ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​រ៉ា​យ ស​ក្ខិ​ណា ពពោះ​កូន​ទី​ពីរ​ដូច​បំណង

4 ឆ្នាំ មុន
  • ភ្នំពេញ

អ​តី​តារា​សម្តែង​សម្បុរ​ស្រអែម​អ្នក​នាង សា​រ៉ា​យ ស​ក្ខិ​ណា កំពុង​ពពោះ​កូន​ទី​ពីរ​ហើយ បន្ទាប់​ពី​អ្នក​នាង​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​អាណិកជន​ខ្មែរ​អា​មេ​រិ​ក ហើយ​ទទួល​បានកូន​ស្រី​ជា​ចំណងដៃ ។ សា​រ៉ា​យ ស​ក្ខិ​ណា បានឱ្យ​ដឹង​ដំណឹង​ពី​ការ​ពពោះ​កូន​ទី​ពីរ​របស់​នាង​ជា​សាធារណៈ​តាម​រយៈ​ការ​បង្ហោះ​រូបភាព​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​គ្រួសារ…

អ​តី​តារា​សម្តែង​សម្បុរ​ស្រអែម​អ្នក​នាង សា​រ៉ា​យ ស​ក្ខិ​ណា កំពុង​ពពោះ​កូន​ទី​ពីរ​ហើយ បន្ទាប់​ពី​អ្នក​នាង​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​អាណិកជន​ខ្មែរ​អា​មេ​រិ​ក ហើយ​ទទួល​បានកូន​ស្រី​ជា​ចំណងដៃ ។

សា​រ៉ា​យ ស​ក្ខិ​ណា បានឱ្យ​ដឹង​ដំណឹង​ពី​ការ​ពពោះ​កូន​ទី​ពីរ​របស់​នាង​ជា​សាធារណៈ​តាម​រយៈ​ការ​បង្ហោះ​រូបភាព​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​គ្រួសារ ដោយ​ភ្ជាប់​ជាមួយ​សារ​ថា ពួក​យើង​កំពុង​រង់ចាំ​អ្នក ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ទទួល​បានកូន​ទី​ពីរ​របស់​នាង ។

យ៉ាងណា​ក៏​ដោយ សា​រ៉ា​យ ស​ក្ខិ​ណា នៅ​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡើយ​ទេ​ថា កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​នា​ពេល​នេះ​ជា​កូនស្រី ឬ​កូនប្រុស និង​អាយុ​ប៉ុន្មាន​ខែ​នៅឡើយ​ទេ ប៉ុន្តែ​នាង និង​ស្វាមី​បាន​សម្តែង​នូវ​ភាព​សប្បាយ​រីករាយ​ចំពោះ​ដំណឹង​ដ៏​ល្អ​មួយ​នេះ ។

ជា​ការ​កត់សម្គាល់​បន្ទាប់​ពី សា​រ៉ា​យ ស​ក្ខិ​ណា បាន​បង្ហាញ​រូបភាព​ពពោះ​នា​ពេល​នេះ​គេ​សង្កេត​ឃើញ​ថា ប្រិ​យ​មិត្ត​អ្នកគាំទ្រ ជា​ពិសេស​មិត្តភក្តិ​នៅ​ក្នុង​រង្វង់​សិល្បៈ​ជា​ច្រើន​បាន​នាំ​គ្នា​ចូលរួម​អបអរសាទរ​ចំពោះ​វត្តមាន​សមាជិក​ថ្មី​នៃ​ក្រុម​គ្រួសារ​របស់​នា​ពេល​នេះ​។

វត្តមាន​កូន​ទី​ពីរ​របស់ សា​រ៉ា​យ ស​ក្ខិ​ណា នា​ពេល​នេះ គឺ​រឹតតែ​ធ្វើ​ឲ្យ​ចំណង​គ្រួសារ​របស់​នាង​កាន់​តែ​មាន​ភាព​កក់ក្តៅ ផ្អែមល្ហែម និង​មាន​សមាជិក​ថ្មី​បន្ថែម​ទៀត ។ សា​រ៉ា​យ ស​ក្ខិ​ណា បច្ចុប្បន្ន​កំពុង​តែ​មាន​វត្ត​មាននៅ​ក្នុងស្រុក​ខ្មែរ ក្នុង​ដំណើរ​កម្សាន្ត​មក​ជួបជុំ​ក្រុម​គ្រួសារ និង​ការងារ​ជំនួញ​ដែល​បាន​បើក​នៅ​ស្រុក​ខ្មែរ ខណៈ​ពេល​ដែល​វត្ត​មាននៅ​ក្នុងស្រុក​របស់​នាង​នា​ពេល​នេះ​ក៏​ទទួល​បាន​ទីផ្សារ​ការងារ​សិល្បៈ​តាម​រយៈ​ការ​ថត​សម្អាងការ​ផង​ដែរ ។

កន្លង​មក សា​រ៉ា​យ ស​ក្ខិ​ណា ធ្លាប់​បាន​អះអាង​ថា នាង​មិន​ទាន់​ចង់បាន​កូន​ទី​២​ឆាប់​ៗ​នោះ​ទេ ដោយសារ​តែ​កូន​ទី​១ ធ្វើ​ឲ្យ​អ្នក​នាង​នឿយហត់ ព្រោះតែ​ភាពរ​ពិស ប៉ុន្តែ​ដោយសារ​តែ​នាង​មិន​ចង់​ទំនេរ​ពោះ​យូរ និង​ចង់​ឲ្យ​កូនច្បង​មាន​គ្នា​ប្រឡែង​នោះ ទើប​នាង​យក​កូន​ទី ២ ទៀត ។

សូម​រំឭក​ផង​ដែរ​ថា តារា​សម្ដែង​អ្នក​នាង សា​រ៉ា​យ ស​ក្ខិ​ណា បាន​ចូល​រោងការ​កាលពី​ចុងឆ្នាំ ២០១៣ និង​បាន​សម្រេច​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​ស្វាមី​នៅ​អំឡុង​ខែមករា ឆ្នាំ ២០១៤ ។ បើ​ទោះបីជា​បាន​រួមរស់​ជាមួយ​ស្វាមី​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ក៏​ដោយ ប៉ុន្តែ នាង​មិន​បាន​ចាក​ចេញពី​វិស័យ​សិល្បៈ​នោះ​ទេ ពោល​គឺ​អតីត​តារា​សម្តែង​រូប​នេះ​នៅ​តែ​បង្ហាញខ្លួន​ក្នុង​រង្វង់​សិល្បៈ​ជា​បន្តបន្ទាប់ ក្នុង​ពេល​ដែល​នាង​បាន​មក​លេង​ស្រុក​ខ្មែរ​ម្តង​ៗ ។

ការ​បន្ដ​អាជីព​របស់ ស​ក្ខិ​ណា រហូត​មក​ដល់​ពេល​នេះ​ដោយសារ​ស្វាមី​របស់​នាង​លោក ប៊ុ​ន កែវ​មេត្រី តែងតែ​ផ្ដល់​ឲ្យ​ឱកាស​ឱ្យ​បន្តការងារ​សិល្បៈ​ជា​បន្ដរ​ទៅ​ទៀត​ដោយ​គ្មាន​ការ​ហាមប្រាម​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ