ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាល់​តិច នាំ​មក​នូវ​ប្រេងឥន្ធនៈ​ដែល​មាន​ថាមពល​ឯតទគ្គ​កម្ម​ពិភពលោក ដល់​​ប្រទេស​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ១២​ខែកញ្ញា ឆ្នាំ ២០១៩ ៖ ឥឡូវនេះ ប្រជាជន​កម្ពុជា​អាច​ទទួល​បាន​ប្រេង​ឥន្ធនៈ​ដែល​មាន​ថាមពល​ឯតទគ្គ​កម្ម​ពិភពលោក​នៅ​ស្ថានីយប្រេងឥន្ធនៈ កាល់​តិច ដែល​នៅ​ជិត​ពួក​គាត់…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ១២​ខែកញ្ញា ឆ្នាំ ២០១៩ ៖ ឥឡូវនេះ ប្រជាជន​កម្ពុជា​អាច​ទទួល​បាន​ប្រេង​ឥន្ធនៈ​ដែល​មាន​ថាមពល​ឯតទគ្គ​កម្ម​ពិភពលោក​នៅ​ស្ថានីយប្រេងឥន្ធនៈ កាល់​តិច ដែល​នៅ​ជិត​ពួក​គាត់ ។ នាំ​មក​ជូន​ដោយ​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​នា​ពេល​ថ្មី​ៗ​នេះ ប្រេងឥន្ធនៈ កាល់​តិច ជាមួយ Techron® បាន​ចាក់​ប្រេង​ឲ្យ​រថយន្ត​ដែល​មាន​អាយុ​២៨​ឆ្នាំ ឡើង​ភ្នំ​កម្ពស់ ១.០០០ ម៉ែត្រ ដើម្បី​កំណត់​ត្រា​ឯតទគ្គ​កម្ម​ពិភពលោក GUINNESS WORLD RECORDS® title ថ្មី​មួយ គឺ​ការ​បើកបរ​រថយន្ត​ឡើង​ផ្លូវ​ចំណោតភ្នំ​ដ​យ​ឆាង បាន​លឿន​ជាង​គេ។

តាម​រយៈ​ការ​បង្ហាញ​ក្នុង​កម្មវិធី «Record Rides» មាន​ពីរ​វគ្គ នៅ​ប៉ុស្តិ៍​ទូរទស្សន៍​អន្តរជាតិ
National Geographic ដែល​ក្រុមហ៊ុន កាល់​តិច ជា​ដៃគូ​សហការ​តែ​មួយ​គត់​សម្រាប់​ការ
ប្រកួតប្រជែង​ថាមពល​ប្រេងឥន្ធនៈ​របស់​កាល់​តិច Caltex’s Fuel Power Challenge ។
យើង​បានឃើញ​អ្នកបើកបរ​រថយន្ត​ប្រណាំង​ដ៏​ស្ទាត់ជំនាញ​កូន​ចិន​កាត់​ចា​ម៉ៃ​កា Natasha
Chang និង​ពិធីករ​ទូរទស្សន៍ KC Montero បាន​ធ្វើការ​ប្រកួត​គ្នា​ដោយ​វាស់​នាទី ដើម្បី​ឈាន
ទៅ​រក​កំណត់​ត្រា​បើកបរ​ឡើង​ភ្នំ​ដ​យ​ឆាង ។ នៅ​ទីបំផុត Natasha បាន​កំណត់​ឯតទគ្គ​កម្មនេះ ដោយ​ប្រើ​រយៈពេល​តែ ៦ នាទី ៥២,៦៩២ វិនាទី ដែល​នេះ​ជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​មួយ​ក្នុង​កំណត់​ត្រា​បើកបរ ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​លោក Shahid Ahmed អគ្គនាយក​ក្រុមហ៊ុន Chevron
ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង កម្ពុជា បាន​ចែករំលែក​ថា ការ​ធ្វើតេស្ត​ដោយ​ប្រើ
ឧបករណ៍ Boroscope កាលពី​ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន
បង្ហាញ​ឲ្យ​ដឹង​ថា កាល់​តិច ជាមួយ Techron® ជា​ប្រេងឥន្ធនៈ​ដែល​ជួយ​រក្សា​ម៉ាស៊ីន​បាន​ស្អាត​នៅ​ពេល​បើកបរ ចំណែក​ការ​ឈ្នះ​ពានរង្វាន់ GUINNESS WORLD RECORDS® title ក៏​ជួយ​បង្ហាញ​ពី​ថាមពល​លាង​សម្អាត​ម៉ាស៊ីន​យានយន្ត​ជាមួយ​មុខងារ Techron® ដែល​ធ្វើ​ឲ្យ​យានយន្ត​មានដំណើរ​ការ​ល្អ​បំផុត និង​ផ្តល់​ថាមពល​អតិបរមា​ដល់​យានយន្ត​របស់​អ្នក ។

លោក Ahmed បាន​បន្ថែម​ទៀត​ថា «​នេះ​ជា​ប្រេងឥន្ធនៈ​ដែល​មាន​ថាមពល​ដ៏​អស្ចារ្យ ដែល​អតិថិជន​របស់​យើង​អាច​ទទួល​បាន​បទ​ពិសោធន៍​នេះ​នៅ​ស្ថានីយប្រេងឥន្ធនៈ កាល់​តិច ដែល​នៅ​ជិត​ពួក​គាត់ ដើម្បី​ផ្តល់​ថាមពល​ដល់​យានយន្ត​ក្នុង​ការ​បើកបរ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​» ។

ម៉ាស៊ីន​យានយន្ត​ដែល​មាន​ថាមពល​អតិបរិមា គឺ​ទាមទារ​ឲ្យ​មានការ​បញ្ជូន​ខ្យល់ និង​ប្រេងឥន្ធនៈ​បាន​ល្អ តែបើ​មាន​បញ្ហា​កើតឡើង នោះ​ដោយសារ​តែ​មានការ​កកស្ទះ​នៅ​ក្នុង​សន្ទះ​ប្រេង និង​ប៊ិក​ប្រេង ។ ខាង​គីមីវិទ្យា​តែ​មួយ​គត់​របស់ Techron® ត្រូវ​បាន​បញ្ជាក់​ថា ដើម្បី​កម្ចាត់ និង​ការពារ​ម៉ាស៊ីន​យានយន្ត​ពី​ការ​កកស្ទះ​នៅ​ផ្នែក​សំខាន់​ៗ​ទាំងនេះ គឺ​មាន​តែ​កាល់​តិច ជាមួយ Techron® ទេ ដែល​មាន​បច្ចេកវិជ្ជា Clean & Glide technology អាច​ជួយ​កាត់​បន្ថយ​ការ​កកិត និង​បង្កើន​ថាមពល​ដល់​ម៉ាស៊ីន​យានយន្ត​របស់​អ្នក ។

ដោយ​ភ្ជាប់​ជាមួយ​សមិទ្ធផល​នៃ​កំណត់​ត្រា​ឯតទគ្គ​កម្ម​ពិភពលោក ហ្គី​ណេ​ស (GUINNESS WORLD RECORDS® title) របស់​ពួក​គេ កាល់​តិច​កម្ពុជា កំពុង​អបអរសាទរ​ជាមួយ​ប្រជាជន​កម្ពុជា​ដែល​ដឹង​នូវ​អ្វី​ដែល​ត្រូវធ្វើ​ដើម្បី​ទទួល​បាន​លទ្ធផល​ដ៏​អស្ចារ្យ ៖ កញ្ញា ស៊ន សៀវ​ម៉ី អ្នក​ឈ្នះ​មេដាយមាស​ដំបូង​គេ​របស់​កម្ពុជា នៅ​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ហ្គេ​ម កញ្ញា ប៊ី សុធា​រី អ្នកតំណាង​កម្ពុជា​ដំបូង​គេ​នៅ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល និង​លោក លី វ៉ា​ហេ​ត កីឡាករ​បាល់ទាត់​កម្ពុជា​ដំបូង​គេ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាងគេ​ក្នុង​មួយ​រដូវ​កាល ។

អ្នក​ទទួល​បាន​សមិទ្ធផល​ទាំងនេះ ក៏​មាន​វត្ត​មាននៅ​ក្នុង​ព្រឹត្តិការណ៍​សារព័ត៌មាន​នេះ​ផង​ដែរ ។ ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ការ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ហ្គី​ណេ​ស (GUINNESS WORLD RECORDS®) សម្រាប់ «​ការ​បើកបរ​រថយន្ត​ឡើង​ផ្លូវ​ចំណោតភ្នំ​ដ​យ​ឆាង​បាន​លឿន​ជាងគេ​» សូម​ចូល​ទៅ​កាន់ https://caltexrecordrides.com/ ។ សម្រាប់​ព័ត៌មាន​ចុង​ក្រោយ រួម​ទាំង​សមិទ្ធផល​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Caltex Cambodia នៅ​លើ https://www.facebook.com/CaltexCambodia/ ។ ដោយ​សហ​ការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ