ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិផល និង​សម្ភារ​ប្រើប្រាស់ របស់​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង បាន​ដាក់​តាំង​បង្ហាញ ដើម្បី​ស្វែង រក​ទីផ្សារ

4 ឆ្នាំ មុន
  • ព្រៃវែង

ព្រៃវែង​៖ ដើម្បី​លើកទឹកចិត្ត និង​ស្វែងរក​ឱកាស​ទីផ្សារ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី ៤​ខែកញ្ញា ឆ្នាំ ២០១៩ មកនេះ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង…

ព្រៃវែង​៖ ដើម្បី​លើកទឹកចិត្ត និង​ស្វែងរក​ឱកាស​ទីផ្សារ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី ៤​ខែកញ្ញា ឆ្នាំ ២០១៩ មកនេះ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង បាន​រៀប ចំ​ធ្វើ​ពិធី​ដាក់​តាំង​បង្ហាញ ផ្សព្វផ្សាយ និង​ប្រឹក្សា​យោបល់​លើ​ផលិតផល​ខ្មែរ​មាន​សក្តានុពល ជា​ច្រើន​ប្រភេទ ដែល​ផលិតផល​ទាំងនោះ​សុទ្ធតែ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុម​អាជីវករ និង ប្រជា​កសិករ​នៅ​ក្នុង​ខេត្តព្រៃវែង​តែ​ម្តង ។

លោក វ៉ា រិ​ទ្ធី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា ផលិតផល​ដ៏​មាន​សក្កា​នុ ពល​ដែល​ត្រូវ​បាន​យក​មក​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិធី​នេះ​រួម​មាន​៖ សម្ភារ​ប្រើប្រាស់​ផ្ទះបាយ ធ្វើ​អំពី​ជ័រ ចង្ក្រាន​ប្រណីត កញ្ច្រែង កន្ត្រក​ម្លូ ជើងពាន បន្លែ​ធម្មជាតិ ពោត ល្ងរ សណ្ដែក គ្រាប់​ឈូក អំពៅ ពងមាន់​ពង​ទា មាន់​ស្រែ ប្រហុក ជ្រក់ អង្ករ ហូល ផាមួង ក្រមា សា​រ៉ុ​ង​សូត្រ និង​ផលិតផល​របស់​សហគមន៍​នារី​តាម​មូលដ្ឋាន​របស់​មន្ទីរ​កិច្ចការ​នារី​ខេត្តព្រៃវែង ។

លោក អួ​ង សុ​ខន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានឱ្យ​ដឹងផង​ដែរ​ថា កម្មវិធី​នេះ​គឺ​មាន​គោលបំណង​ជំរុញ​ឲ្យ​បរិយាកាស​អាជីវកម្ម ពាណិជ្ជ កម្ម​ក្នុងស្រុក​កាន់តែ​ល្អ​ប្រសើរ​ឡើង បង្កើន​ផលិតផល​ផលិតកម្ម និង​តម្លៃបន្ថែម​លើ​ផលិតផល ក្នុងស្រុក​ជា​អតិបរមា និង​ជំរុញ​ឱ្យ​មានការ​ផលិត​នៅ​ទំនិញ​ថ្មី​ៗ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​ក្នុង ស្រុក កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ខាងក្រៅ និង​ជំរុញ​ការ​នាំ​ចេញ ធ្វើ​ពិធី​ធម្មកម្ម​មុខទំនិញ​ថ្មី​ៗ ដើម្បី​អាច​មាន​លទ្ធភាព​ប្រកួតប្រជែង ទាំង​លើ​ទីផ្សារ​ក្នុងស្រុក ទីផ្សារ​ក្នុង​តំបន់ ព្រមទាំង​ពិភព លោក ជា​ពិសេស​គឺ​បង្កើត​ការងារ​ថ្មី​បន្ថែម​ទៀត ដែល​ផ្តល់​នូវ​ប្រាក់​ចំណូល​ច្រើន ទប់ស្កាត់ ការ​ធ្វើ​ចំណាកស្រុក និង​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។

លោក អួ​ង សុ​ខន បាន​បញ្ជាក់​ទៀត​ថា កិច្ច​ការងារ​នេះ​គឺ​ផ្តើម​ចេញ​ដំបូង​ពី​បងប្អូន​ប្រជាពលរដ្ឋ
ទាំងអស់​គ្នា​ដែល​ជា​អាជីវករ ពាណិជ្ជករ កសិករ​ម្ចាស់​ផលិតផល ត្រូវ​តែ​ពង្រឹងគុណភាព ផលិតផល​របស់​ខ្លួន ព្រម​ជាមួយ​ការ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ ធានា​បាន​នូវ​គុណភាព​ខ្ពស់ ជា​ពិសេស​គឺ​ភាព​ជឿជាក់​ពី​អតិថិជន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ