ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ត្រីដូហ្វីនធំមួយក្បាល ត្រូវបានគេប្រទះឃើញងាប់
នៅក្បែរចុងឆ្នេរអូរឈើទាល កាលពីវេលាម៉ោង០៩យប់ថ្ងៃទី១៦ កញ្ញា ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង
ព្រះសីហនុ ដោយមិនទាន់ដឹងពីមូលហេតុនោះទេ ។
សេចក្តីរាយការណ៍បន្តថា ខ្មោចត្រីដូហ្វីនខាងលើនោះ គឺមានទម្ងន់ប្រហែល២០០គីឡូក្រាម ដោយគេមិនដឹងថា វាបានងាប់ពីទីកន្លែងណានោះទេ តែបានអណ្តែតមកទើរនៅក្បែរឆ្នេរខាងលើ ក៏ត្រូវពលរដ្ឋប្រទះឃើញតែម្តង ។ ភ្លាមៗ ពលរដ្ឋបានទៅរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍ផងដែរ ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ