ឆុំ វ​ត្តី អនាគត​ក្លាយជា​កូនប្រសា​ថៅកែ​ផលិតកម្ម


រាជធានី​ភ្នំពេញ ៖ អតីត​តារា​បង្ហាញ​ម៉ូ​ដ និង​ជា​តារា​សម្តែង​ពេញ​និយម​កញ្ញា ឆុំ វ​ត្តី បាន​ធ្វើ​ឲ្យ​អ្នកសិល្បៈ​គ្រប់​គ្នា​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល ខណៈ​ពេល​ដែល​នាង​អាច​ទាក់ទាញ​បេះដូង​កូនប្រុស​ថៅកែ​ផលិតកម្ម​ឱ្យ​ប្រគល់​ស្នេហ៍​ជូន​នាង ។

ក្រៅពី​ភាព​ទាក់ទាញ​នេះ ឆុំ វ​ត្តី ក៏​បាន​គ្រង​តំណែង​មួយ​ក្នុង​ផលិតកម្ម​របស់​អនាគត​ឪពុក​ម្តាយ​ក្មេក​ផង​ដែរ ដែល​រឹតតែ​ពិសេស​ចំពោះ​ភ័ព្វសំណាង​ដែល​នាង​ទទួល​បាន ។ ក្រោយ​ពេល​មានការ​ពេញចិត្ត​ពី​ឪពុក​ម្តាយ​ខាង​ប្រុស​មក​ឃើញ​ថា ឆុំ វ​ត្តី កាន់តែ​ព្យាយាម​ប្រព្រឹត្តិ​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ក្នុង​ពេល​ចូល​កាន់​ការងារ​ជា​អ្នក​ចាត់ចែង​ការងារ​ទូទៅ​សម្រាប់​ផលិតកម្ម​របស់​ខាង​ប្រុស ។

នាង​រមែង​ពិនិត្យ​មើលទៅ​លើ​បុគ្គលិក​តួអង្គ​បែប​ណា​សមជា​មួយ​សាច់​រឿង​ដែល​គ្រោង​ផលិត ។ ដូចនេះ​ហើយ​បាន​ធ្វើ​ឲ្យ ឆុំ វ​ត្តី មាន​តំណែង​ខ្ពស់​មួយ​ក្នុង​ការ​សម្រេច​ជ្រើសរើស​តួ​មក​ដាក់​បញ្ចូល​ក្នុង​ផលិតកម្ម ។

តួឯក​ស្រី​ក្នុង​រឿង «​ហ្លួង​ព្រះស្តេច​កន​» រូប​នេះ​នឹង​លា​ភាព​នៅ​លីវ​នៅ​ឆ្នាំ​២០២០ ខាង​មុខ​នេះ​ហើយ ដោយ​ដឹក​ដៃ​កំពូល​ស្នេហ៍​លោក រិ​ទ្ធ ហួរ​រក្សា ជា​កូន​ថៅកែ​ផលិតកម្ម B&S រៀប​ការ​ដោយ​មិន​ចាំបាច់​ភ្ជាប់ពាក្យ​ឡើយ ។

ការ​សម្រេចចិត្ត​ក្នុង​ការ​ផ្ញើខ្លួន​លើ​កូន​ថៅកែ​ផលិតកម្ម B&S នៅ​ពេល​នេះ ដោយសារ​តែ​ថ្មី​ៗ​នេះ ឆុំ វ​ត្តី ត្រូវ​បាន​អនាគត​ឪពុកក្មេក​លើកទឹកចិត្ត​ឱ្យ​នាង​ធ្វើ​ជា​អ្នកចាត់ការ​ទូទៅ​លើ​ផលិតកម្ម​មួយ​នេះ គឺ​មាន​ន័យ​ថា នាង​មាន​សិទ្ធិ​ជ្រើស​តួ​សម្តែង​ក្នុង​ភាពយន្ត​របស់ B&S ទៀត​ផង ។

វ​ត្តី បាន​លើក​ឡើង​ថា នាង​នឹង​រៀប​ការ​នៅ​ឆ្នាំ​ក្រោយ ហើយ​ពេល​នេះ​នាង​រៀន​ការងារ​ជា​អ្នក​ចាត់ការ​ទូទៅ​ជា​បណ្តើរ​ៗ ដោយ​ខាង​មុខ​នាង​មានការ​ងារ​ច្រើន​ជាមួយ​ប៉ា​-​ម៉ាក់​ក្មេក ហើយ​បើ​ទោះជា​មាន​តំណែង​បែប​នេះ​ក៏​ដោយ គឺ​ការ​សម្តែង​នាង​នៅ​តែ​ទទួល​មិន​ទាន់​បោះបង់​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ