​ង្ហ​បុរី​ជា​ច្រើន​បាន​ជ្រួលជ្រើម​ជា​ខ្លាំង​លើ​បណ្តាញ​សង្គម Twitter ដោយ​មិន​នឹក​ស្មានថា​កំពូល​តារា​សម្តែង Chis Hemsworth ដែល​ជា​តួអង្គ​វីរបុរស Thor របស់​ត្រកូល Avengers ស្ងាត់​ៗ​ស្ថិត​នៅ​សឹ​ង្ហ​បុរី​បែប​នេះនោះ​ឡើយ ៕

ប្រភព ៖ asiaone , កែសម្រួល​ដោយ ៖ សំណាង