រាជធានីភ្នំពេញ ៖ របាំសហសម័យ ជាទម្រង់របាំថ្មីមួយដែលបានហូរចូលមកប្រទេសកម្ពុជានាដើមទសវត្សរ៍ឆ្នាំ២០០០ តាមរយៈកម្មវិធីផ្លាស់ប្ដូរនានារវាងសិល្បករកម្ពុជា និងបរទេស ។
ចាប់ពីពេលនោះមកទម្រង់របាំសហសម័យ ក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកជំនាញ និងអ្នករបាំខ្មែរ រហូតដល់ពេល ថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំការកម្មវិធីប្រកួតស្នាដៃរបាំសហសម័យថ្នាក់ជាតិជាលើកដំបូង ។
បើតាមការបកស្រាយរបស់អ្នកជំនាញរបាំ អ្នកគ្រូជ័យ ចន្ទកិត្យា និងអ្នកគ្រូជុំ វណ្ណសូដាជីវី ទៅលើនិយមន័យ «សហសម័យ» មានន័យថា ភាពឆ្លងគ្នានៃសម័យកាល ភាពចម្រុះគ្នានៃរឿងរ៉ាវ បរិយាកាសជុំវិញខ្លួនយើងដែលកំពុងតែកើតមានឡើង ។ ដូច្នេះហើយទើបក្នុង «របាំសហសម័យ» មានរឿងរ៉ាវ និងបច្ចេកទេសរាំ ព្រមទាំងធាតុផ្សំបង្កើត ខុសៗគ្នា ដែលធ្វើឲ្យអ្នកទស្សនាទទួលអារម្មណ៍ថា ស្នាដៃរបាំសហម័យ មានលាយបញ្ចូលទម្រង់ចម្រុះ រួមមានក្បាច់បុរាណ សម័យ ទាំងកាយវិការសម្ដែង សំឡេង និងភ្លេង សុទ្ធតែមានលក្ខណៈពិសេសប្លែកផ្ទុយស្រឡះពីរបាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ។
គេអាចកត់សម្គាល់ របាំសហសម័យ បានយ៉ាងងាយដោយផ្អែកលើចំណុចមូលដ្ឋានមួយចំនួនដូចជា៖
១-ចលនាក្បាច់រាំ៖ ក្បាច់រាំ និងទឹកមុខមានភាពសេរីជាង ដោយអ្នករាំអាចធ្វើចលនាគ្រប់បែបយ៉ាងនៅលើឆាកដោយពុំចាំបាច់ឲ្យមានភាពដូចគ្នាជាមួយអ្នករាំផ្សេងទៀត ហើយក៏ពុំមានការបែងចែកថា នេះជាកាយវិការតួអង្គប្រុស ឬស្រីដូចរបាំបុរាណ និងប្រពៃណីឡើយ ។ អ្នករាំក៏អាចពោល ឬច្រៀងដោយខ្លួនឯង ស្រែក ឬមិននិយាយអ្វីទាំងអស់ក៏បាន។
២-ការតុបតែងខ្លួន៖ ការជ្រើសរើសម្លៀកបំពាក់ ឬការតុបតែងមុខ គឺអាស្រ័យតាមគោលបំណងរបាំ ពុំមានការកំណត់ជាក់លាក់ដូចជាត្រូវប្រើក្បិន សំពត់ចរបាប់ សម្លៀកបំពាក់មានគ្រឿងតុបតែងលម្អច្រើន ឬគ្រឿងអលង្កានោះទេ។ តែគេអាចប្រើផ្នែកខ្លះនៃគ្រឿងទាំងនោះ ដូចជាមានការបញ្ចូលស្បៃរបាំជាដើម ។
៣-ភ្លេងកំដររបាំ៖ ក្រុមរបាំអាចច្នៃបទ ឬបង្កើតថ្មីសម្រាប់ស្នាដៃ នីមួយៗបាន ដោយថតទុក ឬលេងផ្ទាល់ ហើយឧបករណ៍ភ្លេងមានទាំងបុរាណ និងសម័យ មានចម្រៀងខ្លះ ពោលខ្លះ ឬអាចជាសំឡេងធម្មជាតិ ដូចជាសំឡេងទឹករលក ខ្យល់ ភ្លៀង ផ្គរ រន្ទះ ឬថែមទាំងមានការបញ្ចាំងផ្ទាំងទេសភាព ឬរូបជាជំនួយផងដែរ។
៤-សាច់រឿង៖ របាំសហសម័យឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងក្នុងជីវភាពប្រចាំថ្ងៃ ដោយលើកយកបញ្ហាណាមួយដែលកំពុងកើតមានក្នុងសង្គមមកដាក់លើឆាក ហើយបង្ហាញតាមក្បាច់រាំ និងចោទជាសំនួរទៅកាន់ទស្សនិកជន ក្នុងគោលបំណងពញ្ញាក់ស្មារតីឲ្យចាប់អារម្មណ៍បញ្ហានោះ និងចាប់ផ្ដើមគិតស៊ីជម្រៅ ។ នាពេលបច្ចុប្បន្ននេះផងដែរ ក៏មានក្រុមសិល្បៈជាច្រើនកំពុងរៀបចំកម្មវិធីសម្ដែងរបាំសហសម័យនៅតាមទីតាំងនានា ជាពិសេសនៅរាជធានីភ្នំពេញសម្រាប់សាធារណជនបានទទួលបទពិសោធន៍ដោយផ្ទាល់អំពីផ្ទាំងទស្សនីយភាពបែបថ្មីនេះ ។
ជាក់ស្ដែងនាខែវិច្ឆិកាខាងមុខនេះ នឹងមានការសម្ដែងរបាំសហសម័យ «ក្ដីស្រមៃ» រៀបចំឡើងដោយអង្គការសិល្បៈខ្មែរអមតៈ ក្នុងមហោស្រព «សិល្បៈដើម្បីសន្តិភាព» ពីថ្ងៃទី១៤ ដល់២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...
ថៃ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងដេកលង់លក់នៅក្នុងតង់តែម្នាក់ឯង ក្នុងឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ត្រូវដំរីព្រៃមួយក្បាល វាយប្រហាររហូតដល់បាត់បង់ជីវិត កាលពីព្រឹក...
ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា...
បន្ទាយមានជ័យ៖ ផ្ទះមន្ត្រីនគរបាលម្នាក់ បានទុកចោល ២ឆ្នាំ គ្មានអ្នករស់នៅ ត្រូវបានមនុស្សសតិមិនគ្រប់ ដុត បណ្តាលឲ្យឆេះផ្នែកខាងលើ។ ប៉ុន្តែត្រូវបានគេជួយពន្លត់ទាន់។ ហេតុការណ៍នោះ...
រាជធានីភ្នំពេញ ៖ យោងតាមអង្គការ WCS បានឱ្យដឹងថា សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះ...
រាជធានីភ្នំពេញ ៖ ជាផ្នែកមួយដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើជាមួយប្រទេសចិន កម្ពុជាកំពុងចងក្រងតារាងម៉ាទ្រិច (Matrix)...
អង់គ្លេស ៖ បន្ទាប់ពីការផ្ទុះឡើងវិញ និងរីករាលដាលខ្លាំងនៃវីរុសកូវីដ១៩នៅចក្រភពអង់គ្លេស ថ្មីៗនេះ ក្របខណ្ឌកំពូល Premier League បានធ្វើការរិតត្បិតឥរិយាបថនៃការអបអរ...
រាជធានីភ្នំពេញ ៖ មានមូលហេតុជាច្រើនដែលបណ្តាលឱ្យមនុស្សខ្លះទទួលបានភាពជោគជ័យ ប៉ុន្តែអ្នកខ្លះទៀតចង់ទទួលបានជោគជ័យដែរ តែអាចទទួលបាន វាអាចថាបណ្តាលមកពីពួកគាត់...